Search This Blog

៧. រឿង វិស្សមកាលស្នេហ៏

by - June 06, 2025

 រឿង វិស្សមកាលស្នេហ៏ 

វគ្គទី៧​ ៖គំលាតអាយុ គំលាតបេះដូង


តាំងតែពីថ្ងៃដែលហ្សូលីដឹងថាភាណុមានចិត្តក្នុងន័យស្នេហានាងហាក់មានភាពអៀនខ្មាស់កាត់បន្ថយពាក្យសម្តីជជែកមិនដូចមុន។ 
ភាណុគេសម្លឹងមើលពិដានពណ៍ស យកដៃគងថ្ងាសសញ្ចឹង គិតពីមនោសញ្ចាតនាដែលមានគំលាតគ្នាដល់ទៅ១៣ឆ្នាំ។ 
- នាងនៅក្មេងពេកទេដឹង? តែវ័យ១៨ឆ្នាំគឺមិនមែនអនីតជន ឯណា!
គេរមៀលខ្លួនលើគ្រែរហូតដល់ថ្ងៃរះ ។ 
ព្រឹកឡើងភាណុលុបលាងមុខ មើលមុខខ្លួនឯងនៅក្នុងកញ្ចក់រួចយកឡាមមកកោពុកមាត់ ។ គេមិនចូលចិត្តកោពុកមាត់នោះទេ តែពេលនេះគេស្រាប់តែចង់កោវាចេញ។ 
នៅអាហារដ្ឋាន
សារ៉ាវុធកំពុងតែហូបគុយទាវបណ្តើរមើលមុខចៅហ្វាយនាយ បណ្តើរ
- បងភាណុកោពុកមាត់? 
- យ៉ាងម៉េច?
- កោហើយក្មេងជាងប្រាំឆ្នាំ ! ហាហា ! 
ហ្សូលីបណ្តើរឆាលីមកយឺតជាងសព្វដងតែអាក្ការៈព្រលឹងមិន ជាប់ខ្លួន ។
- ជួយលើកកាហ្វេមួយកែវហ្សូលី !
ហ្សូលីលើកកែវកាហ្វេក្តៅសំដៅមកតុក្បែរ ភាណុតែមានភ្ងៀវរត់មិនប្រយត្ន័ប៉ះនាងធ្វើឲ្យកាហ្វេក្តៅជះមករលាកលើកដៃនាង។ 
- អ៊ួយ…!
- សុំទោសប្អូន! សុំទោសប្អូន!”
សម្លេងស្រែឈឺរបស់នាងបានធ្វើឲ្យភាណុស្ទុះក្រោកចេញពីតុយ៉ាងរហ័សមកមើលនាង។  នាយចាប់ដៃដែលក្រហមដោយរលាកទឹកក្តៅមក
មើល។
- នាងយ៉ាងម៉េចហើយ?
- លោកប្រញាប់ទៅណាបានដើរមិនមើលគេឯងបែបនេះ!
អ្នកកំលោះតំឡើងសម្លេងសម្លុតមនុស្សប្រុសដែលដើរបុក។
- សុំទោស! សុំទោសពិតមែន គឺខ្ញុំប្រញាប់ទៅឡើងទូក! 

ភាណុអូសដៃនាងទៅលាងទឹកត្រជាក់រួចយកថ្នាំចេញពីកសាកកាដូរ មកលាបដៃឲ្យនាងថ្មមៗ  ។ 
ហ្សូលីនិងអ្នកគ្រប់គ្នាស្រឡាំងកាំងនឹងប្រតិកម្ម 
កាចៗរបស់ភាណុ។ 
- ខ្ញុំអស់អីហើយ! ពូលែងដៃខ្ញុំបានទេ?
នាងនិយាយតិចៗឡើងមុខក្រហមព្រោះភាណុកាន់ដៃនាង ជាប់។ 
ក្រោយលាបថ្នាំរួច ភាណុទើបចាប់អារម្មណ៍ថា មនុស្សនៅក្នុងអាហារដ្ឋានកំពុងមើលពួកគេ ចំណែកមុខអ្នកជំងឺឡើងក្រហមដូចដៃដែលរលាកទៅហើយ។ គេប្រញាប់លែងដៃនាងវិញ ។ 
- បើនាងលែងអីហើយ!ខ្ញុំទៅធ្វើការហើយ!
- អរគុណពូ!
ពីជ្រុងម្ខាង មីងដានីដែលទើបតែដើរមកពីបន្ទប់ទឹកបានឃើញ សកម្មភាពយកចិត្តទុកដាក់របស់យ៉ាងពិសេសរបស់លោកភាណុលើហ្សូលី!នាងអាចកាត់ស្មានថាភាណុច្បាស់ជាមានចិត្តលើហ្សូលីមិនខាន។ 
ដានីទះស្មាក្មួយស្រី
- ដៃនៅឈឺទេ?
- មិនឈឺទៀតទេ! តែខ្លាចនៅសល់ស្មាម!
- ល្ងាចមានអ្នកខ្លះយកថ្នាំបំបាត់ស្មាមមកហើយ!
ហ្សូលីដឹងថាម្តាយមីងកំពុងចំអន់ខ្លួននឹងភាណុ
- អ្នកកំលោះនោះគ្រាន់បើ រហស័រហួន!
ហ្សូលីនៅស្ងៀម តែក្នុងចិត្តច្របូកច្របល់ចង់សុំយោបស់ពីមីង នាង។
- អ្នកមីង!មិត្តរបស់ខ្ញុំមានមនុស្សប្រុសម្នាក់តាមស្រឡាញ់តែគេអាយុច្រើនជាងនាងគួរសម! នាងសួរខ្ញុំថាតើទៅរួចទេ?
ដានីឈ្លក់ទឹកពេលលឺសំណួរក្មួយ
- មុននឹងមីងឆ្លើយមីងចឹងដឹងថាបើក្មួយជា នាងតើគិតបែបណា? 
- ម្នាក់ប្រុសនោះក៏ល្អដែរតែគាត់អាយុច្រើន!ខុសជំនាន់! បណ្តើរគ្នាដូពូក្មួយ ច្រើនជាងសង្សារ។
- ហាហា ….! 
- ហេតុអ្វីអ្នកមីងសើច!
- ក្មួយស្រី! គ្មានស្នេហាណាល្អឥតខ្ចោះទេ? សំខាន់តើគេ ជាមនុស្សបែបណា? សំខាន់បេះដូងក្មួយចូលចិត្តគេឬអត់?
ដូចគេតែងនិយាយអាយុគ្រាន់តែជាតួរ
លេខ!
- មិនមែនខ្ញុំទេ គឺមិត្តភក្តិ!
ដានីសើច លាក់គំនួច
- ហាហា ! អូខេ! គឺតើមិត្តភក្តិក្មួយចូលចិត្តគេទេ? កុំគិតពីការ វិនិច្ឆយ័របស់អ្នកដ៏ទៃច្រើនជាងក្តីសុខរបស់ខ្លួន!
- អាយុខុសគ្នាច្រើន នោះចិត្តគំនិតប្រាកដជាខុសគ្នាខ្លាំងមែន ទេ!
- ប្រាកដជាមិនដូចគ្នាហើយ! អ្នកអាយុច្រើន អាចនឹងមានគំនិតចាស់ទុំ ពេលខ្លះគេប្រហែលមកប្រដៅឯងដូចឪពុកចឹង! តែទោះជាអាយុស្របាលគ្នាក៏មិនប្រាដកថាមានគំនិតដូចគ្នាទាំងស្រុងដែរវាអារស្រ័យលើការយោគយល់ និងសម្របតាមគ្នា! 
- អូ!  អរគុណអ្នកមីង!”
- ថ្ងៃនេះសម្រាកមួយថ្ងៃចុះ! មិនបាច់មកធ្វើការទេ!
ចំណែកឯសារ៉ាវុធក៏ដែលនៅក្នុងហេតុការណ៍នោះក៏ស្មានដឹង ពីចិត្តមនុស្សប្រុសដូចគ្នា។
នៅលើអូប៊រ័ទៅរីស៊ត
- បងភាណុ ស្រឡាញ់ហ្សូលីមែនទេ?
ភាណុគាំងនឹងសំណួរត្រង់ៗ
- គិតតែការងាររបស់ឯងទៅ!
- ហាហា មិនឆ្លើយមានន័យថាមិនបដិសេធ! មិននឹកស្មានថា TYPEរបស់បងជាក្មេងស្រីខ្ចូតៗបែបនេះសោះ!
ភាណុសម្លក់កូនចៅ មិនតបតសម្លឹងមើលសមុទ្រដែលមាន រលកតូចធំទៅតាមខ្យល់។ អ្នកកំលោះ ម្នាក់នេះក៏មិននឹកស្មានថាបេះដូងរបស់គេមកទើរលើក្មេងស្រីដែរ។ 
ថ្ងៃនេះត្រលប់មកពីធ្វើការលឿងជាងសព្វដង។​ភាណុដើរទៅបន្ទប់មានបំណងសួរសុខទុក្ខហ្សូលីប៉ុន្តែនាងនៅអង្គុយយោលទោងក្រោមដើមឆត្រ័ជាមួយឆាលី ។
- ថ្ងៃនេះមិនធ្វើការទេ?
ហ្សូលីងាកទៅរកម្ចាស់សម្លេង នាងក្រវីក្បាលជាចម្លើយថាមិន ទៅធ្វើការ។
- ដៃហ្សូលីយ៉ាងម៉េចហើយ?នេះជាថ្នាំរលាកនិងថ្នាំបំបាត់ស្នាម! លាបមួយថ្ងៃ២ដង ហើយកុំទាន់ត្រូវទឹក!
ហ្សូលីហុចដៃដែលរលាកទៅឲ្យភាណុ។ នាយធ្វើមុខឆ្ងល់!
- ....គឺ ជួយលាបថ្នាំផង!
ភាណុសប្បាយចិត្តភ្លាម ព្រោះតែនេះជាសញ្ញាណវិជ្ជមានថានាងក៏ចូលចិត្តគេដែរ។ នាយកាន់ នាងមកលាបថ្នាំ។
- ថ្មមៗ! ឈឺណាស់!
អ្នកកំលោះលាបហើយយកមកផ្លុំថ្មមៗ ដូចពេលដែលមនុស្ស ចាស់លាបថ្មាំអោយក្មេងៗ។
- ពូគិតថាខ្ញុំជា កូនង៉ែតកូនង៉ា មែនទេ? 
- មិនមែនចឹងទេ!
នាងដកដៃមកវិញព្រោះបេះដូងកំពុងលោត
ញាប់ៗមិនឈប់ ។ ចំណែកមុខឡើងកំដៅមុខ
ភាយៗខុសពីធម្មតា។
- ពូមានពុកមាត់សង្ហារជាង! 
កាលដែលគេចង់កោពុកមាត់ចេញគឺដើម្បីឃើញក្មេងជាងមុនតែបែរជាទទួលបានពាក្យមានពុកមាត់សង្ហារជាងទៅវិញ។
- ចឹង ហ្សូលីចូលចិត្តខ្ញុំមានពុកមាត់? 
- ជាមុខរបស់ពូមិនទាក់ទងនឹងការចូលចិត្តឬ មិនចូលចិត្តទេ! 
នាងតូចជើងរុញនឹងខ្សាច់ដើម្បីយោលទោង
- ខ្ញុំយោលទោងអោយនាង!
គេរុញទោងទៅមុខ 
- ខ្ញុំមិនមែនក្មេងទេ! មកយោលទោងអីបែបនេះឲ្យដូចក្មេង?
ភាណុក្រឺតនឹងសម្តីរបស់ហ្សូលីណាស់ ព្រោះគេធ្វើអ្វីក៏ត្រូវចិត្តនាងសោះ។ 
- ចឹងបែបណាវិញ!បើបែបមនុស្សធំគេប្រាកដជាចាប់…ថើ…ប..!!
នាងលោតចុះពីលើទោងភា្លមគ្រាន់តែលឺពាក្យថើប ! 
- និយាយលេង!
- ខ្ញុំមិនមែនក្មេងទេ! 
បើនាងនៅក្មេងធ្វើម៉េចអាចមានស្នេហាបាន?

You May Also Like

0 Reviews