៦. សារភាពស្នេហ៏
ម៉ោង១១យប់ដេវីតកំពុងរង់ចាំដាលីង អនឡាញ ។ ទីបំផុតនាងបង្ហាញខ្លួនហើយ
" សួស្តី! "
" ចា សួស្តី! "
" មិនបានជជែកគ្នាយូរហើយ តើនាងជាឬនៅ "
" បានគ្រាន់បើហើយ ពេលណាលោកគេង? "
" ខ្ញុំមិនដឹងទេ! "
" កំពុងធ្វើការងារមែនទេ? "
" មិនមែនទេ កំពុងគេងនឹកមនុស្សម្នាក់ ខ្ញុំផ្ញើររូបនាងអោយមើល "
អ្វីដែលភ្ញាក់ផ្អើរគឺ ដេវីតផ្ញើររូបដាលីងទៅអោយនាង
" ខ្ញុំនឹកម្នាក់នេះ ខ្ញុំមិនបានឆាតជាមួយគេបីថ្ងៃ គេកើតគ្រុនឈាម ខ្ញុំចង់ទៅមើលគេ ខ្ញុំបារម្ភពីគេ ។ ខ្ញុំមានអារម្មណ៏ថាខ្លួនឯងលង់ស្រឡាញ់មនុស្សម្នាក់ដែរសូម្បីសម្លេង និង មុខពិតប្រកដក៏ខ្ញុំមិនដែរបានលឺ និង ឃើញ...!! "
ដាលីងនៅស្ងៀមមួយសន្ទុះធំ បេះដូងនាងកំពុងតែលោតព្រោះពាក្យសារភាពរបស់ដេវិត
" យើងមិនអាចទៅរួចទេ............! "
" ហេតុអ្វី ? ខ្ញុំដឹងថានាងក៏មានចិត្តលើខ្ញុំដែរ ! "
" លោកពិតជាអាចស្រឡាញ់ខ្ញុំជាខ្ញុំទេ? "
"ប្រាកដណាស់! "
" ចុះបើខ្ញុំជា មនុស្សគរ ថ្លង់ តើលោកទទួលយកខ្ញុំបានទេ? "
ដេវីតនៅស្ងៀមហាក់មិនទាន់ទទូលយកបានភ្លាមៗនៅអ្វីដែលនាងប្រាប់ ។ ដាលីងដឹងថា ដេវីតមិនអាចទទួលយកមនុស្សពិការដូចជានាងបានទេ។ នេះជាអ្វីដែលធ្វើអោយនាងគ្មានទំនុកចិត្តក្នុងទំនាក់ទំនងស្នេហា ។ នាងបានត្រឹមហូរទឹកភ្នែកទាំងគ្មានសំលេង ។
"តើនេះជាក្តីស្រឡាញ់ដែលលោកមានចំពោះខ្ញុំ? "
ចាប់ពីថ្ងៃនោះនាងសម្រេចចិត្តលេងហ្វេសប៊ុក ផ្តោតលើការងារដើម្បីបំភ្លេចគេ ព្រោះវាទំនាក់ទំនង ដែលគ្មានភាពច្បាស់លាស់។