រឿង វិស្សមកាលស្នេហ៏
វគ្គទី៤៖ ដំណើរទេសចរណ៍ជុំវិញកោះ
you are chosen ! |
ថ្ងៃនេះមានអ្នកទេសចរណ៏មួយក្រុមបានចូលមកស្នាក់នៅផ្ទះសំណាក់ដានី ពិសិដ្ឋ ហើយពួកគេបានរកជួលទូកដើម្បីទៅដើរកំសាន្តជុំវិញកោះនេះ មានដូចជា កោះរ៉ុងសម្លឹង ឆ្នេងឡុងប៊ិច និង កោះឋានសួរគ៍ ដោយអោយខាងផ្ទះសំណាក់ជាអ្នករៀបចំកញ្ចប់ដំណើរកំសាន្ត។
- អ្នកមីង មានភ្ញៀវគេរកជួលទូកទៅលេងកោះ ហើយអោយយើងរៀបចំ ចំណីអាហារ ទឹក និង ដងសន្ទូច!
- តើមានប៉ុន្មានអ្នក?
- គឺ ៤ នាក់ "
- មិនចេញទូកទេ ទាល់គ្នា៦នាក់ទើបចេញ!
ភាណុដែលនៅទីនោះដើម្បីដាក់សំលៀកបំពាកបោកនោះ ក៏ចង់ទៅចូលរួមជិះទូកមើលភូមិសាស្រ្តនៅទីនេះ
- តើ២នាក់ខ្ញុំអាចចូលរួមបានទេ ?
ដានីឆ្លើយ
- បាន អោយតែខាងភ្ងៀវយល់ព្រម !
- អ្នកមីង ខ្ញុំចង់ទៅដែរ !
- បានព្រោះឯងនេះហើយអ្នកទៅអាំងសាច់អោយភ្ញៀវ !
- ខ្ញុំមិនចង់ទៅទេចឹង ! ដានីសើច
- អ្នកបើកទូកគេនឹងជួយរៀបចំហើយ មិនអោយក្មួយធ្វើតែឯងទេ តែស្លៀកពាក់អោយសមរម្យ ហាមពាក់ប៊ីគីនី !
- អ្នកមីងនេះ !
- ទៅប្រាប់ចុងភៅអោយរៀបចំទៅ!
- អ្នកមីង ខ្ញុំចង់ទៅដែរ !
- បានព្រោះឯងនេះហើយអ្នកទៅអាំងសាច់អោយភ្ញៀវ !
- ខ្ញុំមិនចង់ទៅទេចឹង ! ដានីសើច
- អ្នកបើកទូកគេនឹងជួយរៀបចំហើយ មិនអោយក្មួយធ្វើតែឯងទេ តែស្លៀកពាក់អោយសមរម្យ ហាមពាក់ប៊ីគីនី !
- អ្នកមីងនេះ !
- ទៅប្រាប់ចុងភៅអោយរៀបចំទៅ!
ក្រោយពីរៀបចំទូកនិងចំណីអាហាររួច ភ្ញៀវទាំងអស់ពាក់អាវពោងឡើងទូក ដើម្បីចេញដំណើរ
សារ៉ាវុធភ្ងាក់ផ្អើរនឹងវត្តមានរបស់ហ្សូលី !
នាងពាក់រ៉ូបផ្កាមួកធំ និង វែនតា ដូចជាភ្ញៀវទេសចរណ៍ដែរ។
- នេះក្មេងតូចទៅដើរលេងដែរឬ?
ហ្សូលីមិនចូលចិត្តនិងសារ៉ាវុធប៉ុន្មានទេព្រោះគេចូលចិត្តញោះនាង
- ខ្ញុំជាអ្នកមើលខុសត្រូវនៅទីនេះ !
- ស្មានតែភ្ញៀវតើ !
លោកពូលីដែលជាតៃកុងទូកបានរៀបចំទីកន្លែងដែលត្រូវទៅ ប្រាប់ទៅហ្សូលី ដើម្បីអោយនាងរៀបរាប់ប្រាប់ភ្ងៀវ
- ដំបូងយើងទៅ កោះឋានសួរគ៍ ដើម្បីទៅលេងរីសតនៅនោះមួយព្រឹករហូតដល់អាហារថ្ងៃត្រង់
ម៉ោងជិត២ បន្តិចយើង កោះរ៉ុងសម្លឹមដើម្បីស្ទូចត្រី និង មើលផ្កាថ្ម ដល់ថ្ងៃលិច យើងបន្តនៅកោះឡុងប៊ិច និង មើលផ្លង់តុងពេលយប់។ អ្នកណាស្រេចទឹកអាចមកយកនៅធុងពណ៍ក្រហម !
ម៉ោងជិត២ បន្តិចយើង កោះរ៉ុងសម្លឹមដើម្បីស្ទូចត្រី និង មើលផ្កាថ្ម ដល់ថ្ងៃលិច យើងបន្តនៅកោះឡុងប៊ិច និង មើលផ្លង់តុងពេលយប់។ អ្នកណាស្រេចទឹកអាចមកយកនៅធុងពណ៍ក្រហម !
ថ្ងៃនេះការងាររបស់ហ្សូលី គឺ ជា មគ្តុទេសក៍ទេសចរណ៍ តែនាងមកទីនេះជាលើកទី១ដូចគ្នា តែមានពូលីជាជំនួយការ ។
មិនយូរប៉ុន្មានក៏ធ្វើដំណើរមកដល់កោះឋានសួរគ៍ទីនេះគឺរីស៊តដែលគេអភិវឌ្ឍន៍ មានដើមដូងជាច្រើន និង ផ្ទះលំហែ គឺជារមណីដ្ឋានធម្មជាតិកែច្នៃ។
ហ្សូលីត្រូវលើកជួយលើកធុងទឹកកកដាក់បាយម្ហូបទាំងធ្ងន់។ ភាណុ ដែលជាសុភាពបុរសមិនអាចទ្រាំមើលក្មេងស្រីលើករបស់ធ្ងន់នោះទេ។
- ខ្ញុំជួយលើកនាង កាន់តែចានស្នោរបានហើយ !
- នៅតែលោកពូល្អជាគេ !
- ខ្ញុំជួយលើកនាង កាន់តែចានស្នោរបានហើយ !
- នៅតែលោកពូល្អជាគេ !
នាងនិយាយបញ្ចោរបន្ថែម រួចហុចធុងទឹកទឹកធ្ងន់ ទៅអោយគេ។
- សារ៉ាវុធ ឯងទៅជួយលើកអោយអស់មក កុំអោយដើរទៅមកព្រោះឆ្ងាយណាស់!
- បាទបង !
- សារ៉ាវុធ ឯងទៅជួយលើកអោយអស់មក កុំអោយដើរទៅមកព្រោះឆ្ងាយណាស់!
- បាទបង !
ហ្សូលីដែលមកទីនេះលើកទីដំបូងក៏ជាប់ចិត្តមិនខុសពីអ្នកទេសចរណ៍ដ៏ទៃដែរ គឺមិនភ្លេចផ្តឹតយកនៅរូបភាព ទុកជាអនុស្សាវរីយ៍នោះទេ។ ក្រឡេកឃើញ ភាណុដែលស្ពាយ កាម៉េរ៉ាកាដុង ដែលជាកាម៉េរ៉ាស្តង់ដា ជាប់នឹងក ក្នុងចិត្តកំពុងគិតថា គាត់ច្បាស់ជាថតរូបស្អាតមិនខាន។
នាងបកដៃ ហៅភាណុដែលកំពុងថតរូបផ្ទះលំហែ
- មានការអី ?
នាងអឹមអៀន
- លោកពូជួយថតរូប ខ្ញុំបានទេ?
- អោយទូរសព្ទ័មក "
- ថតcamera ពូ ទូរសព្ទ័ខ្ញុំ full memory ហើ!
ភាណុជ្រួញចិញ្ចើម ព្រោះមើលទៅនាងបោកគេប្រើហើយ តែយ៉ាងណាគេក៏យល់ព្រម
នាងថត កាច់ចង្កះ ផ្អេងផ្អង ចំនែកអ្នកថតក៏មិនចាញ់ model ដែរ ត្រូវអង្គុយ ឈរ យ៉ាងច្រើនសន្លឹក ។
- ខ្ចីដៃពូ ថតបានទេ
- ហា ...! ?
- គឺខ្ចីតែដៃទេ ធ្វើស្តាយបែបនេះ!
នាងថត កាច់ចង្កះ ផ្អេងផ្អង ចំនែកអ្នកថតក៏មិនចាញ់ model ដែរ ត្រូវអង្គុយ ឈរ យ៉ាងច្រើនសន្លឹក ។
- ខ្ចីដៃពូ ថតបានទេ
- ហា ...! ?
- គឺខ្ចីតែដៃទេ ធ្វើស្តាយបែបនេះ!
នាងយករូបគំរូក្នុងទូរសព្ទ័អោយមើល ។ ស្តាយដែលនាងចង់ថត គឺ ស្តាយបែបគូរស្នេហ៏ដែលគឺ ខាងប្រុសកាន់ដៃ រួចខាងស្រីងាកមក។
ភាណុស្ទាក់ស្ទើរនឹងសំណើរ
- ខ្ញុំបកក្តាមបង្កាអោយពូ អូខេ !
- អូខេ !
ភាណុខានកាន់ដៃមនុស្សស្រីយូរមកហើយតាំងតែពីបែកស្នេហ៏គ្រាដំបូងនៅរៀន ។ កាន់ដៃហ្សូលីម្តងនេះធ្វើអោយគេមានអារម្មណ៍ត្រជាក់ដៃ ហើយបេះដូងលោតញាប់ កាន់ camera តែដៃម្ខាងសឹងមិនជាប់។
- រួចហើយ !
- សុំមើលរូបបន្តិចមើល ! នាងយកcamera មកមើល
- ហីយ៉ា ថតស្អាតមែនតែន !ចាំដល់កន្លែងវិញពូផ្ញើអោយផង !
- កុំភ្លេចសន្យានាង!
ដល់ម៉ោងអាហារថ្ងៃត្រង់ ហ្សូលីប្រញាប់មកវិញដើម្បីរៀបរយអាហារអោយភ្ងៀវ ។ នាងធ្វើតាមសន្យា បកក្តាម និង បង្គារអោយភាណុ ។ សារ៉ាវុធមើលចាន របស់ភាណុខុសពីចានរបស់ខ្លួនរួចតវ៉ា
- ហេតុអ្វីចានបងភាណុ បកសាច់ស្អាត ?ចុះខ្ញុំ?
- លោកបកខ្លួនឯង !
- នាងជំពាក់ខ្ញុំទើបគ្រឿងសមុទ្រអោយ !
មានភ្ញៀវប្រុសបានយកប៊ីយ៉ែមកអោយហ្សូលី
- មកញាំ ជល់លេងជាមួយគ្នា !
- អត់ទេ ! អរគុណ! ជល់ជាមួយទឺកក្រូចក៏បាន!
នាងលើកទឺកក្រូចជល់ទៅកំប៉ុងប៊ីយ៉ែរបស់គេ។ ភ្ញៀវប្រុសដែលឈ្មោះ អាប៊យ នោះនៅតែយល់ព្រម
- តែបន្តិចក៏បានដែរអូន!
ភាណុជាបុរសយល់ពីចិត្តអ្នកផឹក
- បងផឹកកំដរ ! នាងត្រូវធ្វើការកុំអោយនាងផឹកអី!
នាយយកប៊ីយ៉ែ ចេញពីដៃអាប៊យ ។
ភាណុជាបុរសយល់ពីចិត្តអ្នកផឹក
- បងផឹកកំដរ ! នាងត្រូវធ្វើការកុំអោយនាងផឹកអី!
នាយយកប៊ីយ៉ែ ចេញពីដៃអាប៊យ ។
សារ៉ាវុធដែលនៅក្បែរក៏ខ្សឹបទៅចៅហ្វាយនាយ
- វីរះបុរសជួយស្រីស្អាត!
- កុំនិយាយផ្តេសផ្តាស!
ក្រោយបាយថ្ងៃត្រង់រួច ពួកគេឡើងទូកបន្តទៅស្ទួចត្រី និងចុះទៅមើលផ្កាថ្ម ។
នៅពេលទូកឈប់នៅស្ងៀម ក៏មានអ្នកខ្លះចុះហែលទឹក អ្នកខ្លះនៅស្ទូចត្រីលើទូក ។
សារ៉ាវុធ និង ភ្ញៀវខ្លះអង្គុយស្ទូចត្រី ចំនែក ភាណុបានត្រៀមប្តូរខោអាវចុះទៅមើលផ្កាថ្ម
- ខ្ញុំចង់ទៅមើលផ្កាថ្មដែរ!
ពូលី ដែលជាតៃកុងទូក
- នេះក្មួយ ចេះហែលទឹករឺអត់ ?
- ចេះតិចៗ !
- នេះ ប្អូនប្រុសជួលមើលហ្សូលីផង បើមិនស្រួលត្រូវបកដៃហៅ ពូចុះទៅជួយណា!
- បាទពូ!
ហ្សូលី ដោះរ៉ូបចេញ ដែលនាងបានត្រៀមសំលៀកបំពាក់ហែលទឹករួចជាស្រេច ។
សំលៀកបំពាក់ហែលទឺកដែលរឹបរាងធ្វើអោយមនុស្សប្រុសទាំងអស់សម្លឹងមើលនាង
- តស់ ឆាប់ចុះទៅ !
គេបំពាក់វែនតាទឹក និងបំពង់អុកស៊ីសែនអោយនាង
ហែលចុះដល់បាតសមុទ្រដូចទៅដល់ឋានមួយផ្សេងទៀតមាន ផ្កាថ្ម រុក្ខជាតិ និង សត្វសមុទ្រផ្សេងៗ ។
ហ្សូលី ហាក់រំភើបនឹងទិដ្ឋភាពបាតសមុទ្រនេះណាស់ នាងតែកះទៅភាណុអោយមើលរបស់ប្លែកៗ
តែភាណុគឺចូលចិត្តមើលភាពសប្បាយរីករាយរបស់ហ្សូលី ។
ហែលចុះដល់បាតសមុទ្រដូចទៅដល់ឋានមួយផ្សេងទៀតមាន ផ្កាថ្ម រុក្ខជាតិ និង សត្វសមុទ្រផ្សេងៗ ។
ហ្សូលី ហាក់រំភើបនឹងទិដ្ឋភាពបាតសមុទ្រនេះណាស់ នាងតែកះទៅភាណុអោយមើលរបស់ប្លែកៗ
តែភាណុគឺចូលចិត្តមើលភាពសប្បាយរីករាយរបស់ហ្សូលី ។
ចុះទៅក្រោមប្រមាណ១០នាទី ហ្សូលី ក៏រមួលក្រពី ធ្វើអោយនាងហែលទឹកមិនរួច ។ នាងធ្វើជាសញ្ញា ថាជើងនាងមិនស្រួលនោះទេ អោយត្រលប់ទៅគោកវិញ ។ ភាណុឃើញសមាពមិនស្រួល ក៏ហែលទៅជួយដាក់ដៃក្រោមក្លៀកសណ្តោងនាងឡើងគោក ។ ពូលីឃើញ ភាណុសណ្តោងហ្សូលីឃើញមិនស្រួល ក៏បោះពោងសង្រ្គោះ រួចជួយនាងឡើងគោក ។
មកដល់លើគោក ភាណុក៏ជួយឈ្លីជើងនាង
- តិចៗ ឈឺណាស់!
- បានហើយតិចទៀតអស់អីហើយ!
ថ្ងៃចាប់ផ្តើមលិច ទិដ្ឋភាពថ្ងៃលិចមើលពីកណ្តាលសមុទ្រទៅពិតជាស្រស់ស្អាត ។
ផ្ទៃមេឃពណ៍ទឹកមាសជះចូលទឹកសមុទ្រ ពពកដេដាសបាំងព្រះអាទិត្យខ្លះបង្កើតជារូបព្រះអាទិត្យរាងបេះដូង ធ្វើអោយអ្នកទេសចរណ៏លើកទូរសព្ទ័ផ្តិតយករូបភាពដល់កំរនេះ។
ហ្សូលីលើកទូរសព្ទ័ថតព្រះអាទិត្យបេះដូង តែកំលោះភាណុវិញផ្តិតរូបនាងកំពុងថតទៅវិញ។
យប់បន្តិចម៉ោងប្រហែល៧យប់ ជាពេលដែលអ្នកគ្រប់គ្នារង់ចាំដល់គឺ ការមើល ផ្លង់តុង(Plankton) នៅសមុទ្រ។ ផ្ទាំងទស្សនីយភាពនៃពន្លឺដែលចេញពីទឹករលកនោះ កើតចេញពី ផ្លង់តុង ជាសរីរាង្គតូចល្អិតម៉្យាង ដែលគេបានដាក់ឈ្លោះឲ្យតាមលំនាំពាក្យក្នុភាសាក្រិក ដែលមានន័យថា " ជនពនាចរ " ឬ មនុស្សរសាត់អណ្តែត" ។ នៅពេលថ្ងៃ សរីរាងគដែលមានជីវិតទាំងនោះធ្វើឲ្យទឹកមានពណ៏ក្រហម ហើយស្រូបយក ពន្លឺថ្ងៃ ដោយបំលែងទៅជាថាមពល ។ ពេលមានអ្វីប៉ះពួកវានៅពេលយប់ងងឹត ពួកវាក៍បានចេញជាពន្លឺ អគ្គីសនីពណ៏៍ខៀវ។
អ្នកទេសចរណ៏នាំគ្នាយកដៃប៉ះផ្ទៃទឹកដើម្បីអោយផ្លង់តុចចេញពន្លឺ ។
នៅលើមេឃមានផ្គាយបញ្ចេញពន្លឺព្រិចៗ នៅផ្ទៃសមុទ្រមានពន្លឺចេញពីផ្ទៃសមុទ្រកំពុងបង្អួតសម្រស់ដាក់គ្នាពេលរាត្រី ។ ដំណើរទេសចរណ៍ជុំវីញកោះបានចប់ទៅដោយក្តីសប្បាយរីករាយ និងមិនអាចបំភ្លេចបាន ។