១១. សម្លេងស្នេហ៏
មួយរយះក្រោយមក ដេវីតបានរៀនចេះភាសាកាយវិការ ។ គេផ្ងើរសារទៅ ដាលីង
" យើងស្គាល់គ្នាជិតមួយឆ្នាំមួយ តើអាចណាត់គ្នាទៅក្រៅជាមួយគ្នាម្តងបានទេ ?"
" ទៅណា ? "
" ទៅអង្គការរបស់មិត្តភក្តិ ចែកអំណោយ គឺ អង្គការរបស់មនុស្សគ ថ្លង់ នាងនឹងអ្នកនិយាយជាមួយ ។ "
" អូខេ! "
ស្អែកឡើងដេវីតជិះម៉ូតូទៅទទូលដាលីង ។ ដាលីងជិះម៉ូតូកាន់ស្មារបស់ដាវីតតែគេទាញដៃនាង មកអោបចង្កះ។ នាងផ្អែកមុខលើស្មារបស់គេ រួចគិតតែម្នាក់ឯង។
" តើយើងជាអ្វីហ្នឹងគ្នា? ឬ ជាសុបិនមួយរយះក្នុងរដូវវស្សារនេះ នាងសម្លឹងមើលមេឃងងឹត " ។
ទៅដល់អង្គការ ក្មេងៗជាច្រើនចេញមកទទួលដេវីត។ គេបានណែនាំដាលីង អោយប្រធានអង្គការស្គាល់នាង។ ពួកគេបានធ្វើការចែកសៀវភៅតូចៗ ដល់មនុស្សគ ថ្លង់ទុកធ្វើទំនាក់ទំនង។ ក្រៅពីនេះដាលីងក៏បានបង្រៀងពួកគេធ្វើនំ ផងដែរ ។ ដេវីតតែងតែលួចថតស្នាមញញឹមរបស់នាងគ្រប់ជំហាន ។ កំពុងតែធ្វើនំ ស្រាប់តែមានកុមារតូច ចេញមករាំធ្វើកាយវិការជាសម្តី ចង់ប្រាប់អី្វម៉្យង។
" អ្នកមិនអាចនិយាយបានទេ?"
" ខ្ញុំនឹងធ្វើជា សម្លេងរបស់នាង ! "
" អ្នកមិនអាចស្តាប់លឺមែនទេ ?"
" ខ្ញុំនឹងធ្វើជា ត្រចៀករបស់អ្នក ! "
" ខ្ញុំចង់កាន់ដៃរបស់អ្នកគ្រប់កន្លែង និង គ្រប់ពេលវេលា ! "
ទីបំផុតក៏ដេវីតក៏ដើរចេញពីក្រោយ គេ រួចគេធ្វើកាយវិការ
" ពីព្រោះ ខ្ញុំស្រឡាញ់អ្នក ស្រឡាញ់គ្រប់យ៉ាងរបស់អ្នក "។
ដាលីងស្រក់ទឹកភ្នែករំភើបនឹងចង្វាក់រាំដែលគ្មានសម្លេងមួយនេះ ។ ន ដេវីតធ្វើកាយវិការ" ចាប់ពីខ្ញុំមករៀននៅទីនេះ ខ្ញុំរឹតតែយល់ច្បាស់ពីមនុស្សគ ថ្លង់ ។ ពេលនេះខ្ញុំស្តាប់លឺសម្លេងមួយដែរមិនចាំបាច់និយាយហើយ ! ខ្ញុំគា្មនការលំបាក និង រើសអើស្នេហានេះទេ។ គ្មានសម្លេងក៏ខ្ញុំអាចស្តាប់លឺ ការរីករាយ និង យំរបស់នាង។
"យើងធ្វើជាសង្សារហ្នឹងគ្នាបានទេ។ "
ក្មេងៗទះដៃ នាង ធ្វើកាយវិការ " អរគុណដែលស្រឡាញ់មនុស្សដូចខ្ញុំ"
" បេះដូងមិនចេះរើសអើងនោះ! "
ទង្វើរល្អជាភាសាដែលបេះដូងមនុស្សពិការគ្រប់ប្រភេទអាចស្តាប់ និង មើលឃើញ។ ស្នេហាមិនមែនស្វែងរកភាពឥតខ្ចោះនោះទេ គឺជាការបំពេញចន្លោះ។ ពិសេសបេះដូងមិនមែនពិការនោះ ហេតុអ្វីមិនអាចមានស្នេហាដូចមនុស្សទូទៅ ក្រែងស្នេហាជារឿងបេះដូង និង អារម្មណ៏ត្រូវការទេតើ! តើពិតជាត្រូវរើសអើងដែរឬ??