៦. វិស្សមកាលស្នេហ៏
រឿង វិស្សមកាលស្នេហ៏
វគ្គទី៥ ៖ Dating ?
Love was like waves in the sea, gentle and good sometimes,rough and terrible at others, But that it was endless and stronger than sky and earth and everything in between. |
ក្រោយពីក្លាយជាមិត្តក្នុងហ្វេសប៊ុក ភាណុក៏តែង chat ទៅពន្យល់ណែនាំនាងពី ការជ្រើសរើសជំនាញសិក្សា ការជ្រើសរើសមហាវិទ្យល័យល្អៗ និង ការដាក់ប្រលងអាហារូបករណ៍នានា ។ ទោះការជជែកមិនមែនមានពាក្យ សាងសង តែក៏ធ្វើពួកគេមានភាពរីករាយ។ រាល់ល្ងាច ភាណុតែងអង្គុយមុខបន្ទប់អានសៀវភៅតែធាតុពិតកំពុង រង់ចាំផ្លូវហ្សូលី មកពីធ្វើការវិញ ដើម្បីតែបានជួបមុខញញឹមដាក់គ្នាក៏អស់ចិត្ត។
កែវភ្នែក ស្រទន់សម្លឹងមកលើក្មេងស្រីនេះ ហាក់ខុសប្លែករហូតធ្វើឲ្យអ្នកជុំវិញខ្លួន ដាក់ការសង្ស័យថា នាយកំពុងមានចិត្តលើហ្សូលីហើយ ជាពិសេសគឺ អ្នកមីងដានីតែងម្តង។
យប់នេះក៏ដូចជាយប់សព្វមួយដង យប់ជ្រៅជាងម៉ោង១២ ទៅហើយ កំលោះភាណុមិនទាន់ចូលបន្ទប់។ នាយលើកកៅអីមកអង្គុយលើឆ្នេរ ដុតទៀន ស្តាប់ភ្លេង គយគន់ព្រះចន្ទពេញបូរមី នៅលើផ្ទៃសមុទ្រតែក្នុងចិត្តកំពុងគិតដល់មនុស្សម្នាក់ដែលមិនទាន់ត្រលប់មកបន្ទប់វិញ។
ដៃលើកនាឡិការសម្លឹងមើលពេលវេលា
- យប់ទៅហើយ ហេតុអ្វីនាងមិនទាន់មកវិញទៀត ? តើខ្ញុំគួរទៅមើលដែឬទេ?
- លោកពូ!
ម្ចាស់សម្លេងដាស់អារម្មណ៍ភាណុឲ្យត្រលប់មកវិញ
- នេះម៉ោងជាង១២ នៅស្តាប់ភ្លេងអន្លង់អន្លោច មិនទាន់គេងទៀតឬ?
- គេងមិនលក់សោះទើបចេញមកស្តាប់ភ្លេង មើលព្រះចន្ទ្រ! តើថ្ងៃនេះភ្ងៀវច្រើនបានជាម៉ោង១២ហើយទើបមកវិញ?
- ច្រើនណាស់ ! ភ្ញៀវគេធ្វើខួបកំណើតបងអើយ គេសុំដល់ម៉ោង១២ចង់ដាច់ខ្យល់ទៅហើយ!
ភាណុអស់សំណើចផងអាណិតនាងតូចផង
- ថ្ងៃនេះព្រះចន្រ្ទរះស្អាតម្លះ!ខ្ញុំទើបតែឃើញ!
ហ្សូលីសម្លឹងមើលមេឃ
- ហ្សូលីចង់អង្គុយមើលព្រះចន្ទ ស្តាប់ទឹករលកសិនទេ ក្រែងបាត់ស្រ្តេស?ខ្ញុំទៅយកកៅអី!
នាយលើកកៅអីមួយទៀតដាក់ក្បែរគ្នាយ៉ាងរំភើប
- តើនាងចូលចិត្តការងារនេះទេ?
- ដំបូងខ្ញុំរំភើបនឹងការងារនេះណាស់ គិតថាងាយស្រួលទៀតផង ដល់ពេលធ្វើទើបដឹងថាមិនសូវជាចូលចិត្តទេ ព្រោះមិនសូវចេះទ្រភ្ងៀវ។ពួកគាត់ខ្លះធ្វើមិនចេះត្រូវចិត្ត!
- ហ្សូលីធ្លាប់លឺទេថាភ្ងៀវជាស្តេច?
- ធ្លាប់!តែពេលខ្លះក៏ហួសហេតុរហូតលែងចង់បានប្រាក់! ស្តេចអីអាក្រក់យ៉ាងនេះ!
- តើនាងចូលចិត្តការងារនេះទេ?
- ដំបូងខ្ញុំរំភើបនឹងការងារនេះណាស់ គិតថាងាយស្រួលទៀតផង ដល់ពេលធ្វើទើបដឹងថាមិនសូវជាចូលចិត្តទេ ព្រោះមិនសូវចេះទ្រភ្ងៀវ។ពួកគាត់ខ្លះធ្វើមិនចេះត្រូវចិត្ត!
- ហ្សូលីធ្លាប់លឺទេថាភ្ងៀវជាស្តេច?
- ធ្លាប់!តែពេលខ្លះក៏ហួសហេតុរហូតលែងចង់បានប្រាក់! ស្តេចអីអាក្រក់យ៉ាងនេះ!
ភាណុសម្លឹងមើលទឹកមុខអស់កំលាំងរបស់នាង
- នេះហ្សូលីទើបតែចាប់ផ្តើមធ្វើការទេ តទៅជីវិតនេះត្រូវការទទួលខុសត្រូវនិងភាពអត់ធ្មត់ច្រើនទៀតណាស់!
- គិតថាចប់បាក់ឌុបហើយល្អប្រសើរជាងមុខ ជីវិតនឹងមានសេរីភាពតែប្រហែលមិនមែនទេមើលទៅ!
អ្នកកំលោះសើចនឹងក្មេងស្រីដែលមិនចង់ធំនេះ
- ធម្មតាជីវិតយុវវ័យមិនសូវជាមានភាពស្មុគស្មាញពិតមែន ប៉ុន្តែក៏មិនមែនរឹងមាំគ្រប់គ្រាន់ដូចជា សេរីភាព និងផ្នែកហិរិញ្ញវត្ថុដែរ!
បាត់សំលេងឆ្លងឆ្លើយគឺអ្នកម្ខាងទៀតកំពុងលង់លក់ទៅហើយ។
- ហត់ណាស់ហើយមើលទៅ!
ភាណុដាស់នាង
- ហ្សូលី!ហ្សូលី!
តែមើលទៅនាងគេងលក់ស្គប់ស្គល់ណាស់
- តើខ្ញុំអាចបីនាងទៅបានទេ?តែខ្ញុំគិតថាមិនគួរទេ?
ភាណុអង្រួននាងម្តងទៀត
នាងភ្ងាក់..........
- ខ្ញុំនេះចេះគេងលក់ទៅកើត!
នាងអៀនប្រៀន
- ខ្ញុំមានគេងស្រម៉ុកឬអត់?
ភាណុសើច
- មាន!...... ខ្ញុំនិយាយលេងទេ! គ្រាន់តែដាស់មិនភ្ងាក់។ បិះតែបីនាងទៅបន្ទប់ហើយតែបីមិនរួច!
- នេះខ្ញុំធាត់ដល់ពូបីមិនរួចផង!
នាងសម្លឹងមើលរូបរាងខ្លួនឯង។
- អត់ទេ ! ខ្ញុំនិយាយលេងទេ ! នាងមិនធាត់តែគ្រាន់តែខ្ញុំគិតថាមិនសមរម្យទេដែលទៅបីកូនក្រមុំគេប៉ុណ្ណោះ!
ហ្សូលីមុខក្រហម ស្វាងងងុយគេង ភ្លេចគិតថាគេនៅជាមួយមនុស្សប្រុសទៅហើយ ។
- ខ្ញុំទៅបន្ទប់ហើយ!
- បាទ!រាត្រីសួស្តី!
អ្នកកំលោះសើចនឹងក្មេងស្រីដែលមិនចង់ធំនេះ
- ធម្មតាជីវិតយុវវ័យមិនសូវជាមានភាពស្មុគស្មាញពិតមែន ប៉ុន្តែក៏មិនមែនរឹងមាំគ្រប់គ្រាន់ដូចជា សេរីភាព និងផ្នែកហិរិញ្ញវត្ថុដែរ!
បាត់សំលេងឆ្លងឆ្លើយគឺអ្នកម្ខាងទៀតកំពុងលង់លក់ទៅហើយ។
- ហត់ណាស់ហើយមើលទៅ!
ភាណុដាស់នាង
- ហ្សូលី!ហ្សូលី!
តែមើលទៅនាងគេងលក់ស្គប់ស្គល់ណាស់
- តើខ្ញុំអាចបីនាងទៅបានទេ?តែខ្ញុំគិតថាមិនគួរទេ?
ភាណុអង្រួននាងម្តងទៀត
នាងភ្ងាក់..........
- ខ្ញុំនេះចេះគេងលក់ទៅកើត!
នាងអៀនប្រៀន
- ខ្ញុំមានគេងស្រម៉ុកឬអត់?
ភាណុសើច
- មាន!...... ខ្ញុំនិយាយលេងទេ! គ្រាន់តែដាស់មិនភ្ងាក់។ បិះតែបីនាងទៅបន្ទប់ហើយតែបីមិនរួច!
- នេះខ្ញុំធាត់ដល់ពូបីមិនរួចផង!
នាងសម្លឹងមើលរូបរាងខ្លួនឯង។
- អត់ទេ ! ខ្ញុំនិយាយលេងទេ ! នាងមិនធាត់តែគ្រាន់តែខ្ញុំគិតថាមិនសមរម្យទេដែលទៅបីកូនក្រមុំគេប៉ុណ្ណោះ!
ហ្សូលីមុខក្រហម ស្វាងងងុយគេង ភ្លេចគិតថាគេនៅជាមួយមនុស្សប្រុសទៅហើយ ។
- ខ្ញុំទៅបន្ទប់ហើយ!
- បាទ!រាត្រីសួស្តី!
ថ្ងៃដែលហ្សូលីទន្ទឹងរង់ចាំបានមកដល់ គឺ ថ្ងៃបើកប្រាក់ខែដំបូងរបស់នាង។មីងដានីបានហុចស្រោមសំបុត្រឲ្យទៅបុគ្គលិកម្តងម្នាក់ ចុងក្រោយគឺ បុគ្គលិកពិសេស
- នេះជាប្រាក់ខែក្មួយ !
នាងទទួលហើយញញឹមបិទមាត់មិនជិត ។
- អរគុណអ្នកមីង ! អ្នកមីងខ្ញុំចង់ឡើងទៅដើរផ្សារនៅក្រុងបានទេ?
- តើត្រូវការឲ្យគេជូនទៅទេ?
- មិនបាច់ទេ! ពេលដែលខ្ញុំមកទីនេះ ពីភំ្នពេញគឺតែម្នាក់ឯងទេ! ខ្ញុំធំហើយ!អាយុ១៨ឆ្នាំ!១៨ឆ្នាំហើយ!
- អូខេ!ចឹងក្មួយត្រូវប្រាប់មីងពេលទៅដល់ផង!
- ចា! ខ្ញុំស្រឡាញ់អ្នកមីងជាងគេ! តែជួយដាក់បាយឲ្យ ឆាលីកូនខ្ញុំផង ព្រោះខ្ញុំមិនអាចយកវាចូលផ្សារទំនើបបានទេ!“
“មីងដឹងហើយ! ចិញ្ចឹងឆ្កែសោះដូចមានកូនទៅហើយ!
- អរគុណអ្នកមីង ! អ្នកមីងខ្ញុំចង់ឡើងទៅដើរផ្សារនៅក្រុងបានទេ?
- តើត្រូវការឲ្យគេជូនទៅទេ?
- មិនបាច់ទេ! ពេលដែលខ្ញុំមកទីនេះ ពីភំ្នពេញគឺតែម្នាក់ឯងទេ! ខ្ញុំធំហើយ!អាយុ១៨ឆ្នាំ!១៨ឆ្នាំហើយ!
- អូខេ!ចឹងក្មួយត្រូវប្រាប់មីងពេលទៅដល់ផង!
- ចា! ខ្ញុំស្រឡាញ់អ្នកមីងជាងគេ! តែជួយដាក់បាយឲ្យ ឆាលីកូនខ្ញុំផង ព្រោះខ្ញុំមិនអាចយកវាចូលផ្សារទំនើបបានទេ!“
“មីងដឹងហើយ! ចិញ្ចឹងឆ្កែសោះដូចមានកូនទៅហើយ!
ព្រឹកព្រលឹម ហ្សូលីរៀបចំខ្លួនយ៉ាងស្អាតបាត ពាក់អាវយឺតចង្កះខ្លី សំពត់ខោប៊យ បែបខ្ចូតៗ ដើម្បីទៅដើរលេងនៅទីរួមក្រុង ព្រះសីហនុ ។
នាងដើរកាត់បន្ទប់របស់ភាណុ ពេលដែលភាណុរៀបចំទៅធ្វើការ ។
- អារុណសួស្តី!ថ្ងៃនេះស្លៀកពាក់ស្អាតទៅណាមែនទេ?
- អារុណសួស្តីពូ!ខ្ញុំទៅដើរលេងទីក្រុងម្តង!
- ទៅក្រុង ! ចៃដន្យមែន ! ខ្ញុំក៏មានការទៅទីនោះដែរ?
- ពូទៅក្រុងធ្វើអី?
- គឺ...... ទៅសង់លុយគ្រឿងសំណង់ ។
ភាពចៃដន្យមិនមែនចេះតែកើតឡើងនោះទេ តែគឺមនុស្សត្រូវចេះចាប់យកឳកាស។ ភាណុគ្មានកិច្ចការ ត្រូវតែទៅផ្ទាល់នោះទេ តែគេគ្រាន់តែចង់ទៅជាមួយនាង តែក៏មិនអាចនិយាយត្រង់បានដែរ។
- ចុះហ្សូលី?
- ទៅដើរផ្សារ ដើរលេង...ព្រោះខានទៅក្រុងយូរហើយ! នៅទីនេះជិតក្លាយជាអ្នកកោះហើយ!
- ចឹងសុំទៅដើរលេងផង! ចាំខ្ញុំទៅទូទាត់ប្រាក់ហើយ យើងដើរលេងជាមួយគ្នាបានទេ?
ហ្សូលីសញ្ចឹងគិត
- ដូចមិនសូវសមដែលយើងទាំងពីរមកដើរលេងជាមួយគ្នាតែពីរនាក់ដូចសង្សារ!
នាងតូចចាប់ផ្តើមយល់ពីភាពមិនប្រក្រតីដែលមនុស្សប្រុសចង់ទៅដើរលងជាមួយមនុស្សស្រី។តើគេអាចគិតអ្វីទៅ?
ភាណុ អស់សំណើចតែសើចមិនចេញ ព្រោះខ្លាចនាងបដិសេធសំណើរ។ តើត្រូវរកវីធីអ្វីបញ្ចុះបញ្ចូលនាង។
- ខ្ញុំមិនទៅអ្នកណា ថតរូបឲ្យនាង? ហើយហ្សូលីជាស្រីដើរលេងតែឯងខ្លាចសុវត្ថភាព ពេលជិះតុកៗ គេដឹកទៅណា គិតយ៉ាងម៉េច?
និយាយដល់ឃ្លាគេដឹកយកទៅគិតយ៉ាងម៉េច?ធ្វើឲ្យហ្សូលីស្រម៉ៃដល់ស្ថានភាពមិនប្រក្រតីនោះភ្លាម!
- ចឹងនៅជាមួយពូមានសុវត្ថភាព?
នាងសម្លឹងមើលមុខភាណុ
- ១០០%!
- តស់ អូប៊រ័ចេញចោលឥលូវហើយ!
ភាណុញញឹម សប្បាយចិត្តដែលនាងព្រមឲ្យរួមដំណើរ ។ គេផ្ញើសារទៅសារ៉ាវុធ ថាមានការបន្ទាន់ត្រូវទៅក្រុង។នេះជាការធ្វើដំណើរតាមផ្លូវទឹកជាលើកទី២រួមគ្នា
- ហ្សូលីចាំទេថានាងក្អួតដាក់ខ្ញុំពេលមកកោះ?
នាងអៀនឡើងមុខក្រហម
- ថ្ងៃនោះ ខ្ញុំជិះឡានផង ជិះអូប៊័រផង មិនពុលទើបចំលែក!
- ខ្ញុំមិនដែលដឹងសោះថាហេតុអ្វីនាងមកកោះរ៉ុង?
- ការពិតខ្ញុំត្រៀមទៅមង្គលការលោកពូ នៅប្រទេសបារាំងទេ តែធ្លាក់វីសារ ទើបធ្លាក់ខ្លួនមកដល់កោះរ៉ុង នេះ?
ភាណុសើច'
- សោកស្តាយមែនតែគេនិយាយថា ក្នុងការបាត់បង់អ្វីមួយ យើងក៏រកឃើញអ្វីមួយ?
- រកឃើញអ្វី?
- អនុស្សាវរីយ៍ បទពិសោធ ពីមនុស្សថ្មី និង ការងារថ្មី។ ចុះនាងនឹកភ្នំពេញទេ?
- នឹកមិត្តភក្តិ និងជីវភាពបែបក្រុងៗ ទើបមកដើរក្រុងម្តង តែនៅកោះរ៉ុង ស្ងប់ស្ងាត់ រស់បែបធម្មជាតិ អាហារធម្មជាតិ ខ្យល់គ្មានផ្សែងពុល គ្មានស្ទះផ្លូវ ក៏ម៉្យងដែរ។
- ចុះពូ?ចូលចិត្តក្រុងឬកោះ?”
- ខ្ញុំមានការបត់បែនណាស់ទៅណាក៏រស់បានអាស្រ័យថា មនុស្សដែលខ្ញុំចូលចិត្ត គេចង់នៅកោះ ឬ ក្រុង!
- រកឃើញអ្វី?
- អនុស្សាវរីយ៍ បទពិសោធ ពីមនុស្សថ្មី និង ការងារថ្មី។ ចុះនាងនឹកភ្នំពេញទេ?
- នឹកមិត្តភក្តិ និងជីវភាពបែបក្រុងៗ ទើបមកដើរក្រុងម្តង តែនៅកោះរ៉ុង ស្ងប់ស្ងាត់ រស់បែបធម្មជាតិ អាហារធម្មជាតិ ខ្យល់គ្មានផ្សែងពុល គ្មានស្ទះផ្លូវ ក៏ម៉្យងដែរ។
- ចុះពូ?ចូលចិត្តក្រុងឬកោះ?”
- ខ្ញុំមានការបត់បែនណាស់ទៅណាក៏រស់បានអាស្រ័យថា មនុស្សដែលខ្ញុំចូលចិត្ត គេចង់នៅកោះ ឬ ក្រុង!
ហ្សូលី ហាក់ចាប់ថ្នាក់បានខ្លះៗ សួរថា ចូលចិត្តកោះ ឬ ក្រុង តែចម្លើយ ថាតាម មនុស្សដែលគេស្រឡាញ់ ។ នេះជាចម្លើយប្រភេទអី?
មកដល់ទឹកដីក្រុងព្រះសីហនុ នៅប៉ុន្មានឆ្នាំចុងក្រោយ ទីនេះមានសន្ទុះការអភិវឌ្ឍន៍ជាខ្លាំង ក្រោមការចូលរួមវិនិយោគពីជនជាតិចិន ដូចជា សំណង់អគារ ផ្សារទំនើប ។
ភាណុ និង ហ្សូលី ដល់ចំណតផែទេសចរណ៍ រួចឡើងតុកៗ បន្តដំណើរ ។ ភាណុត្រូវចូលទូរទាត់ប្រាក់ថ្លៃនៅកន្លែងគ្រឿងសំណង់មួយកន្លែងដូចដែលគេប្រាប់នាង ។
- តើនាងចង់ដើរលេងក្នុងក្រុងសិនឬចូលផ្សារទំនើប?
- ទៅដើរលេងក្នុងក្រុង យើងទៅផឹកកាហេ្វ ប្រោន រួចទៅ មើលស្លាកខ្មែរធ្វើបានទៅព្រះថោងតោស្បៃ....
- ល្អ ! ខ្ញុំមិនដែលទៅទីនោះទេ តាំងពីគេអភិវឌ្ឍន៍មក !
មកដល់ទីតាំហាងកាហ្វេប្រោន
ហាងកាហ្វេប្រោន ជាហាងកាហ្វេល្បីនៅរាជធានីភ្នំពេញ ហើយបានពង្រីកសាខា នៅខេត្តព្រះសីហនុ។ ទីតាំងហាងនៅទល់មាត់សមុទ្រ ការតុបតែងហាងប្រណីត និង រសជាតិកាហ្វេឈ្ងុយឆ្ងាញ់ បានធ្វើឲ្យអ្នកទេសចរណ៍ដែលអ្នកចូលចិត្តកាហ្វេមិនដែលរំលងកន្លែងនេះ ។ ភាណុដើរកំម៉ង់កាហ្វេ ចំនែកហ្សូលីអង្គុយចាំខាងក្រៅ ។
នាងទទួលកាហ្វេពីដៃរបស់ភាណុ
- ខ្ញុំខានញុំាំវាយូរមកហើយ!
នាងបបួលភាណុ លើកកែវកាហ្វេជល់គ្នា ដូចជល់ស្រា ។
- កាហ្វេក៏អាចជល់កែវបានដែរ!
ហ្សូលីលើក hot cappuccino មកផឹកហើយបានបន្សល់ពពុះក្រេមដែលនៅជាប់មាត់។
ភាណុសម្លឹងមើលស្នាមប្រលាក់ដែលដូចនឹងពុកមាត់រួចយកក្រដាសមកជូត
- មាត់ប្រលាក់ហើយដូចកូនក្មេងចឹង!
មុខហ្សូលីឡើងក្រហមពេលដែលភាណុជូតមាត់នាងដោយមើលក្នុងកែវភ្នែកចម្លែក នាងព្យាយាមដណ្តើមយកក្រដាសមកជូតខ្លួនឯងវិញ។
- ខ្ញុំជូតខ្លួនឯងវិញ!អស់ឬនៅ?
- អស់ហើយ!
បន្ទាប់ពីផឹកកាហ្វេពួកគេបន្តដំណើរទៅ កន្លែងដើមឈើចាំស្នេហ៍ ស្លាកខ្មែរធ្វើបាន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវតែមួយ។ នៅតាមផ្លូវមានរំលេចនូវទេសភាព សមុទ្រ ភ្នំ រួមជាមួយការកែច្នៃបន្ថែមរបស់មនុស្ស ដូចជាការអភិរក្សដើមឈើនៅកណ្តាលផ្លូវ(ដើមឈើស្នេហ៍) និង ស្លាកសញ្ញាអក្សរខ្មែរធំៗ ។ ពួកគេបានចុះថតរូបតែមួយភ្លែតក៏ចេញទៅទីតាំងចុងក្រោយ រូបសំណាក់ធ្វើអំពីស្ពាន់ដ៏ធំគឺព្រះថោងតោងស្បៃនាងនាគ ដែលដក់ស្រង់ពីប្រវត្តសាស្រ្ត ហើយក៏មានបញ្ចូលក្នុងកម្មវីធីពីធីមង្គលការដែរ។ មកដល់កន្លែងនេះក៏មានមនុស្សជាច្រើនថតរូប តាមរូបសំណាក់ ពិសេសគូស្នេហ៍ ឬ ប្តីប្រពន្ធនេះ។
- នាងមិនថតរូបទេ!
- អត់ទេ!
- ហេតុអ្វីទៅ?
- ចាំថតជាមួយអាណាគតស្វាមី?
- ហាចុះអ្នកអត់គូមិនបាច់ថតទេ?
- ពូឃើញទេ គេគ្រប់គ្នាសុទ្ធតែថតតោងស្បៃ ដូចរូបចឹង
- ចឹងយើងថតដែរទៅ?
នាងសម្លក់ទៅភាណុ ព្រោះកាលដែលគេថតរូបបែបនោះសមតែជាគូស្នេហ៍
- យើងមិនមែនជាសង្សារនឹងគ្នាផង!
- អូ! ហាហា ចឹងត្រូវរង់ចាំហើយ....! រង់ចាំ រហូតដល់គូរចាំថតម្តងទៀត។ គេសើច
- តស់ទៅផ្សារ ខ្ញុំឃ្លានណាស់!
មកដល់ផ្សារទំនើបមួយកន្លែងនៅក្រុងព្រះសីហនុ ។ចូលមកផ្សារទំនើបពួកគេរកកន្លែងដើម្បី ទទួលទានអាហារថ្ងៃត្រង់ រួចដើរទិញសំលៀកបំពាក់ ។ ហ្សូលីហាក់រំភើបចិត្តនឹងការដើរទិញសំលៀកបំពាក់នេះណាស់ នាងទិញបានខោអាវជាច្រើន ផ្ទុយពីភាណុដែលទិញតែអាវមួយប៉ុណ្ណោះហើយអង្គុយចាំនាងយ៉ាងយូរ។
- ខ្ញុំជាអ្នកចេញ!
- តែនេះជាខោអាវរបស់ខ្ញុំទេ!
- ទុកប្រាក់ខែទិញ បង់ថ្លៃសាលា ទិញ laptop រៀនសូត្រទៅ ។ខ្ញុំចេញជាកាដូរអូខេ?
គេ ស្កែក រួចវេរលុយតាមទូរសព្ទ័ តែ ហ្សូលីនៅតែមិនអស់ចិត្ត
- កាដូរអី?
- កាដូរដែលនាងចេញធ្វើការលើកដំបូង!
- ចឹងពូចូលចិត្តឲ្យកាដូរគេ?
ភាណុសើច រួចដណ្តើមថង់ខោអាវមកយួរជំនួស
- អត់ទេ ! មិនបានឲ្យកាដូមនុស្សស្រីគ្រប់គ្នា!
ហ្សូលីនៅស្ងៀម ចម្លើយបែបនេះ តើមានន័យបែបណា ? ចង់ថានាងជាមនុស្សពិសេស ឬ ដូចជាសាច់ញាតិ ? នាងមិនបានបញ្ជាក់ទេថាឲ្យកាដូរទៅមនុស្សស្រី ឬ ប្រុសតែគេឆ្លើយច្បាស់ៗគឺ មិនឲ្យកាដូរមនុស្សស្រីគ្រប់គ្នាទេ ។
នៅតាមផ្លូវត្រលប់ទៅកោះវិញ ហ្សូលីមានអាក្ការះស្ងៀមស្ងាត់ជាងមុន ព្រោះតែសំងំគិតរឿងដែលភាណុ ធ្វើលើនាង។
ពេលឡើងអូរប៊រ័ មានមនុស្សប្រុសមកអង្គុយក្បែរ ភាណុប្តូរនាងទៅអង្គុយជាប់បង្អួច រួចដោះអាវក្រៅ មកគ្របសំពត់ខ្លីនាង។ ហ្សូលីចាប់ផ្តើមគាំងនឹងទង្វើរភាណុធ្វើដាក់នាង។
- នាងចង់ក្អួតទៀតហើយបានជាស្ងាត់មិននិយាយសោះ?
- ខ្ញុំហត់។ ងងុយគេង
- គេងទៅ !
នាយផ្អែកក្បាលនាងផ្អែកលើស្មាគេ រួចយកកាសចម្រៀងមកស្តាប់ម្នាក់ម្ខាង
- ស្តាប់ទេ?
នាងងក់ក្បាល ។
គេចាក់ចម្រៀងបទ ខ្យល់
<.....អូនធ្វើយ៉ាងហ្នឹងមិនដឹងត្រូវធ្វើយ៉ាងណា
ដើម្បីឲ្យអូនមេតា្តដល់រៀមរ៉ាដែលស្រឡាញ់អូន
ស្រឡាញ់អូនយ៉ាងនេះហើយអូននៅធ្វើយ៉ាងហ្នឹង
ធ្វើដូចជាមិនដឹង នៅស្ងៀមទ្រឺងមិនស្តី ..........>
ហ្សូលីហាក់មានអាម្មណ៍ប្លែកៗជាមួយចម្រៀងរបស់ភាណុ នាងដោះកាសចម្រៀងរួច លួចសម្លឹងមើលភាណុ តែគេគេងលក់ទៅហើយ។នាងមើលមុខរបស់មនុស្សប្រុសដែលមានអាយុបងនាងដប់ឆ្នាំជាងតែនៅតែសង្ហារ។
ហ្សូលីយល់ថាភាណុជាបុរសម្នាក់ដែលមានចរឹកចាស់ទុំ គេចិត្តល្អហើយតែងជួយពន្យល់ណែនាំនាងជានិច្ច។ នាងចូលចិត្តគេ ហើយតែងចង់ប្រាស្រ័យទាក់ទងជាមួយគេតែក៏មិនច្បាស់ថានេះជាអារម្មណ៍អ្វី។
នៅតាមផ្លូវទៅផ្ទះសំណាក់រហូតដល់បន្ទប់នាងមិនមាត់ មិនក កាន់តែធ្វើឲ្យភាណុខ្លាច។
មនុស្សស្រីដែលនៅស្ងៀមស្ងាត់គឺគួរឲ្យខ្លាចណាស់ ព្រោះនាងកំពុងខឹង ឬ សំងំគិតរឿងរ៉ាវជាច្រើនតែម្នាក់ឯង។
នៅមុខបន្ទប់មុនពួកគេចែកផ្លូវគ្នា
- នាងខឹងខ្ញុំ?
នាងក្រវីក្បាល
- ហេតុអ្វីតាំងពីផ្សាររហូតមកដល់ពេលនេះ មិននិយាយដូចពេលទៅ?
- ព្រោះខ្ញុំឈឺក្បាល..វិលៗ
- វិលមុខ?ខ្ញុំទៅទិញថ្នាំឲ្យនាង?
- វិលៗគិតរឿងផ្តេសផ្តាសជាច្រើន...?
- រឿងផ្តាសផ្តាសអី?
- គិតថា........ពូ............!
- ខ្ញុំយ៉ាងម៉េច?និយាយមកកុំគិតតែឯងបែបនេះ?
- គិតថា ពូស្រឡាញ់ខ្ញុំ!នាងរត់ចូលក្នុងបន្ទប់បាត់ !
ពាក្យនេះនៅ ហឹងពេញត្រចៀក ភាណុ ។ នាយ អង្គុយនៅមាត់ជណ្តើរ បន្ទាប់ហ្សូលី
- ហ្សូលី ! ខ្ញុំសុំទោស !
- សុំទោសរឿងអី ?
- សុំទោស! ហ្សូលី មិនបានគិតផ្តេសផ្តាសទេ ព្រោះខ្ញុំពិតជាបានលួចស្រឡាញ់នាងពិតមែន ។ ខ្ញុំដឹងថា ខ្ញុំអាយុបងនាងច្រើន វ័យយើងខុសគ្នា តែតើនាងចូលចិត្តខ្ញុំខ្លះដែរទេទេ?
- ហ្សូលី ! ខ្ញុំសុំទោស !
- សុំទោសរឿងអី ?
- សុំទោស! ហ្សូលី មិនបានគិតផ្តេសផ្តាសទេ ព្រោះខ្ញុំពិតជាបានលួចស្រឡាញ់នាងពិតមែន ។ ខ្ញុំដឹងថា ខ្ញុំអាយុបងនាងច្រើន វ័យយើងខុសគ្នា តែតើនាងចូលចិត្តខ្ញុំខ្លះដែរទេទេ?
0 Reviews