រឿង oh my ghost
វគ្គ13 បញ្ចប់ ការចងចាំមិនសំខាន់
ថ្ងៃនេះបេឡាបានចេញពីមន្ទីពេទ្យហើយ ។ រាហូបានអោយគេរៀបចំគ្រប់យ៉ាងអោយនាងតាំងពីសំលៀកបំពាក់ លុយកាក់ និង សំបុត្រយន្តហោះ ។ នាងត្រូវធ្វើដំណើររាប់ម៉ោងទើបទៅដល់ប្រទេសកម្ពុជាវិញ ។ អផ្សុកពេកនាងបានប្រើទូរសព្ទ័រាហូ មើលពីពត័មានផ្សេងៗ មានរឿងជាច្រើនដែលធ្វើអោយនាងភ្ងាក់ផ្អើរ គឺ រាហូជាកូនសេដ្ឋី ចំនែកអ្នកសំលាប់នាងគឺជាបងប្រុសចុងរបស់គេ ។ ខួរក្បាលរបស់នាងចាប់ផ្តើមវល់ៗ ហៅរឿងអតីតកាល ។
មកដល់ព្រលានយន្តហោះ
រាហូកាន់បាច់ផ្កាឈូករត្ន័យ៉ាងធំមួយបាច់ កំពុងរង់ចាំបេឡា ជាមួយ ក្មេងនៅមណ្ឌលកុមារកំព្រា ។
បេឡាដើរចេញមកយ៉ាងរំភើប ព្រោះនាងបានឃើញ ក្មេងនៅមណ្ឌលកុមារកំព្រា ស្រែកហៅនាងតាំងពីចំងាយ ។
"បងបេឡា បងបេឡា"
ពួកគេរត់មកអោបគ្នា ។ ទឹកភ្នែករបស់បេឡា ហូរស្រក់ចុះទាំងមិនដឹងខ្លួន ។
"ហេតុអ្វីអោបតែក្មេងៗ មិនអោបខ្ញុំផង ! " រាហូហុចផ្កាអោយនាង ។
នាងទទួលបាច់ផ្ការួចអោបគេ
"អរគុណលោកដែលនាំពួកគេមកទទួលខ្ញុំ ។ "
រាហូដឹងហើយថា អ្នកដែលនាងនឹកនាជាងគេគឺក្មេងៗនៅមណ្ឌលព្រោះពួកគេដូចជាសាច់ញាតិនឹងគ្នា ទើបគេសម្រេចនាំក្មេងៗមក ។ នាយ បាននាំក្រុមក្មេង និង បេឡាទៅញាំ អាហារថ្ងៃត្រង់ជាមួយគ្នា ។
នៅភោជនីយដ្ឋាន
"ថ្ងៃនេះ លោកប៉ាវហាងទាំងមូលឬ ទើបគ្មានភ្ញៀវផ្សេងសោះ"
"មែនហើយ ។ ហាងនេះជារបស់ខ្ញុំ ! ថ្ងៃនេះមិនរកស៊ីទេ "
បេឡាគាំងនឹងចម្លើយអ្នកមានរបស់គេ
" តើខ្ញុំនឹងទៅស្នាក់នៅកន្លែងណា? "
" គឺ Apartment របស់យើង "
" របស់យើង ចឹងមានន័យថាម៉េច ? "
" មានន័យថា ជារបស់យើងទាំងពីរ ...ឆាប់ញាំទៅ ។ "
ជូនក្មេងៗទៅមណ្ឌលវិញ បេឡាបានឆ្លៀតនៅលេងសិនទីនោះសិន ។ នាងដើរទៅក្រោមដើមជ្រៃ ដែលក្បែមាត់បឹង ស្រូបយកខ្យល់អាកាស ហើយក៏បិទភ្នែកនឹករលឹកដល់មិត្តសម្លាញ់របស់នាងដែរ។ ពួកនាង ធំធាត់នៅទីនេះជាមួយគ្នាដូចជាបងប្អូនតែពេលនេះនាងតែម្នាក់ឯងប៉ុណ្ណោះ ។
រាហូបានដើរមកជាមួយនឹងតុក្កតាខ្លាឃ្មុំ ព្រមជានំខួបកំណើតជាមួយក្មេងៗ ។
"រីករាយថ្ងៃកំណើតទី២ " បេឡាញញឹម រួចបួងសួងផ្លុំនំ
រាហូហុចតុក្កតាធំអោយនាង
"ហេតុអ្វីអោយតុក្កតាមកខ្ញុំចឹង ខ្ញុំមិនមែនក្មេងនោះទេ ! " នាងរារែកមិនទទួល ។
" តុក្កតានិងនំខេក គឺ ខេវិនអោយមកបេឡា តាមការសន្យា ។ ទោះជានាងគ្មានការចងចាំរវាងបេឡានិង រាហូ តែនាងក៏មិនភ្លេចខេវិនដែរមែនទេ !
សុំទោសខ្ញុំមកយឺតតែមកយឺតគឺប្រសើរជាងមិនមក ។ "
បេឡាភ្ញាក់ផ្អើរ ព្រោះរាហូ គឺ ខេវិន ក្មេងប្រុសដែលនាងជួបនៅកម្មវីធីសិទ្ធកុមារ ។ មែនហើយនាងមិន ដែលភេ្លចក្រាស់របស់នាងនោះទេ ហើយថែមទាំងសង្ឃឹមថាបានជួបគេជាថ្មីនៅថ្ងៃណាមួយម្តងទៀត។
"ផែនដីពិតជាមូលមែន ។ ពួកយើងជួបគ្នាម្តងទៀតហើយ " នាងទទួលយកខ្លាឃ្មុំមកអោប។
"ខ្ញុំក៏ចង់ក្លាយជាខ្លាំឃ្មុំនោះដែរ " ពាក្យលែបខាយរបស់រាហូធ្វើអោយបេឡាអៀនឡើងក្រហម។
Apartment Sakura
រាហូបានអោយគេរៀបចំបន្ទប់ Apartment ឡើងវិញ ដោយផ្លាស់ប្តូរគ្រឿងសង្ហារឹម គ្រែ ព្រមទាំងទិញសំលៀកបំពាក់ថ្មីជាច្រើនសម្រាប់ទុកអោយបេឡា ។
បេឡាបានបើកទ្វារចូលក្នុង បន្ទប់ គឺកន្លែងដែលនាងស្ទើរតែបាត់បង់ជីវិតនៅទីនេះ តែជាកន្លែង ដែលវិញ្ញាណរបស់នាងបានជួបនឹង រាហូ ។ នាងដើរមើលគ្រប់កន្លែង ព្រមទាំងទូខោអាវ តែចម្លែកដែលមានទាំងខោអាវមនុស្សប្រុស និង មនុស្សស្រី
" ហេតុអ្វីក៏មានខោអាវមនុស្សស្រី នៅទីនេះដែរ ? "
"គឺជារបស់នាង ! "
"ចុះមនុស្សប្រុស ?"
" ជារបស់ខ្ញុំ ។ "
" តែយើងមិនអាចនៅជាមួយគ្នាបានទេ ! ខ្ញុំនឹកមិនឃើញថាយើងត្រូវជាអ្វីនឹងគ្នាទាល់តែសោះ "
រាហូ ទំលាក់ទឹកមុខ
"ចុះមួយរយះនេះនាងមានរំភើប មានអារម្មណ៏ថាកំពុងមានគេស្រឡាញ់ដែរទេ ហើយមានអារម្មណ៏ថានាងស្រឡាញ់គេ ..... "
បេឡានៅស្ងៀមរួចប្តូរប្រធានបទ
"ខ្ញុំបានឃើញក្នុងពត៏មានគឺ លោកពណ្ណារាយ ដែលជាឃាតករ គឺជាបងប្រុសរបស់លោក។ តើមានរឿងអ្វីកើតឡើង ? "
" តើនាងជឿលើវិញ្ញាណចេញពីខ្លួនដែរទេ ?"
នាងក្រវីក្បាល ។
"ចឹងខ្ញុំមិនបាច់បន្តពន្យល់នាងនោះទេ នាងប្រហែលថាខ្ញុំប្រសៃប្រសាទផងមិនដឹង " ។
គេយកដៃបេឡាស្ទាបបេះដូងរបស់គេ
"ចុះនាងជឿ លើបេះដូងខ្ញុំទេ ? ជឿលើបេះដូខ្លួនឯងទេ ? "
បេឡាមុខឡើងក្រហម ក្តៅមុខភាយៗ ។ ខួរក្បាលរបស់នាងមិនចងចាំអ្វីទាំងអស់ តែនាង ទទួលស្គាល់ថា គ្រប់ពេលនាងនឹកគេ រង់ចាំគេត្រលប់មកវិញ សប្បាយចិត្ត កក់ក្តៅ ពេលនៅក្បែរគេ។
"នាងឆ្លើយមិនបាន ! ឬនាងក៏មានចិត្តស្រឡាញ់ខ្ញុំ "
រាហូដើរទៅជិតនាងម្តងបន្តិចៗ ចំនែកនាងថយក្រោយម្តងបន្តិចរហូតដល់ជញ្ជាំងទូរ មុខអ្នកទាំងពីរទល់មុខគ្នា ។
"លោក លោកចង់ធ្វើអ្វី ? "
"គឺធ្វើតាមបេះដូង ត្រូវការ ។ " គេអោនថើបថ្ពាល់នាង ហើយអោបនាង រួចខ្សឹប
"ទោះជានាងគ្មានការចងចាំថាខ្ញុំជាអ្នកណា តែនាងក៏នៅតែមានអារម្មណ៏ថាស្រឡាញ់ខ្ញុំ ឈប់គិតពីរឿងអតីតកាលទៅ តើបានទេ។ "?
បេឡាមិនអាចបដិសេធនូវអាម្មណ៏ល្អៗដែលនាងមានចំពោះគេនោះទេ ទោះមិនយល់ថា គេនិងនាងពីមុនមានរឿងអ្វីក៏ឡើងក៏ដោយ ទីបំផុតនាងព្រមយកដៃទៅអោបខ្នងរបស់គេវិញ បិទភ្នែក ផ្ដែកមុខលើស្មារបស់រាហូ ។ កាយវិការ ជាការឆ្លើយតបច្បាស់ៗថា នាងក៏ស្រឡាញ់គេ។ រាហូយកដៃបិទភ្លើងកុងតាក់ភ្លើងដែលនៅក្បែរនោះ ដើម្បីកាត់បន្ថយការអៀនខ្មាស់ ហើយបន្តថើបបេឡា ........................តាមតែបេះដូង ពុះកញ្ច្រលរបស់ពួកគេទាំងពីរ។
ពួកគេបានក្លាយជា គូរស្នេហ៏ដ៏ល្បីនៅក្នុងប្រទេស គឺ គូរស្នេហ៍ សេដ្ឋីវយ័ក្មេង និង តារាម៉ូដែរស្អាត ។ បេឡាត្រលប់មកធ្វើការក្នុងវិសយ័សិល្បះវិញ តែនាងទទួលតែការងារដើរម៉ូត និង ផ្សារពាណិជ្ជកម្មផ្តាច់មុខអោយក្រុមហ៊ុនរបស់រាហូប៉ុណ្ណោះ ព្រោះតែសង្សារតែងតែប្រចណ្ឌបេឡា ពេលនាងថតជាមួយប្រុសដទៃ។ គ្រាន់តែសម្លក់តារាប្រុសទាំងនោះក៏ចែកជើងគ្នា រត់លែងចង់ថតទៅហើយ ។