oh my ghost
វគ្គទី9 រៀបការរំដោះគ្រោះ
នៅក្រុមហ៊ុន រាហូ
តុកៗ.......
"ចូលមក !"
ពណ្ណារាយបានបើកទ្វារចូល ។
" អាទិត្យក្រោយ ថ្ងៃសុក្រ បងរៀបការ ។ សូមអញ្ចើញប្អូនទៅចូលរួមផង "
" Surprise ....! សូមអបអរសាទរបង ពណ្ណារាយ ខ្ញុំមិនដែលដឹងសោះថា មានគម្រោងរៀបការ។ "រាហូទទួលធៀបការ
" គឺ គ្រូទាយថា បើរៀបការនឹងអាចរំដោះគ្រោះកាច "
" តើកូនស្រីជាអ្នកណា ទើបអាចរំដោះគ្រោះអោយបងបានបែបនេះ " នាយសើច
"នេះឯងកំពុងចំអកបងមែនទេ ! គឺ នារត្ន័ ប្អូនស្រីរបស់សត្យាដែលមិត្តរបស់បងនេះឯង"
" បងថ្លៃជាស្នងការ ឯឪពុកក្មេកជាតុលាការ មើលទៅគ្រូទាយឈុតមែនទែន ។ ខ្ញុំនឹងទៅចូលរួម "
"អរគុណ ! បងទៅហើយ ប្រញាប់ទៅអញ្ចើញបងលីកា និង បងលីណាទៀត ។ "
ពណ្ណារាយចេញទៅបាត់ រាហូអង្គុយសញ្ចឹងដៃកាន់ flash ។ ភ្លាមនោះ បេឡាក៏បង្ហាញខ្លួន
" តើលោកសម្រេចចិត្តបែបណា? "
"នាងក៏លឺ បងថ្លៃគេជាស្នងការ ឯឪពុកក្មេកជាតុលាការ គឺមានន័យថា គែមានយន្ត័ការពារខ្លួនរួចហើយ"។
អ្វីដែលនឹកស្មានមិនដល់តែងកើតមានគ្រប់ពេល ។ បងប្អូន ឬ សាច់ញាតិ នៅតែអាចហែកសាច់គ្នាព្រោះ មហច្ឆិតានិង ភាពលោភលន់ ។ ការសំងាត់នៅក្នុង flash នោះគឺ ការបន្លំទឹកប្រាក់របស់ក្រុមហ៊ុនដែល ពណ្ណារាយជាអ្នកកាន់កាប់រយះពេល ១០ឆ្នាំ។ អ្នកដែលរៀបចំឯកសារគឺ ក្រុមហ៊ុន គណនេយ្យមួយ កន្លែងដែលដាវីនធ្វើការ។ ចំណែកឯ ប្រអប់ដែលកប់ក្នុងដី របស់ដាវីនគឺជារូបថត នាង និង ពណ្ណារាយ មាននយ័ថា គូរស្នេហ៏ របស់នាង គឺ ពណ្ណារាយ កូនប្រុសចុងរបស់លោកសម្បត្តិ មិនមែនរាហូនោះទេ។
បេឡា បង្វិលកៅអីដែលរាហូកំពុងអង្គុយគិតមិនចេញធ្វើអោយ រាហូ ភ្ងាក់ព្រឺត ។
" ខ្ញុំដឹងថាលោកមានមនោសញ្ចាតនាបងប្អូនជាមួយនឹងគេ ប៉ុន្តែគេមិនបានចាត់ទុកជាបងប្អូននោះទេ ! ។ សម្រាប់ដាវីន និង ខ្ញុំបានក្លាយជាមនុស្សស្លាប់ទៅហើយ ចុះលោក? លោកមិនអាចនៅស្ងៀមនោះទេ ប្រហែលលោកជាអ្នកទីបីដឹងទេ ! " បេឡានិយាយទាំងរញ្ចួយចិត្ត ។
" នាងស្ងប់អារម្មណ៍សិនទៅ ! ខ្ញុំដឹងហើយ តែពេលនេះខ្ញុំក៏មាននាងម្នាក់ជាអ្នកតាមថែ "
រាហូនិយាយបង្វែស្ថានភាព ។
" ខ្ញុំមិនអាចនៅក្បែរលោកជារៀងរហូតនោះទេ ។ ថ្ងៃណាមួយខ្ញុំក៏អាចរលាយបាត់ លោកក៏ដឹង "
បេឡាអោនមុខចុះ ព្រោះនាងពិតជាអស់សង្ឃឹមថាអាចវិលជាមនុស្សម្នាដូចគេឯងវិញ អ្វីដែលនាងខ្វល់ពេលនេះគឺ ចង់អោយ រាហូបានសុខ ។ នាងនិយាយបន្ត ដោយសម្លេងតិចៗ
" ខ្ញុំគ្រាន់តែចង់អោយលោកផុតពីគ្រោះថ្នាក់ប៉ុណ្ណោះ ។ "
រាហូសម្លឹងមើលកែវភ្នែរបស់បេឡាដែលពោពេញដោយការព្រួយបារម្ភ និង ខ្វល់ខ្វាយពីខ្លួនគេ ។
នាយកាន់ដៃបេឡា
" ខ្ញុំអាចបញ្ចូននាងទៅអាមេរិចបានទេ? ទីនោះបច្ចេកវិទ្យាពេទ្យទំនើបជាងទីនេះឆ្ងាយណាស់ ថាមិន បាននាងអាចនឹងដឹងខ្លួន។ "
"តែចំណាយអស់ច្រើនណាស់ "
" លុយ គឺជាអ្វីដែលខ្ញុំមាន តែក្តីស្រឡាញ់ និង ភាពស្មោះត្រង់ជាអ្វីដែលខ្ញុំគ្មាន "
បេះដូងរបស់បេឡាកំពុងតែស្លុងនឹងពាក្យសម្តីរបស់រាហូ
រាហូនិយាយបន្ត " ពេលនាងដឹងខ្លួន ខ្ញុំនឹងទិញ តុក្តតាធំប៉ុនមនុស្ស និង នំខេកអោយនាង "
" តែខ្ញុំមិនមែនក្មេងទៀតនោះទេ "
" ខ្ញុំគ្រាន់តែចង់ធ្វើតាមសន្យា "
" អូ! តាមការពិតក្មេងប្រុសនោះគឺជាលោក ហេតុអ្វីលោកមិនមក.....?"
" ព្រោះខ្ញុំនៅក្មេងមិនគិតថាពាក្យសន្យា ពិតជាមានអ្នករងចាំនោះទេ......ខ្ញុំសុំទោស!"
បេឡានៅស្ងៀម ។
រាហូបានទូរសព្ទ័អោយមន្ទីពេទ្យរៀបចំឯកសារដើម្បីបញ្ចូនបេឡាទៅអាមេរិចតាមយន្តហោះឯកជនមួយ។
ពណ្ណារាយហាក់មានអារម្មណ៏ថា រាហូ បានដឹងនូវការសម្ងាត់របស់ខ្លួន ទោះជាគេមិនអាចរកឃើញថា flash ពិតជានៅក្នុងដៃរបស់រហូឬយ៉ាងណា ។ គេរៀបចំមង្គលការជាមួយប្អូនស្រីរបស់សត្យាយ៉ាងប្រញាប់ដេីម្បីបានខាលការពារនូវទង្វេីរខ្លួន។