រឿង my introvert boyfriend
ភាគបញ្ចប់ មិត្តភាព និង ស្នេហា❤️❤️
អាពាហ៍ពិពាហ៍ដាលីសបានមកដល់
ដូចដែលបានសន្យាគ្នាពីនៅរៀន គឺ ហារិ និង សូណា ធ្វើជាអ្នកកំដរ ។យប់ថ្ងៃចូលរោង ពួកគេទាំងបីបានគេងក្នុងបន្ទប់តែមួយ ។ ដាលីសអោប ហារិ និង សូណា យ៉ាងរំភើបចិត្ត ។នាងបានរំលឹកនៅអនុស្សាវរីយ៍យុវវ័យរបស់ពួកគេ គឺពោលពេញទៅដោយ ក្តីស្រឡាញ់ ស្មោះត្រង់និង ការពារគ្នាទៅវិញទៅមក ។
ដាលីស “ ឯងចាំបានទេ កាលនៅថ្នាក់ទី ១១ ពួកយើងចំលងកិច្ចការរបស់ហារិ ហើយអ្នកគ្រូសួរ តើអ្នកណាជាអ្នក ចំលងអ្នកណា ហើយពេលនោះយើងបានសូន្យទាំងបីនាក់ ថែនទាំងត្រូវម៉ាក់ប៉ាវៃទៀតផង “ ។
សូណា “ កាលនៅរៀនថ្នាក់ទី ១២ ព្រោះតែដាលីសចង់ប្រលងចំរៀង ខ្ញុំ និង ហារិ សុខចិត្តទៅរាំកំដឆាក ពេលនោះប្រហែលជាឯងធ្លាក់ដោយសារពួកយើងមិនចេះរាំហើយ “
ពួកគេសើចពីរឿង នៅក្មេងៗរបស់ពួកគេ។
ហារិ “ ពេលវេលាដើរលឿនណាស់ លេងៗរយះពេល ១០ឆ្នាំកន្លងទៅហើយ តែមិត្តភាពយើងដូចទើបកើតពីម្សិលមិញចិង “ ។
សូណា “ គ្នាសុំទោសហារិ ខ្ញុំមិនគួរស្រឡាញ់គ្នាជាមួយសាម៉ូក្បត់ឯងនោះទេ”
ដាលីស ស្ទុះងើបឡើង ព្រោះនាងភ្ងាក់ផ្អើរ រឿងដែលនាងមិនបានដឹងពីមិត្តភាពប្រះឆារបស់គេទាំងពីរ
សូណាបន្ត “ ខ្ញុំមិនគួរមើលរំលងមិត្តភាព១០ឆ្នាំរបស់យើងទេ “
ហារិញញឹមស្ងួត “ យោគយល់មិត្តភាព១០ឆ្នាំ របស់យើង ខ្ញុំបំភ្លេចរឿងនោះចុះ ។ ម៉្យងនេះមិនមែនកំហុងឯងតែម្នាក់នោះទេ ព្រោះសាម៉ូ មិនបានស្រឡាញ់ខ្ញុំពិតប្រាកដ ទើបវត្តមានរបស់ឯងអាចចូលបេះដូងគេ“
ដាលីសទះស្មាមិត្តទាំងពីរ
ហារិ “ ពេលនេះខ្ញុំបានធូស្បើយច្រើនណាស់ ហើយសេហូក៏ល្អនឹងខ្ញុំដែរ។ ពិសេសគេច្បាស់លាស់ជាងសាម៉ូ “ នាងញញឹមឡើងវិញ ។
ដាលីស “ មនុស្សប្រុសម្នាក់មិនសក្តិសមអោយពួកឯងបែកបាក់នោះទេ “ ។
ពួកគេទាំងបីសើចរួមគ្នា ។ ទីបំផុតមិត្តភាពរបស់ពួកគេបានត្រលប់មកវីញហើយ ។
សូណា និង ហារិ បានធ្វើការសុំទោសនិងអភ័យទោសអោយគ្នា ដើម្បីបញ្ចប់នូវការឈឺចាប់និងបន្តមិត្តភាពវិញ ។
កម្មវិធីប្រពៃណីបានបញ្ចប់ ពិធីជប់លៀងយប់ឡើងបានមកដល់ ។
ហារិបានផ្លាស់ប្តូរសំលៀកបំពាក់ដើម្បី មកទទួលអាហារល្ងាច ។
នាងស្លៀករ៉ូបពណ៍ស វ៉ាល់ត្រឹមកជើង ចំនែកសក់បួងឡើងជាមួយម្កុដ ស្រល់ស្អាតដូចជាកូនក្រមុំ ធ្វើអោយសេហូសម្លឹងមើលនាង ហើយស្រម៉ៃដល់ថ្ងៃមង្គលការគេទៅហើយ ។
សេហូ “អូនមើលទៅដូចកូនក្រមុំណាស់! “
ហារិ អៀនសម្តីសរសើររបស់សេហូ
ហារិ “ កូនក្រមុំនៅលើឆាកនោះ “
សេហូ “ តែកូនក្រមុំបងនៅទីនេះ ! យើងទៅចាប់បាច់ផ្កាដែរទៅ “
សេហូដេីរទៅឆាកត្រៀមខ្លួនចាប់ផ្កា
កូនក្រមុំ និង កូនកំលោះបានត្រៀមបែក្រោយនិងរាប់ ដើម្បីបាច់ផ្កា
កូនកំលោះ កូនក្រមុំ “ ៣ ២ ១ “
ទីបំផុតបាច់ផ្កាបានទៅលើសេហូពិតមែន ។ ហារិ ហាក់ភយ័ផងរំភើបផង ព្រោះតែសេហូដើរ សំដៅមករកនាង ហើយមនុស្សគ្រប់គ្នាកំពុងហូរកញ្រ្ចៀវស្រែក
“សុំ ហារិ រៀបការទៅដែរ! សុំ ហារិ រៀបការទៅដែរ!”
សេហូ ហុចផ្កាអោយហារ រួចខ្សឹបដាក់ត្រចៀកនាង
“បង ស្រឡាញ់អូន ហារិ ហេីយស្រឡាញ់និងចង់មើលថែអូនលើសពីឋានះជាសង្សារ គឺជាគូរអាណាគត តើអូនអាចធ្វើកូនក្រមុំរបស់បងបានទេ?”
ពាក្យខ្សឹបដែលអ្នកគ្រប់គ្នាស្តាប់មិនលឺ តែបែរជាឃើញទឹកភ្នែករំភើបរលីងរលងរំភេីបដក់ក្នុងកែវភ្នែករបស់ហារិ ។
នាងងក់ក្បាលជំនួសអោយចម្លើយ “យល់ព្រម” ។
សេហូចាប់អោបហារិ ផុតជើងពីដី យ៉ាងរំភើប ។ អ្នកដែលចូលពិធីមង្គលការនៅយប់នេះបានក្លាយសាក្សី នៃក្តីស្រឡាញ់របស់ គូរហារិ និង សេហូ។ ពួកគេបានទះដៃសាទរ អាណាគតគូសា្វមីភរិយាថ្មីមួយទៀត។
ចម្រៀង wondering tonight បានបន្លឺឡេីង ។ អ្នកដែលមានគូរទាំងអស់បានរាំស្លូយ៉ាងផ្អែមល្អែម។
ជីវិតខ្លីណាស់ ត្រូវរៀន អភយ័ទោស ដោះលែងអតីតកាលដែលឈឺចាប់ និងបេីចិត្តទទួលមនុស្សដែលអោយតម្លៃយេីង។
ចប់ដោយបរិបូណ៍