Hello Everyone!
2024 is coming in a few days.
Are you ready for the NEW YEAR?
How was your 2023?
A good Year is a blessed year.
A bad year is the year that makes you strong.
Happy New Year 2024!
Wish everyone happy and success!
Hello Everyone!
2024 is coming in a few days.
Are you ready for the NEW YEAR?
How was your 2023?
A good Year is a blessed year.
A bad year is the year that makes you strong.
Happy New Year 2024!
Wish everyone happy and success!
![]() |
ថ្ងៃនេះហាក់ដូចថ្ងៃពណ៍ផ្កាឈូកនៃក្តីស្នេហារបស់គូរស្នេហ៏ថ្មីថ្មោង។ ហារិ ប្រញាប់ឡើងទៅតែងខ្លួន ចំនែកសេហូវិញ ត្រលប់ទៅផ្ទះប្តូរសំលៀកបំពាក់ និងទៅយកម៉ូតូពីក្រុមហ៊ុន ដើម្បីដឹកសង្សារ។ គេត្រលប់មកវីញជាមួយបាច់ផ្កាកូលាបផ្កាឈូក មួយបាច់អោយសង្សារ ។
ហារិភ្ងាក់ផ្អើរ ដែលសេហូដឹងពីផ្កាដែលនាងចូលចិត្ត?
" តើថ្ងៃនេះជាថ្ងៃអ្វីបានជាបងទិញផ្កាអោយអូន? " នាងញញឹមទទួលយកផ្កាមកហឹត
សេហូសើចរកនឹកពីហេតុផល " គ្រាន់តែចង់ទិញផ្កាអោយសង្សារសប្បាយចិត្តតើគួរមានហេតុផលច្រើនម្លះដែរឬ ? មកពីបងរវល់ មិនសូវមានពេលអោយអូន ធ្វើអោយអូនស្ត្រេសនៅកន្លែងការងាររហូត លំបាកអូនហើយ "
នាងក្រវីក្បាល យល់ពីសំពាធរបស់សេហូ
"មិនលំបាកទេ ! ព្រោះបងជាមេអូន បងមានតួនាទីរបស់បង "
សេហូយកដៃអង្អែលក្បាលនាង
" ល្អហើយដែល អូនយល់ ! ចប់ម៉ោងការងារ អូនជាមេរបស់បង !តើអូនចង់ទៅណា?"
"យើងទៅមើលកុន ហើយញុំាបាយ? ។ ចុះបងចូលចិត្តទៅកន្លែងបែបណា? "
" កន្លែងដែលមានអូន " ហារិអស់សំណើច មិននឹកស្មានថាសេហូក៏ចេះប្រើលែបខាយដូនព្រាននារីដែរ។
ទៅដល់ រោងកុន ហារិថត សំបុត្រកុន និង ពោត ដាក់ក្នុង IG ជាមួយ caption #1st movie together. នាងសម្លឹងមើលទៅសេហូ .... ព្រោះតែនាងចង់ថតរូបគេផងដែរមិនមែនតែ សំបុត្រកុន និង ពោតលីងនោះទេ។
"តើអូនកំពុងគិតអ្វី? "
"តើអូនអាចថតរូបជាមួយបងបានទេ កុំបារម្ភអូនមិនផសក្នុងបណ្តាញនោះទេ ?"
សេហូលើកទូរស័ព្ទ ថតរូប selfie។ កំលោះកំណាញ់សម្តីម្នាក់នេះ ថតជាមួយស្នាមញញឹមដ៏សង្ហារដែលកំរ នឹងមានអ្នកឃើញព្រោះគេមិនមែនជាមនុស្សរស់រាយ ដែលញញឹមដាក់មនុស្សគ្រប់គ្នា ។ ហារិមើលរូបថត ហើយយកដៃចាប់ចង្ការរបស់សេហូ។
"សង្ហារណាស់!"
" អូនអាច ផសរូបនេះក្នុង IG រឺ ហ្វេសប៊ុករបស់អូនបាន បើអូនចង់ "
" សុំមើល IG របស់បងបានទេ ? " សេហូហុចទូរសព្ទ័
នាងមើល IG មិនសូវជាមានរូបមនុស្សនោះទេ ភាគច្រើនសុទ្ធតែរូបជាក្រុម រូបស្ថាបត្យកម្មបែបអគារ ឬ រូបទេសភាពផ្សេងៗ ។ តែមានរូបមួយគឺរូបគេមួយដែលគេថត selfie នៅលើរទះភ្លើង ហើយថតជាប់នារីម្នាក់។
"ចៃដន្យម្លះ បងដឹងទេថាបងថតជាប់អូន កាលនោះអូនរៀននៅថៃ "
គេសើចដែលនាងចាប់អារម្មណ៏សូម្បី តែរូបbackgroundជាមនុស្សស្រី ។
" នេះជា Crush របស់បង តែពេលនោះនាងមានសង្សារទៅហើយ "
ហារិបើកភ្នែកធំៗ បងស្គាល់អូនយូរ ។
សេហូ បើករូបថតនាងប៉ុន្មានសន្លឹក ក្នុងទូរសព្ទរបស់គេអោយនាងមើល ។
" តែជានិស្សយ័ពិតមែនដែលអោយបងជួបអូននៅខ្មែរម្តងទៀត ម្តងនេះនាងមិនសង្សារនោះទេ"
" ចឹងបងលួចស្រឡាញ់អូនយូរហើយ ?"
គេងក់ក្បាល ។ នាងយក ក្តិចគេ
"Crush បង គឺនាងតែជិះជើងរត់ភ្លើងម៉ោង ៤ល្ងាចចេញពីរៀន ហើយតែងងើបអោយមនុស្សចាស់អង្គុយជានិច្ច ហើយនាងចូលចិត្តទៅដាក់ចំនីឆ្កែនៅក្បែរមហាវិទ្យាល័យណាស់ ។តែនាងមិនដឹងទេថា ម្ចាស់ឆ្កែនោះលួចមើលនាងរាល់ថ្ងៃ។ ថ្ងៃមួយនាង វីដេអូ call ជាមួយសង្សារនាង ។ ពេលនេះបងក៏ដឹងនាងមានសង្សារហើយ មិនចង់ទៅរំខាននាងទេ ។ មិនចង់ទៅញ៉ែសង្សារគេនោះទេ។ "
" បងពូកែសម្តែងណាស់ "
" បងមិនដែលសម្តែងនោះទេ ។ អោយទូរសព្ទមកវិញមក "
គេយករូបថតដែលថតអំបាញ់មិញ ផសចូលក្នុង IG ។ ដែលដាក់ caption រូបបេះដូង ។
អ្វីដែលសេហូ មិនដែលនិយាយនោះគឺ គេបានជួបនាងពេលនាងរៀននៅថៃ។ ពេលនោះនាងអង្គុយ ទល់មុខគេក្នុងរទះភ្លើង នាងបានងើបឈរអោយមនុស្សចាស់អង្គុយ។ រូបរាងស្អាតថែមទាំងចិត្តល្អ បានធ្វើរអោយចិត្តរបស់សេហូមិនធ្លាប់បំភ្លេចនាងនោះទេ គេថែមទាំងមានចេតនា selfie អោយជាប់រូបនាងនៅពីក្រោយ។ រហូតគេបានជួបនាងជាថ្មីនៅការ៉ាស់សាំង និងជាអ្នកជ្រើសរើស CV នាងចូលក្រុមប៊ីដើម្បីចង់នៅក្បែរនាង ទោះពេលខ្លះដឹងថាហារិនៅ នឹកសាម៉ូ តែគេស្មគ្រ័ចិត្តកំដរនាងបំភ្លេចគេយ៉ាងស្ងៀមស្ងាត់។
" តោះចូលមើលកុន "
នៅពេលកំពុងមើលកុន មិត្តភក្តិរបស់ហារិនៅអាមេរិចដែលទើបមកវិញ បាន ផ្ញើរសារ អញ្ចើញនាងញាំអាហារលាចជួបជុំមិត្តភក្តិ ។
" មិត្តភក្តិអូនទើបមកពីអាមេរិច ហៅញាំបានល្ងាច "
"អូនចង់ទៅទេ ? "
"អូនមិនចង់ទៅទេ ព្រោះប្រហែលជាសូណា និង សាម៉ូក៏ទៅដែរ ។ "
" ហេតុអ្វី អូនខ្លាចពួកគេ ? "
" ព្រោះនាងតែងតែចង់ឈ្នះអូន ហើយសាម៉ូ តែងតែរញ៉េរញ៉ៃនឹងអូន ។ ពេលនេះអូនមានបងហើយ អូនមិនចង់អោយបងអន់ចិត្តនឹងអូនទេ "។ គេកាន់ដៃនាង
"បងទៅជាមួយអូន ! " សេហូចង់អោយហារិ រឹងមាំ មិនត្រូវតែឈឺចាប់ក្នុងអតីតកាល បែបនេះនោះទេ។
នាងសម្លឹងមុខគេ
"អូខេ !"
![]() |
តារា" មានន័យថាយើងប្រកួតប្រជែងនឹងក្រុមអេមែនទេ "
សេហូ"មិនមែនជាការប្រជែងអ្វីនោះទេ គ្រាន់តែជាការលើកជាគំនិតមួយបន្ថែមទៀត"
នីសា " ការគិតរបស់លោកបែបនេះ តែមិនមែនរបស់ក្រុមអេនោះទេ"
តារា " មែនហើយ"
សេហូ" យើងធ្វើតែការងារយើងប៉ុណ្ណោះគឺចប់ហើយ ថ្ងៃចុងសប្តាហ៏ក្រុមហ៊ុននឹងមានដំណើរកំសាន្តទៅ សៀមរៀប ហើយឆ្លៀតមើលទីតាំងផងដែរ គឺជិះឡានជាមួយក្រុមអេ "
នីសា" ខ្ញុំមិនចង់ទៅទេ"
សូរា " ក្រុមអេ វាយឬកណាស់ ដូចធ្វើការតែឯង"
សេហូ " យើងគ្រប់គ្នាត្រូវតែទៅ និងមិនត្រូវរើសអើងនោះទេ ព្រោះជាការងារ "
សេហូនិយាយម៉ាត់ៗហើយដើរចូលបន្ទប់ ព្រោះគេហត់ចិត្តនឹងការរើសអើង រវាងក្រុមអេ និង ប៊ីណាស់។
ចុងសប្តាហ៏បានមកដល់
ក្រុមអេ និង ក្រុមប៊ី បានជិះឡានក្រុងធំមួយជាមួយគ្នា ។ ក្រុមអេអង្គុយខាងមុខ តែងខ្លួន ហាយសូរ ខុសពីក្រុមប៊ីដែលសាមញ្ញ។
សេហូអង្គុយតែងឯង គេមើលសៀវភៅស្តាប់កាសចំរៀងយ៉ាងស្ងប់ស្ងាត់ម្នាក់ឯង។
ពេលទៅដល់អូតែ ល្ងាចទៅហើយពួកគេនាំគ្នាលេងទឹកអាង និង ញាំអាហារល្ងាចនៅទីនោះតែម្តង ។
សូណាពាក់អាវហែលទឹកឡើងស៊ិចស៊ី ព្រោះនាងចង់បង្ហាររាងដែលសា្អតជាងគេ ។
នីសាសម្លឹងមើលសូណា
"ខ្ញុំជ្រេញនាងនោះណាស់"
សូរា "ចុះនាងម៉េចមិនពាក់ដែរទៅ "
ហារិសើច
នីសាវៃសូរា "នេះឯង! ថានាងនោះស្អាតឬ "
សូរា " ទេនីសាស្អាតជាង"
នីសាសើច " គ្រាន់បើ យើងទៅញាំអីល្អជាង ! " ពួកគេទាំងបីទៅញាំយកសាច់មកអាំង
សាម៉ូឆ្លៀតពេល សូណាទៅផ្លាស់ខោអាវក៏ទៅយកសាច់អាំងអោយហារិ ដើម្បីនិយាយសុំទោសនាង
សាម៉ូហុចសាច់អោយហារិ "នេះជាសាច់ដែលនាងចូលចិត្ត! "
ចំនែកហារិវិញ នៅស្ងៀមមិនចង់ទទួលមិនចង់និយាយជាមួយ។ នាងឃើញ សេហូដើរកាន់ចានបន្លែ នាងក៏នឹកឃើញពាក្យបដិសេធ
"អរគុណតែ ខ្ញុំចង់ញាំបន្លែ " សេហូលឺនាងនិយាយដូចនោះ ក៏ហុចចានបន្លែរបស់គេអោយនាង ។
"នាងយកទៅចឹង" ។នីសាឃើញដូចនោះ ក៏យកចានសាច់ពីសាម៉ូ
"ខ្ញុំចង់ញាំសាច់ អោយមកខ្ញុំ" ។ នីសាក៏ដឹកដៃហារិចេញ ។ សូណាក៏ស្រែកហៅ សាម៉ូពីចំងាយ ព្រោះនាងដឹងថា សាម៉ូនៅតែបារម្ភហារិ ។
នីសានិយាយទាំសើចបណ្តើរញាំសាច់បណ្តើរ
"ចំណងស្នេហ៍ឯងរញ៉េរញ៉ៃម្លះ "
"ខ្ញុំមិនចង់ពាក់ពន្ធ័នឹងគេទេ"
"តែសាម៉ូមើលឯងរហូតក្នុងឡាន "
នាងនៅស្ងៀម " ខ្ញុំមិនត្រលប់ក្រោយទេ "
"មិនគួរត្រលប់ក្រោយទេ គួរតែទៅមុខជាមួយលោកសេហូ "នាងសើច
នាងនិយាយនេះមិនមែនចំអន់ទេ តែជាការពិតព្រោះ មិនមែនមានតែសាម៉ូតទេលួចមើលហារិ តែសេហូក៏មើលនាងដែរ គ្រាន់តែគេមើលបន្លំក្នុងន័យកូនក្រុម ។
"កុំនិយាយផ្តេផ្តាស "
ព្រឹកឡើងជាពេលត្រូវទៅមើលទីតាំងរីសត។ ទីតាំងមានអគារសំណង់ចាស់ដែលនឹងជុសជុលប្រើប្រាស់សារជាថ្មី ។
សេហូ " ដោយសារអគារសំណស់សង់មិនទាន់ហើយ អាចគ្រោះថ្នាក់មុខដែក ពុកផុយ ឬរអិល ត្រូវប្រយត្ន័ប្រយែង តារា សូរា ដើរវាស់ខ្នាតអគារឡើងវិញ ហារិនិង នីសា ដើរថតរូបទុកមើលជា reference "
ពួកគេបែងចែកការងារគ្នាធ្វើរៀងៗខ្លួន។ ហារិ និង នីសា ដើរថតរូបដល់ជាន់លើ ពេលត្រលប់មកវិញ ដោសារតែជណ្តើរចាស់ទើបធ្វើអោយបាក់កាំ ធ្លាក់រអិលជាហារិ ។ ជើងនាងក៏ទៅបុកនឹងដែក ចេញឈាម នីសាស្លន់ស្លោរត់ទៅហៅគេមកជួយ ។ មនុស្សម្មាផ្អើរមកមើលបាង សាម៉ូមកដល់មុនគេ គេយកក្រដាសជូតមាត់ឃាត់ឈាម ។
"ខ្ញុំជូននាងទៅពេទ្យ "
នាងទ្រាំ បដិសេធមិនទៅ
នីសា និងក្រុមប៊ីមកដល់
នីសា " លោកសេហូនាំនាងពេទ្យ លាងរបួស និង ចាក់តេតាណូសទៅ"
សេហូ " ខ្ញុំយកនាងទៅពេទ្យ អ្នកឯទៀតបញ្ចប់ការងារហើយប្រុងប្រយត្ន័ផង"
សេហូគ្រា ហារិទៅ
សាម៉ូ"ខ្ញុំទៅដែរ"តែត្រូវសូណាចាប់ដៃគេ
សាម៉ូរារែកចិត្ត
សេហូ ចាប់ហារិ បីដើរចេញពីទីនោះ ព្រោះជើងនាងហូរច្រើនពិបាកដើរ។
ទឹកភ្នែកនាងចាប់ផ្តើមហូរមិនឈប់។
"នាងឈឺជើង ឬ ឈឺចិត្ត"
"ឈឺជើង ចិត្តខ្ញុំលែងឈឺហើយ ព្រោះខ្ញុំ...." នាងអោបកសេហូជាប់
ចិត្តនាងលែងឈឺទៅហើយព្រោះបាន មេសង្ហារជូនបីទៅពេទ្យ
ពេទ្យលាងរបួស និង ចាក់ថ្នាំស្ពឹកដើម្បីដេរ ។ ហារិកាន់ដៃសេហូជាប់យ៉ាងខ្លាំង នាងយំព្រោះវាឈឺពិតមែន ។ សេហូនៅស្ងៀមតែក្នុងចិត្តក៏គេឈឺជំនួសនាងដែរព្រោះតែទឹកភែ្នកជាច្រើនហូរធ្លាក់លើដៃ របស់គេតែជ្រៀបដល់បេះដូងរបស់គេ ។ ដេរររួចនាងក៏គេងនៅគ្រែពេទ្យមួយសន្ទុះ។
នាងគេងលក់ទៅហើយ ទុកអោយសេហូនៅសម្លឹងមើលនាងតែឯង រហូតមានចិត្តចង់ថើបនាង តែគេមិនហ៊ាន។
អ្វីដែលសេហូ មិនដែលនិយាយនោះគឺ គេបានជួបនាងពេលនាងរៀននៅថៃ។ ពេលនោះនាងអង្គុយ ទល់មុខគេក្នុងរទះភ្លើង នាងបានងើបឈរអោយមនុស្សចាស់អង្គុយ។ រូបរាងស្អាតថែមទាំងចិត្តល្អ បានធ្វើរអោយចិត្តរបស់សេហូមិនធ្លាប់បំភ្លេចនាងនោះទេ គេថែមទាំងមានចេតនាសេវីអោយជាប់រូបនាងនៅពីក្រោយ រហូតគេបានជួបនាងជាថ្មីនៅការ៉ាស់សាំង។
គេជាអ្នករើសស៊ីវីនាងដើម្បីចង់នៅក្បែរនាង តែគឺមិនដឹងតាមស្រឡាញ់នាងបែបណាមែនតែបណ្តោយតាមពេលវេលា ត្រឹមក្បែរនាងបែបនេះក៏គេមានក្តីសុខ។
សេហូអៀវហារិមកដល់អូតែវិញ
សាម៉ូកំពុងតែរង់ចាំហារិនៅមុនបន្ទប់
"អូនយ៉ាងម៉េចហើយ?"
សេហូដាក់ហារិចុះ រៀបនឹងដើរចេញទុកអោយគេទាំងពីរនិយាយគ្នា តែហារិតោងដៃគេ
"អរគុណ ខ្ញុំមិនអីទេ"
"សុំទោស បងមិនល្អ យើងចាប់ផ្តើមសារថ្មីបានទេ បងទើបតែដឹងថា ការពិតបងនៅស្រឡាញ់អូន ឈប់តោះតើយដាក់បង ទៀតទៅ "
សេហូទាញដៃហារិចេញ ព្រោះគេមិនគួរពាក់ពន្ធ័នឹងរឿងគេទាំងពីរ
សេហូ " អ្នកទាំងពីរនិយាយគ្នាចុះ "
"ខ្ញុំឈប់ស្រឡាញ់លោកហើយ ខ្ញុំមានអ្នកដែលខ្ញុំស្រលាញ់ហើយ សូមលោកកុំធ្វើបែបនេះទៀត "
សេហូឈរនៅស្ងៀម
សាម៉ូ " គឺជាគេ " សាម៉ូសំដៅលើសេហូ
នាងនៅស្ងៀមមួសន្ទុះក៏ឆ្លើយ "មែនហើយ" ។ សាម៉ូក៏ដើរចេញទៅទាំងអាម៉ាស មិនដឹងស្មានថានាងប្តូរចិត្តទៅហើយ។
សេហូ
"ខ្ញុំពិតជាមានកម្មជាមួយនាងពិតមែន " ព្រោះតែសេហូគិតនាងគ្រាន់តែកហុកអោយសាម៉ូអស់ចិត្តប៉ុណ្ណោះ ។
នាងនិយាយតិចៗ " ខ្ញុំនិយាយពិតមែន ខ្ញុំចូលចិត្តលោក ជិះម៉ូតូអោបលោកលើកទី១ហើយ ធ្វើអោយខ្ញុំចង់អោបលោកលើកទី២ ព្រោះមានអារម្មណ៏សុវត្ថភាព ទីងងឹតក៏អាចភ្លឺ មេឃភ្លៀងក៏មិនរងារ ទីណាក៏មិនខា្លច រឿងអ្វីក៏ដោះស្រាយបាន អោយតែមានលោក។ លោកមិនទៅចោលខ្ញុំដូចជាសាម៉ូទេ លោកក៏មិនចេះនិយាយលោមលួងពេលខ្ញុំយំតែទង្វើរលោកជាអ្នករ៉ាយរ៉ាប់ ។"
នាងនិយាយពីអារម្មណ៏ពិតរបស់នាងទាំងឆាបឆួលអួលដើមករ
"ខ្ញុំមិនបានស្រឡាញ់សាម៉ូទៀតទេ ព្រោះទង្វើរល្អរបស់លោកពេញបេះដូងខ្ញុំទៅហើយ ។ លោកអាចបដិសេដតែខ្ញុំគ្រាន់តែចង់អោយលោកដឹង ខ្ញុំមិនដែលល្អនឹងលោកទៅបញ្ឈឺ សាម៉ូទេ "
សេហូនៅស្ងៀមគាំងនឹងអាម្មណ៏មួយនេះឆ្លើយមិនចេញ គេក៏បែក្រោយអោបនាង គេអោបនាងផ្អើបនឹងទ្រូង
"ខ្ញុំសុំខ្លាចនាងហើយឈប់យំ ខ្ញុំមិនស្រឡាញ់មនុស្សស្រីតិចយំបែបនេះទេ "
នាងជូតទឹកភ្នែក
"ចឹងលោក មានន័យថាយ៉ាងម៉េច ចង់បានចម្លើយច្បាស់ៗ " នាងនិយាយ ត្រង់ៗ
"ខ្ញុំអោបនាងបែបនេះទៅហើយ តើមានន័យបែបណា?"
"បែបនេះមិនច្បាស់ទេ " នាងនៅតែដេញតាមចម្លើយរហូតធ្វើអោយគេមុខក្រហម
" ខ្ញុំក៏ចូលចិត្តនាងដែរ ច្បាស់រឺនៅប៉ុណ្ណឹង "
"ចឹងតើយើងជាអ្វីនឹងគ្នា ? នាងសើចខ្ទប់មុខក្នុងទ្រូង ហើយអោបគេជាប់
" ឋានះសង្សារនឹងគ្នាបានទេ? " សេហូសើចអស់សំណើចដែលនាងដេញជើងសួរគេ។
សេហូ” អ្នកទាំងអស់គ្នាចេញមក !”
នីសា តារា និងសូរា កំពុងលួចមើលនៅកុម្ពផ្កា ពួកគេចង់មកមើលជើងហារិ តែ
ចៃដន្យជួបហេតុការណ៍ ដែលនឹកស្មានមិនដល់ពិសេស ការសារភាពស្នេហ៏។
តារា “ love romance in office “
ចំនែក ហារិវិញ គាំងនិយាយមិនចេញ មុខក្រហមដូចប៉េងបោះទុំ
សូរា “ នាងមិនបាច់អៀននោះទេ ពួកយើងដឹងថានាង
crush លើមេយូមកហើយ
“
សេហូ និង ហារិ ត្រឹមនៅស្ងៀមៗសើចញឹមៗ ព្រោះវាជាការពិត ហើយក៏មិនចាំបាច់លាក់បាំងដែរ។
ស្អែកព្រឹកថ្ងៃចាកចេញពីសៀមរាបវិញ
សេហូអង្គុយនៅក្នុងឡានក្បែរហារិ ការយកចិត្តទុក និង កាយវិការគឺជា ច្បាស់ជាងដាក់មេក្រូប្រកាសទៅទៀតថាពួកគេស្រឡាញ់គ្នាហើយ។
ទោះជាពួកគេធ្វើការជាមួយគ្នា ជាថ្នាក់លើ និងកូនចៅ
ដែលមិនអាចចៀសផុតពីពាក្យសម្តីរិះគន់បានក្តី
ក៏សេហូសម្រេចចិត្តមិនចង់លាក់បាំងទំនាក់ទំនងដែរ។ ចំនែកហារិ
ដែលធ្លាប់ខកចិត្តពីស្នេហ៏ private នោះក៏លែងចង់មានទំនាក់ទំនងបែបនេះទៀតដែរ ហើយ ទោះជាប្រឈមការបែកគ្នា
ឬការខ្មាស់គេអ្វីក៏ដោយព្រោះ សេហូធ្វើនាងទុកចិត្តក្នុងទំនាក់ទំនងស្នេហានេះ។
គូរស្នេហ៏
សាម៉ូ និង សូណា វិញពេលត្រលប់ទៅវិញអង្គុយកៅអីផ្សេងគ្នា មិននិយាយរកគ្នា
បង្កជាការចាប់អារម្មណ៍ស្នេហាត្រីកោណ ដែលខ្សឹបខ្សាវថា សាម៉ូបែកចិត្តទៅស្រឡាញ់ ហារិ
ទៅវិញ តែហារិស្រឡាញ់ សេហូ ព្រោះសេហូ ល្អជាង។
ពាក្យខ្សឹបខ្សាវដែលធ្វើការសន្និដ្ឋានផ្តេសផ្តាសពីមាត់មនុស្សពិតជាគួរអោយខ្លាច
បើសិនយើងយកចិត្តទុកដាក់ ។
ឆ្នាំ២០២៣ ជិតមកដល់ហើយ ?
តើឆ្នាំ២០២២របស់អ្នកយ៉ាងណាដែរ? តើអ្នកបានបាត់បង់អ្វី និង រកឃើញអ្វីខ្លះ។
ប្រហែលជានៅពេលអ្នក បាត់បង់ អ្នកក៏រកឃើញ អ្វីម៉្យង។
មានមនុស្សមួយចំនួនបានចាកចេញ និង មនុស្សថ្មីចូលមកជីវិតយើងដែរ។
ឆ្នាំ២០២២ បានបង្រៀនអ្វីខ្លះ សម្រាប់ដំណើរក្នុងឆ្នាំ២០២៣ អ្នកទាំងអស់គ្នារួមទាំងខ្ញុំគួរធ្វើ end year reflection។
ហេតុអ្វីចាំបាច់ត្រូវធ្វើ " end year reflection " ?
" end year reflection " ជាការវាយតម្លៃលើខ្លួនឯងក្នុងឆ្នាំចាស់ និងការរៀបចំផែនការសម្រាប់ឆ្នាំនេះផងដែរ។
ខាងក្រោមជាសំនួរដែលអាចវាយតម្លៃលើឆ្នាំចាស់ និង ឆ្មាំថ្មី ៖
១. តើឆ្នាំ២០២៣ សុខភាព ផ្លូវចិត្ត និង ផ្លូវកាយអ្នកយ៉ាងណាដែរ?
២. តើឆ្នាំ ២០២២ បង្រៀនអ្នកអ្វីខ្លះ?
៣. តើអ្នករីករាយ និង មានមោទភាព នឹងអ្វីខ្លះ ក្នុងឆ្នាំ២០២២?
៤. តើអ្នក ស្តាយ ឬ មិនសប្បាយចិត្តពីអ្វីខ្លះ?
៥. តើអ្នកណាខ្លះ ដែលអ្នកអរគុណ ក្នុងឆ្នាំ២០២២?
៦. តើអ្នកចង់កែប្រែអ្វីខ្លះអំពីខ្លួនអ្នក ដូចជាទម្លាប់ ?
៧. តើស្ថានភាព ហរិញ្ញវត្ថុអ្នកយ៉ាងណា?
សម្រាប់ឆ្នាំ២០២៣ តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់បន្តដំណើរទៅមុខ?
១. តើអ្វីជាគោដៅរបស់អ្នកឆ្នាំថ្មី?
២. តើអ្នកចង់រៀនអ្វីខ្លះឆ្នាំថ្មី?
៣. តើអ្វីជាទម្លាប់ក្នុងឆ្នាំថ្មីរបស់អ្នក?
៤. តើអ្នកចង់បានអ្វី សម្រាប់ឆ្នាំថ្មី?
៥.តើអ្វីជាអ្នកចង់កែប្រែក្នុងឆ្នាំថ្មី ។
សូមឆ្នាំថ្មី ជាឆ្នាំប្រកបដោយជោគជយ័ និង សំណាងល្អ ។