ព្រឹកស្អែកមកដល់.............., លោកវីរាបានទទួលទូរសព័្ទ..... ហើយទៅជួបលោកវឌ្ឍនះនៅធនាគា.............។
គាត់ទៅទាំងភយ័ នឹង អរ លាយគា្ន...............
លោកវឌ្ឍនះ៖ យើងសំរេចអោយលុយលោកខ្ចី ៥០០០០$ តាមការស្នើរសុំរបស់ក្រុមហ៊ុនលោក......។
លោកវីរាលឺ ហើយត្រេអរជាខ្លាំង..................!
៖ បាទ.. បាទ... ខ្ញុំសូមអរគុណលោកខ្លាំងណាស់.......!
៖ កុំអាលអរ...! វាអាស្រយ័លោកកូន ប្រុសលោក!
៖ វីរះ...? មានទាក់ទងអីហ្នឹងគេ?
៖ ខ្ញុំចង់បានគេជាចៅប្រសារ...............!
លោកវីរាទំលាក់ទឹកមុខ.....! ៖ តើលោកដឹងទេ ? គេមានសង្សារហើយ.....គេមិនស្រលាញ់ចៅលោកទេ...។
៖ ខ្ញុំដឹងទាំងអស់....ពីគេ.. ខ្ញុំជឿថាខ្ញុំមើលមនុស្សមិនខុសទេ.... គេពិតជាអាចមើលថែចៅស្រីខ្ញុំ នឹង ស្នងធនាគារ នេះ ត្បឹតខ្ញុំមានតែចៅស្រីមួយប៉ុណ្ណោះ.........!
៖ មិនអាចទេ...., តើលោកស្គាល់វីរះពីពេលណា?
៖ ខ្ញុំជួបគេតែពីរដងទេ.................. ម្តងនៅគ្លីនិចតូចមួយ. កាលនៅក្មេងអាយុប្រហែល១៦ឆ្នាំ គេបីកេ្មងស្រីមា្នក់ទៅ.... តែគ្រូពេទ្យមិននៅ.....,គេនិយាយទៅ គិលាននុបថិការ ខ្ញុំចេះ...ខ្ញុំធានា...គេបានយកថ្នាំទៅចាក់អោយនាង.... ធ្វើចលនាផ្លូវដង្ហើម... ធ្វើអោយមនុស្សគ្រប់គា្នស្រឡាំកាំង...។
ពេលគ្រូពេទ្យមកដល់ថែមទាំងសសើរពី គេដែរកា្លហាន នឹង វៃឆ្លាត......... ម្តងទៀតនៅពេលដេញថ្លៃគំរោង មុខដ៏គេមិនបានប្រែប្រួលទេ...គេរៀបរាប់យ៉ាងមានជំនឿចិត្ត សូម្បីតែចៅស្រីខ្ញុំដែរមិនដែរសសើរអ្នកណា ក៏និយាយដែរថាគេពូកែ.......។ ចៅស្រីខ្ញុំជាមនុស្សស្រីស្អាត មានសម្ថភាព.... កូនអ្នកមានជាច្រើនតាមចែចូវ.. តែខ្ញុំពេញចិត្តនឹងវីរះ..!
៖ ក្មេងស្រីនោះជាសង្សារគេ....ពួកគេកំពុងស្រលាញ់គា្ន.....ខ្ញុំពិតជាមិនអាចបំបែកបំបាក់បានទេ សុំទោស....!
៖ នេះជាអ្វីដែរខ្ញុំចង់បាន......... លោកធ្វើមិនបានជារឿងរបស់លោក...., ខ្ញុំពិតជាជឿថាមិនមានធនាគាណាហ៊ានប្រថុញដូចខ្ញុំទេ....!
និយាយគ្នាចប់លោកវីរាក៏ចេញទៅវវិញទាំងអស់សង្ឃឹម........................!
ទៅដល់ក្រុមហ៊ុនវិញលោកវីរា បានយករឿងនេះនិយាយជាមួយលោករាមន....
លោករាមន៖ ពិតជាពិបាកសំរេចិត្តមែន.....!
៖ បើខ្ញុំមិនព្រម........ តើទុកអោយបុគ្គលិកជាង៥០០នាក់អត់ការងារធ្វើ..... ក្រុមហ៊ុនត្រូវរលាយរឺ?
៖ ខ្ញុំថាលោកពិភាក្សាជាមួយវីរះសិនទៅ.........!
៖ ខ្ញុំស្គាល់គេច្បាស់ណាស់! គេស្រលាញ់ធីតាខ្លាំងជាខ្លួនគេទៅទៀត គ្មានផ្លូវគេយល់ព្រមទេ..........!
៖ តែលោកគួរតែសាកល្បង........!!
....................................................................................
អាហារល្ងាចចប់លោកវីរាបានហាវ វីរះចូលក្នុងបន្ទប់ធ្វើការដើម្បីនិយាយគ្នា.... គាត់បានសុំអោយម្តាយគេនិយាយលោងគេជាមួយ.....
វីរា៖ កូនប្រុស ប៉ាមិនដែរសុំអ្វីពីកូនទេ..?
វីរះ៖ បាទ... ខ្ញុំដឹង.....! ប៉ាមានរឿងអ្វី?
៖ តើកូនអាចឈប់ស្រលាញ់គ្នាជាមួយធីតាបានទេ??
គេក្រោកឈរឡើងច្រលោត...៖ ហេតុអី? យើងមានបានធ្វើអ្វីខុស??
អ្នកស្រីភួង៖ ស្ងប់អារម្មណ៍ណា កូន...!
វីរា៖ លោកវឌ្ឍនះ យល់ព្រមបើសិនជាកូនព្រមធ្វើចៅប្រសាររបស់គាត់!!
៖ នេះជាហេតុផល...., តើប៉ាហ្នឹងលក់សុភមង្គលរបស់កូន ប្រុសប៉ាចឹងរឺ?
៖ ស្តាប់ប៉ាណាកូន..., ប៉ាពិតជាមិនអាចបើភែ្នកមើលក្រុមហ៊ុនក្សយ័ធន នឹង មនុស្សជាច្រើនអត់ការងារធ្វើនោះទេ....., ធីតាជាមនុស្សស្រីល្អ ប៉ាដឹង..., ហេតុផលមួយនេះ ជឿថានាងព្រមបែកយ៉ាងសម្រួល.............។
គេច្រលោត៖ មិនបាន.........ប៉ាក៏ដឹងថាខ្ញុំនឹងស្រលាញ់គា្នយ៉ាងណា.... យើងស្គាល់គ្នាតាំងពីកេ្មង......ប៉ាថាទៅនាងនឹងឈឺចាប់យ៉ាងណា...?
ប៉ារបស់គេខឹងយ៉ាងខ្លាំង...ហើយគោះតុ............ ទុកពេលអោយឯងបីថ្ងៃ......ទៅបែកជាមួយនាង....ឯងជាអ្នកនិយាយរឺចាំអោយយើងនិយាយ.....ឯងដឹងក្តីបន្តិចទៅ..កូនប្រុស។ គេមិនតបក៏ដើរចេញ.........., គេឡើងទៅបន្ទប់ ...បើទ្វារទៅរានហាលរួច យកជណ្តើរ....ដាក់ឆ្លង...ហើយគោះទា្វនាង....,
នាងបើទា្វរមិនទាន់...., គេក៍ចាប់នាងអោប.......ធ្វើអោយនាងស្រឡាំងកាំង...!
៖ បងមិនបែកពីអូនជាដាច់ខាត..!
សម្តីមួយម៉ាត់នេះធ្វើអោយនាងញារមាត់នឹងតប..៖ មានរឿងអី?? បងនិយាយតាមសម្រួលមើល កុំធ្វើបែបនេះ......?
គេរៀបរាប់ពីបញ្ហាលំអឹតប្រាប់នាង...! ធីតានៅស្ងៀម........ តែបេះដូងហ្នឹងអារម្មណ៏ជ្រួលជ្របល់...។
ធីតា៖ បងហ្នឹងគិតបែបណា?
៖ បងមិនដឹង...., បងគ្រាន់តែមិនចង់បែកពីអូន.., គាត់អាត្នានិយមលក់សុភមង្គលរបស់កូនគាត់..។
៖ ចុះ ថាចឹង...!! គាត់ពិតជាពិបាក........, !
៖ សន្យាមក..?
៖ សន្យាអ្វី?
៖ ទោះជាគាត់និយាយអ្វីក៍អូនមិនអាចបែកពីបងដែរ....,.
នាងនៅស្ងៀម... អូនស្រលាញ់បង..., ក៏ស្រលាញ់ក្រុមគ្រួសារបង....សន្យាមួយនេះអូនពិតជា............
គេកាន់ដៃនាង....... ៖ គាត់ទុកពេលអោយបងបីថៃ្ងទេ.... អូនឆាប់សំរេចចិត្តទៅ...?
៖ ចុះបើយើងនៅជាមួយគា្ន តែគ្រួសារបងជំទាស់?
៖ យើងហ្នឹងរត់..........រត់ទៅអោយឆ្ងាយ....., តើដាហ្នឹងទៅជាមួយបងទេ?
៖ ភ្លាមៗអូនពិតជាវល់ៗ...អស់ហើយ....!
៖ សែ្អកបងហ្នឹងមកយកចម្លើយពីអូន............។ កុំច្រើនពេក អោយតែយើងស្រលាញ់គ្នាគ្មានអ្នកណាមកបំបែកបានទេ....... !!
................................................................................................................................
វីរះវល់ៗដេកគិតតែងឯង៖ ព្រះជាម្ចាស់ហេតុអ្វីក៏ជាខ្ញុំ នាងហ្នឹងយំបែបណាបើខ្ញុំពិតជាបែកពីនាង???
នៅក្នុងក្រុមហ៊ុនមានសភាពមិនប្រក្រតីព្រោះតែដំណឹងបានលេចលឺទៅថា្នក់ក្រោម............. រយះពេលជិត២អាទិត្យការដ្ឋានមិនដំនើរការព្រោះក្រុមហ៊ុនដទៃមិនព្រមជួយ........។
លោករាមន នឹង វីរះ បានរៀបចំសំនុំឯកសារដើម្បីស្នើរសុំខ្ចីប្រាក់ពីធនាគារ....ប៉ុន្តែដោយសារតែ អរចលនទ្រព្យដែរយកទៅបព្ជាំ មិន ស្មើនឹងតម្លៃដែរត្រូវដែរចង់ខ្ចី....ជាមួយនឹងគំរោងការ ដែរប្រឈមមុខនឹងការខាតបង់ព្រោះមិនអាចទាន់ពេលវេលា មានធនាគាជាច្រើនបានបដិសេធ....!!
លោកវីរាអង្គុយក្នុងបន្ទប់តែងឯងយ៉ាងអស់សង្ឃឹម............ សំលេងទូរស័ព្ទបានបន្លឺឡើង...គាត់និយាយស្តីទាំងគ្មានកំលាំងកំហែងក្នុងខ្លួន.....
វីរា៖ អាឡូ! ជំរាបសួរខ្ញុំវីរា និយាយ......។
ដាកន៖ អាឡូ! ខ្ញុំទូរស័ព្ទពីធនាគារ វឌ្ឍះ .......
លោកវីរាសម្រួលសំលេងតបដោយយកចិត្តទុកដាក់
ដាកន៖ ខ្ញុំជាជំនួយការផ្ទាល់របស់លោកវឌ្ឍះ..... លោកម្ចាស់ចង់មើលពីគំរោងរបស់ក្រុមហ៊ុនលោក....!
លោកវីរា៖ បាទ...! តើពេលណាយើងអាចជួបនិយាយគ្នាបាន......??
ដាកន៖ កាន់តែឆាប់កាន់តែល្អ..... អាហារល្ងាចយប់នេះចុះនៅសណ្ឋគារ le Royal...... ហាវកូនប្រុសលោកដែរជាម្ចាស់គំរោងមកផង....!
លោកវីរា៖ បាទ បាទ....ខ្ញុំហ្នឹងទៅអោយទាន់ពេល........។
ថ្ងៃនេះលោកវីរា អង្គុយមើលម៉ោងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ.................! គាត់បានទៅចាំមុនដល់ទៅកន្លះម៉ោង....!
វីរះ៖ លោកប៉ាខ្ញុំបា្រប់ថាកុំប្រញាប់មកពេក.....ឃើញទេមកអង្គុយចាំបែបនេះ.....!!
វីរា៖ នេះជាការគួសម........ កូនដឹងទេបើអោយគេមកចាំមិនល្អទេ........!
តាចាស់អាយុប្រមាណ ៧០ប្លាយ ក្នុងសំលៀកបំពាក់យ៉ាងសមញ្ញ....ជាមួយនឹង ប្រុសវយ័កណ្តាលមា្នក់បានដើរមក.....!
អ្នកទាំងអស់គ្នាបានសម្តែងការគួរសម...... តាមការចាប់ដៃរបៀបអ្នកជំនួយ........។
លោកដាកន៖ នេះលោកម្ចាស់.....!
អ្នកទាំងពីរអោនក្បាលសមែ្តងការគោរព....!!
វឌ្ឍះ ៖ ខ្ញុំគិតថាយើងគួរតែនិយាយសាច់ការ សិនចាំទទួលទាន...... អ្នកកំលោះបកស្រាយមកមើល........!!
វីរះយកសៀវភៅ ផែនការ.... មកចែកអោយអ្នកទាំងពីរ......ព្រមទាំងពន្យល់យ៉ាងក្បោះក្បាយ....... ថែមទាំងនិយាយយ៉ាងជឿជាក់ពីគំរោងសងវិញរយះពេល៥ឆ្នាំ....
ក្រោយស្តាប់ចប់លោកម្ចាស់នៅស្ងៀម.........
លោកដាកននិយាយជំនួន៖ រឿងនេះចាំយើងគិតមើលអោយល្អិតល្អន់សិន ស្អែកព្រឹកយើងនឹងផ្តល់ចំលើយ....! ល្មមដល់ពេលទទួលទានហើយ...........!
រយះពេលមួយយប់ថាយូរក៏យូរ មិនយូរក៏ថាបាន.....ធ្វើអោយ ក្រុមគ្រួសាររបស់វីរះអុជធូបសំពះព្រះ.....ផង ដើម្បីសំរេចការងារ.....
វីរះ បានចេញទៅជជែកនឹងធីតា.................
ធីតា៖ លោកពូប្រាកដជាសំរាកមិនលក់ទេ........! សូមព្រះជាម្ចាស់ជួយអន្ទង់ចិត្តគាត់អោយយល់ព្រមចុះ
៖ បងក៏ឆ្ងល់ណាស់ដែរ ធនាគានេះ បងមិនបានស្នើរសុំខ្ចីប្រាក់នោះទេ...តែហេតុអី....?
៖ អ្នកធ្វើជំនួយមិនដែរ នឹងខ្វល់ចាំគេមករកទេ...... ឃើញក្រលាចំនេញហ្នឹងមករកខ្លួនឯង...... ប្រហែលជាចឹង...!
៖ ប្រហែលដែរ..... បងគិតថាអោយតែមានប្រាក់ក្នុងខែនេះ គំរោងនោះមិនសងគេទេ....... ក្រុមហ៊ុនយើងក៏មិនបាច់ភយ័ហ្នឹងក្សយ័ធនដែរ........!! គេក្រលេកមើលមេឃ....
៖ អច្ឆរយ បា្រកដជាមានលើបង................
៖ អរគុណ...អូនដែរតែងនៅក្បែរបង...
៖ តែអូនតែសង្ឃឹមថាហ្នឹងអាចជួយបង....
៖ ក្មេងល្ងង់ ប៉ុណ្ណឹង ពិតជាលើសលប់សំរាប់បង...... ។
នៅក្រុមហ៊ុន
លោករាមនកំពុងរត់យ៉ាងឆ្លេឆ្លា....សំដៅទៅបន្ទប់លោកវីរាដោយមិនបានគោះទា្វរត្រឹមត្រូវ.......
លោកវីរា៖ នេះមានរឿងអ្វីបានជាស្លន់ស្លោបែបនេះ.......?
លោករាមននិយាយទាំងមិនចាំបាច់ដកដង្ហើម..៖ លោក លោក មុន្នីស្លាប់ហើយ.......។
លោកមុន្នីជាឈ្មួញធ្វើសំភារះដែរក្រុមហ៊ុនលោកវីរាសហការអស់រយះពេលជាច្រើនឆ្នាំ។
លោកវីរា៖ ហេតុអ្វីបានជាគាត់ស្លាប់?
លោករាមន៖ គឺសំលាប់ខ្លួន....! គាត់ជំពាក់់បំណុលលែ្បងរបស់គេនៅបាវិតយ៉ាងសន្ធប់.......!
៖ តើលោកអោយចិត្រាបង្វិលប្រាក់កក់អោយគាត់រឺនៅ.?
៖ ហេតុនេះហើយទើបខ្ញុំបារម្ភ...... គាត់បានទារបា្រក់កក់លើសពីថ្លៃពាក់កណា្តលទៀតផង..រឿងនេះខ្ញុំបានរលឹកលោកម្តងហើយ...
លោកថែមទាំងនិយាយថា អោយគាត់ចុះព្រោះសហការគ្នាយូរមកហើយ......... ជួយគា្នទាន់គ្រាមានអាសន្ន
លោកវីរានៅបានត្រឹមនៅស្ងៀម....និយាយអ្វីមិនចេញព្រោះនេះជាគំរោងធំដែរគាត់បង្វិលលុយក្រុមហ៊ុនពាក់កណា្តលមកប្រើប្រាស់.....មួយចំនួនធំ ទៀតយកទៅកក់វត្ថុធាតុដើម....... ។
លោកវីរា៖ លោកទៅសួរក្រុមគ្រួសារនៃលោកមុន្នីសិនមើលតើមានអ្វីអាចជួយបានទេ.......។
លោករាមន ៖ បាទ.......!
លោករាមនចេញពីក្រុមហ៊ុនជាមួយវីរះដោយហាវវីរះទៅជាមួយ.........ពួកគេបានឈៀងចូលទិញកំរងផ្កា..ដើម្បីរំលែកទុក្ខ....។
ទៅដល់ពិធីបុណ្យ ដែរមានសភាពស្ងប់ស្ងាត់ កុ្រមគ្រួសារនៃសពមានទឹកមុខក្រៀមក្រំ.......ពិសេសប្រពន្ធរបស់គាត់អ្នកស្រីនារី
វីរះ៖ យើងតំណាងអោយក្រុមហ៊ុនលោកវីរាមកចូលរួមរំលែកទុក្ខ សូមអ្នកស្រីកាត់ចិត្តខ្លះទៅ...!
អ្នកស្រីនារី៖ សូមអគុណនូវទឹកចិត្តរបស់អ្នកទាំងអស់គ្នា......។
លោករាមន៖ លោកវីរាផ្តាំមកសុំទោសដោយមិនបានមកដោយផ្ទាល់....
អ្នកស្រីនារី៖ ចា អគុណសន្តានចិត្តរបស់គាត់ខ្លាំងណាស់.......គាត់ហុចធូបមកអោយអ្នកទាំងពីរ......។ ប្តីខ្ញុំបានសន្សល់សំបុត្រមួយច្បាប់ទុក
អោយលោកវីរា....ខ្ញុំនឹងទៅយក.អ្នកទាំងពីរអង្គុយនៅទីនេះសិនចុះ.....។
អ្នកស្រីនារីឡើងទៅលើផ្ទះដើម្បីយកសំបុត្រ................................................................................។
ក្រោយពីលាក្រុមគ្រួសារនៃសព.....លោករាមន នឹង វីរះ បានយកសំបុត្រទៅប្រគល់អោយលោកវីរា
គាត់បានអាន............
មកដល់សំលាញ់វីរា..!
ពេលដែលសំលាញ់អានសំបុត្រនេះខ្ញុំបានលាចាកពីពិភកលោកនេះទៅហើយ.....។ គ្មានពាក្យអ្វីក្រៅពីពាក្យសុំទោស..
ខ្ញុំបានយកដើមទុនដែរឯងអោយមកទៅលេងល្បែង........ នេះជាកំហុសឆ្គងមួយជីវិតនេះមិនអាចលើកលែងទោសអោយបាន..។
ខ្ញុំមិនសុំអោយឯងលើកលែងទោសអោយនោះទេ....តែឯងសូមយោគយល់ដល់ពីមនោសញ្ចាតនាពីមុនគ្នាធ្លាប់ជួយឯងពេលដែរក្រុមហ៊ុនឯងជួប
វិបត្តិ ខ្ញុំសុំអង្វរសូមឯងកុំរករឿងក្រុមគ្រួសាខ្ញុំ.......។ បើមានជាតិក្រោយខ្ញុំមុន្នីនឹងសុខចិត្តធ្វើ គោ ក្របី អោយមិត្ត.......... សុំទោស..!
ពីខ្ញុំ មុន្នី
លោកអានចប់បិទភ្នែក............ ដោយមិនដឹងថានឹងដោះស្រាយបព្ហាបែបណាអោយល្អ......... ព្រោះក្រុមហ៊ុនមិនមានប្រាក់គ្រប់គ្រាន់
ត្រូវប្រឈមមុខនឹងពេលវេលាកិច្ចសន្យា បើមិនដូច្ឆោះនឹងទទួលការសងទេ្វរមួយជាពីរ..................ចំពោះមុខច្បាប់....!
សេ្នហាពិតជាធ្វើអោយមនុស្សវង្វេងមែន.......... សុខៗក៏ញញឹមញញែមដោយគ្មានមូលហេតុ....សេ្នហាចូលមកផ្លាស់ប្តូរមនុស្សដោយគ្មានហេតុផល no logical។
សេ្នហាបង្កើតគណិតសាស្រ្តចមែ្លកៗ ដូចជា 2-1=0, ..... lolz ។ ព្រឹកឡើងនៃថ្ងៃទី១៥ ព្រះអាទិត្យរះយ៉ាងស្រលះ........ វីរះចូលពីលើផ្ទះក្នុងទឹកមុខញញឹមញែម..... សំល្លៀកបំពាក់យ៉ាងរៀបរយ..មានភ្លីជាងរាល់ដង ថែមទាំច្រៀងទាំងព្រឹកទៀតផង...ឡា ឡា......។
វីរះចុះមកឃើញលោកយាយគេក៏ថើប៖ អារុណសួស្តីលោកយាយ..!
យាយ៖ យីអាចៅ...អារម្មណ៏ល្អម្លះ.....មកថើបស្អីវាហ្នឹង...!
គេញញឹមមិនតប..... នេះជាមីចៅមែនទេ.... ?? មិនចាំតបគេក៏ញុំា...!
មីងចាន់៖ ក្មួយ....??
វីរះ៖ មានការអី??
មីងចាន់៖ មីហ្នឹងសល់តាំងពីយប់ទេ...?
វីរះ៖ មែនហ?? ឃើញថាឆ្ងាញ់សឹងអីហ្នឹង...! គេបន្តការញុំា.....។ លោកយាយគេ និង មីង ចាន់ មើលមុខគ្នា.....! យាយរបស់គេ ក្រវីក្បាល....ចៅខ្ញុំកាន់តែមែនទែនហើយ មីផ្អូនហើយនៅឆ្ងាញ់ទៀត មិនដឹងវាកើតរោគស្អីវាទេ??
គេបើកឡានទៅចាំមុខផ្ទះធីតាដូចរាល់ដង..................
ធីតាលាម្តាយនាងចេញពីផ្ទះ.....ហើយឡើងឡាន........!
វីរះ៖ អារុណសួស្តី.. ថ្ងៃនេះធីតាស្អាតណាស់.....។
នាងញញឹមមើលសំលៀកបំពាក់របស់នាង៖ ធម្មតាតើ.......!
វីរះ៖ ល្ងាចនេះយើងញុំាបាយជាមួយគ្នាល្អទេ??
ធីតា៖ ហេតុអីទៅ....?
៖ អបអរយើងស្រលាញ់គ្នាបាន១ថ្ងៃ....
ធីតាអស់សំនើច....៖ តើអ្នកណាហ្នឹងលប់ដូចបងយ៉ាងនេះ...... !
៖ ព្រមទៅ??
៖ បាន...!
.......................................................................................................................
ទៅដល់ថ្នាក់រៀននាងដើរចូលក្នុងថ្នាក់ដោយអារម្មណ៍រីករាយ....។
ហើយផ្លាស់សំលៀកបំពាក់សមរបាំ.....ថ្ងៃនេះនាងរាំបានយ៉ាងស្អាតធ្វើអោយមនុស្សគ្រប់គ្នាសរសើរ............ពិសេសសីហាតែងសម្លឹងមើលនាងមិនដាក់ភ្នែក.....។
.............................................................................................................
នៅក្នុងក្រុមហ៊ុន...
លោករាមន៖ នែខ្ញុំឃើញឯងមើលម៉ោងជិត១០ដងហើយណា...... មិនបាច់មានណាត់អីទេ... ល្ងាចនេះខ្ញុំទៅបាយជាមួយហ្នឹងក្រុមហ៊ុនផ្គត់ផ្គង់លោកគួរតែទៅជាមួយខ្ញុំ....ស្គាល់គេស្កាល់ឯងអោយបានច្រើនទៅ.....!
វីរះ៖ សុំទោសខ្ញុំមិនទៅទេ.... ៣ ២ ១ ដល់ម៉ោងហើយ លាហើយលោករាមនអើយ...។ គេដូចជាបំបាំងការ....រត់លឿនស្លាវ...ដូចកូនក្មេង...!
គេបើកឡានទៅចាំនាង.......។
ធីតា៖ តើយើងហ្នឹងទៅណា?
វីរះ៖ ទៅផ្សារទំនើបសិនបានទេ....... បន្ទប់ចាំទៅញុំបាយ....!
ពេលទៅដល់ផ្សារ....វីរះ៖ ខ្ញុំអាចកាន់ដៃធីតាបានដែរអត់??
នាងមិនតបតែញញឹមរួចហុចដៃអោយវីរះចាប់......
ធីតា៖ ការពីមុនបងក៏ធ្លាប់កាន់ដៃបែបនេះដែរ.....!
៖ មិនដូចគា្នទេកាលពីមុន គឺ១២ឆ្នាំ លូវ ២២ឆ្នាំហើយ...អារម្មណ៏ហ្នឹងចិត្តគំនឹតខុសគ្នា... ឋានះរឺតតែខុសគ្នា....
៖ ចឹងបងកាន់បានយូរប៉ុណ្ណា?
៖ កាន់រហូតហ្នឹង រហូតដល់ពេលដែរដានិយាយថា ធុញ ឈប់មកប៉ះ គេសើច.....
៖ ប្រហែលជាមិនមានថៃ្ងហ្នឹងទេ......
៖ សង្ឃឹមថាចឹងចុះ......បងចង់កាន់ដៃដា ចង់អោយមនុស្សគ្រប់គ្នានៅលើពិភពលោកដឹងយើងស្រលាញ់គ្នា...
wouldn't u??
ថៃ្ងបុណ្យនៃក្តីស្រលាញ់បានមកដល់ នៅតាមផ្លូវមានអ្នកលក់ផ្កាចំរុះពណ៌ជាច្រើន នឹងស្ករ សូកូឡា...........។ បើទោះនេះជាពិធីបុណ្យរបស់ប៉ែកអឹរ៉ុប តែក៏វាបានជះអិតទ្ធិពលដល់ ស្រទាប់យុវជនខែ្មរដោយមិនដឹងខ្លួន.......។ នារីមា្នក់ៗមានទឺកមុខញញឹមញញែមនៅពេលដែរកាន់បាច់ផ្កានៅក្នុងដៃ.........។
នៅក្នុងថា្នក់រៀនបន្ទប់ពីហាត់សមសម្តែងចប់.......
ធីតាអង្គុយ ញុំាទឺកតែឯង ធម្មតាក៍គាត់អោយស្ករគ្រាប់ដែរ...ថ្ងៃនេះបាត់ឈឹង..មានណាត់ទេដឹង.. ល្មមដឹងខ្លួន គេត្រឹមជាបងប្រុសឯងប៉ុណោ្ណះ.....!!
សីហា៖ ធីតាកំពុងគិតអីហ្នឹង....?
៖ គ្មានអីទេ....!
៖ ជិតដល់ម៉ោងចេញហើយទៅញុំា ភីស្សាទាំងអស់គ្នាហី....
៖ មានអីខ្ញុំក៍ឃ្លានដែរ...... បបួលអ្នកទាំងអស់គ្នាទៅដែរទៅ...??
៖ ថ្ងៃនេះអ្នកណាក៏មានណាត់ដែរ...! ចុះធីតា??
នាងក្រវីក្បាល....សីហា៖ ចឹងយើងទៅញុំាអីហើយទៅមើលកុន...់
៖ ចឹងក៍ល្អដែរ....!!
វីរះបើកឡានសម្លឹងមើលតាមផ្លូវដែរមានផ្កាចំរុះពណ៌....ហើយសំរេចចិត្តឈប់ដើម្បីទិញ........!
លោករាមក៖ នេះលោកធ្វើអី??
៖ ខ្ញុំចង់ទិញផ្កាមួយបាច់។
៖ មកវិញចាំទិញទៅ..នៅតែឈប់ចឹងមិនទាន់ពេលទេ.....
៖ មកវិញយប់ហើយ...
៖ គ្មានអ្នកណាទិញអស់ទេ....ការងារសំខាន់ជាង....នេះជាគំរោងលើកទី១របស់លោក.....សូមលោកដឹងក្តីបន្តិចបានទេ???
៖ សុំទោស....! អូខេ..... គេគិត.... ហើយហេតុអី លោកតែងតែចូលចិត្តជិះឡានជាមួយខ្ញុំចឹង?? ម៉េចក៏គំរោងហ្នឹងមកធ្វើពេលល្ងាច??
ប្រមូលអារម្មណ៍បន្តិចទៀតត្រូវឡើង និយាយផង...!!!
ថ្ងៃនេះនៅតាមផ្សារទំនើបមានការរៀបចំខុសបែ្លកពីសព្វដង...... គ្រប់ទីកនែ្លងមានសុទ្ធតែពណ៌ក្រហម...រូបបេះដូង.....!!
នៅក្នុងហាងភីស្សារ.....ក៏មានការរៀបចំជារបៀបគូរស្នេហ៍ដែរ....
សីហា៖ ការរៀបចំស្អាតមែន...! ធីតាចង់ញុំាអី??
ធីតា៖ អីក៏បាន.....
អ្នកបំរើមកដល់រួចណែនាំ៖ ថ្ងៃនេះហាងយើងខ្ញុំមានឈុត..ភីស្សារបេះដូង...អ្នកទាំងពីរចាប់អារម្មណ៏ទេ??
សីហាសើច៖ តើយើងដូចសមជាគូរស្នហ៏ទេ??
អ្នកបំរើ៖ ប្រាកដហើយ....
ធីតាសើចហើយក្រវីក្បាល......
សីហា៖ យកឈុតហ្នឹងមក ចង់ដឹងថាវាយ៉ាងម៉េច.....!!
ក្រោយពីញុំាអាហារចប់ពួកគេបន្តទៅមើលកុន....................................។
ធីតា៖ ហេតុនេះកំបែ្លងដល់ហើយ.....!!
៖ មែនហើយ..! ធីតាខ្ញុំទៅបន្ទប់ទឹកមួយភែ្លត....ចប់ចេញទៅក្រៅចាំខ្ញុំទៅណា.........!
មួយសន្ទុះក្រោយរឿងក៏ចប់ធីតាដើរចេញពីរោងកុនមកអង្គុយចាំសីហា....
សីហាដើរមកដៃរបស់គេពទ័្ធទៅក្រោយដូចជាកាន់របស់អ្វីម៉្យង..................................
គេដើរសំដៅទៅធីតារួចប្រគល់ផ្កាកុឡាបពណ៌លឿងមួយបាច់ធំ...ដែរមានចងបូយ៉ាងប្រណិត....!!
ធីតា៖ អោយខ្ញុំ?? នាងសួរដោយទឺកមុខឆ្ងល់ៗៗ
សីហា៖ បាទ...រីករាយថៃ្ងបុណ្យនៃសេចក្តីស្រលាញ់....!!
នាងទទួល៖ ត្រឹមជាមិត្តកុំទិញ ថ្លៃៗពេក....! ស្អាតណាស់...នាង ហឺត..
សីហា៖ តើកុលាបមួយបាច់់នេះអាចចងចិត្តធីតាបានទេ??
នាងមុខក្រហមមិនដឹងតបបែបណាក៏ធ្វើជាននិយាយបន្លំលេង៖ តោះទៅផ្ទះនេះម៉ោង៨ហើយ.....!
នៅក្នុងឡានសីហាពួកគេស្ងប់ស្ងាត់ទីបំផុតសីហាដាច់ចិត្តនិយាយ៖
តើយើងអាចធ្វើជាមិត្តភក្តិដែរល្អជាពេលនេះទេ?
៖ ខ្ញុំគិតថាបែបនេះគឺល្អហើយ.....!
៖ ធ្វើអោយនាងភយ័ហើយ បំភេ្លចចុះណា... !
និយាយពីវីរះក្រោយពីដេញថ្លៃគំរោងបានជោគជយ័ តាមផ្លូវត្រលប់មកវិញគេចង់ទិញផ្កាតែគ្រប់ហាង សុទ្ធតែអស់... គេជិះទៅរកហាងទី៥...... ដែរកំពុងរៀបសារតូប..
សុំទោងអស់ផ្ការរឺនៅ??
៖ នៅតែកុលាបក្រហម៣ទងតែលោកខាងនេះទិញហើយ....!
វីរះ៖ លោកអាចលក់ផ្កាអោយខ្ញុំបានទេ??
៖ ទេសង្សារខ្ញុំនាងក៏ចង់បានដែរ....។
សង្សាររបស់បុរសនោះតប៖ ១៥$ លោកហ៊ានយកទេ?
វីរះ៖ មិនអីទេ....! គេប្រញាប់ឡើងឡានត្រលប់ទៅផ្ទះ.......... ។ គេមកដល់តំនាលគា្នហ្នឹងឡានរបស់សីហាដែរ....
ពេលដែរធីតាចុះមកមានកាន់ផ្កាកុឡាបមួយបាច់ធំ... វីរះសំឡឹងមើលផ្ការដែរគា្មនរូបរៀង របស់គេយ៉ាងអស់សង្ឃឺម យឺតទៀតហើយខ្ញុំ.......!
ធីតាចូលផ្ទះវីរះក៏បើកឡានចូលផ្ទះដូចគា្ន.......... គេចូលក្នុងបន្ទប់ប្រញាប់ផ្លាស់ខោអាវ...រួចចេញមករានហាលគប់បាល់ជាសញ្ញាដូចសព្វដង....
ធីតាចេញមក.....
វីរះ៖ ថ្ងៃនេះដើរលេងសប្បាយទេ??
៖ គួរសម.... មួយរយះនេះបាត់មុខបងឈឹង....រវល់ណាស់រឺ??
៖ មែនហើយ...! ទីបំផុតបងដេញបានគំរោងនោះហើយ...
៖ អបអរសារទផង.....!!
៖ ធីតាបងមានពាក្យចង់និយាយ...
៖ និយាយមក....!
គេយកជណ្តើរមកដាក់ដើម្បីឆ្លង.....តាមទំលាប់គេពីក្មេង,,, គេស៊កផា្កកុឡាបនៅក្នុងហោប៉ៅរួចដើរឆ្លង... យ៉ាងជំនាញ..!
គេហុចកុលាបក្រហម៣ទង អោយនាង...៖ សុំទោសខ្ញុំក៏ចង់ទិញ១០០ទងដែរតែដោយវរល់ពេករកបានតែ៣ទងហ្នឹង....!
នាងទទួលយក៖ បើរវល់មិនបាច់ទិញទេបងល្ងង់អើយ..
វីរះមើលមុខនាងនិយាយដោយសំលេងភយ័៖ ធីតាកុំទុកខ្ញុំជាបងប្រុសបានទេ?? ខ្ញុំមិនបានចាត់ទុកធីតាជា ប្អូនស្រីទេ.. តែជានារីក្នុងបេះដូង..!!
នាងមុខ ក្រហមនៅស្ងៀម...... វីរះបន្ត៖ កាលនៅថ្នាក់ទី១០ កាលនោះពេលដាដង្ហក់ដល់សន្លប់ប្រធានថា្នក់ឆាយអ្នកបីដាទៅពេទ្យ...... ខ្ញុំស្អប់ដែរខ្លួនគ្មានសមត្ថភាពរត់លឿនដូចគាត់
តែរយះពេល១ឆ្នាំបងកា្លយជាកីឡាកររត់ប្រណាំងតំណាងសាលាព្រោះតែនាង...ខ្ញុំមិនសប្បាយចិត្តពេលដែរដានិយាយល្អពីសីហា...រឺតតែខូចចិត្តពេលដែរដាកាន់ផា្ករបស់គេ.....!
ធីតារំភើបដល់យំ ហើយអោបវីរះ...... និយាយៈ អគុណដែរមិនបានចាត់ទុកខ្ញុំជាប្អូនស្រី....;)
នេះជាចម្លើយដែរ ធ្វើអោយវីរះសប្បាយចិត្តដល់ដេកមិនលក់ពេញមួយយប់................!!
វិស្សមកាលកន្លងផុតទៅ.....ជិវិតជានិស្សិតមហាវិទ្យាលយ័បានមកដល់.......
ម្នាក់រវល់នឹងការសិក្សាពុំសូវជាមានពេលជួបជុំដូចមុន។ ពួកគេគ្រប់គ្នាកំពុងព្យាយាមកសាងជីវិតខ្លួនអោយខុសពី កេ្មងវិទ្យាលយ័..........។
វីរះទៅលេងផ្ទះធីតា........
វីរះ៖ ធីតាថៃ្ងអាទិត្យនេះបងមានការប្រកួតកីឡា ដាទំនេរអត់??
ធីតា៖ គិតមើលសិន ។
៖ មិនអោយគិតមើលទេ ព្រោះបងកំដរដាទៅសមែ្តងរហូត.....។
៖ អូ...! បងចង់សើររើបញ្ចីចាស់ផងហេ! និយាយលេងតើ....ចុះមានអ្នកដែរខ្ញុំស្កាល់ទៅដែរអត់?
៖ កុំភយ័មាន បងហៅអស់ហើយ... សំណាង នឹង បងម៉ាប់ អ្នកដ៏ទៃជាប់ ប្រលងបពា្ចប់.......
៖ អូខេ ! ចាំខ្ញុំទៅជាមួយបងម៉ាប់ក៏បាន....!
៖ ចឹងកុំភេ្លចទៅ រាំជាអ្នកគាំទ្រ សូ៑...! សា.....
វីរះនិយាយបណ្តើរ..ធ្វើកាយវិការបណ្តើរកាច់ចង្កះ ដៃបង់បោយៗ........ធ្វើអោយធីតាសើច..
៖ បងឯងនេះ....!
..........................................................
លា្ងចថៃ្ងអាទិត្យបានដល់
នៅស្តាតអូឡាំពិចមានសភាពអូអ....មានមនុស្សជាច្រើនមកគាំទ្រមិត្តភក្តិរបស់គេ និងមានមនុស្សមកបើកតូបលក់របស់ញុំាជាច្រើន.............
សំណាង៖ បងម៉ាបនេះរៀនបើកឡានយូរហើយនៅ...?
ម៉ាបសើចញឹមៗ ហេ ហេ..៖ បាន១អាទិត្យថ្ងៃនេះ.....
ធីតា៖ ហើយចឹងបើកលឿនផង.....
សំណាង៖ មានច្រលំទេបើដឹង...សុខចិត្តជិះម៉ូតូឌុបវិញ....!!
វីរះស្រែកហៅពីចំងាយ... ធីតានៅកន្លែងនេះ....!!
ពួកគេទាំងបីឈប់និយាយគ្នាដើរទៅរកវីរះ...
វីរះស្ថិតក្នុងសំលៀកបំពាក់កីឡាបាល់ទាត់..លេខ៧...
សំណាងដើរមួយជុំ៖ លូយមែនវីយ...!
វីរះសើចនេះខ្ញុំណែនាំអោយស្កាល់មិត្តរួមថ្នាក់ខ្ញុំ នីតា តារា វុទ្ធី ចិន្តា....
នេះ....ធីតា បងម៉ាប់ នឹង សំណាង..... វីរះមើលម៉ោង...ជិតដល់ម៉ោងហើយនៅមិនបានទេ.....ធីតានេះផ្លឹត និង មួក.....លាហើយទាំងអស់គ្នា....
ពួកគេនាំគ្នាអង្គុយចុះហើយជជែកគ្នា.............រង់ចាំមើលការប្រកួត....
តារា៖ អ្នកទាំងបីរៀនជាមួយគ្នាយូរហើយមែនទេ?
បងម៉ាប់៖ ខ្ញុំតែ៣ឆ្នាំទេ..សំណាង៥ឆ្នាំ....ធីតាវិញពួកគេស្កាល់គា្នតាំងពីកេ្នង.........។
ចិនា្ត៖ បងរះពូកែដល់ហើយ..... ហើយក៏ចិត្តល្អណាស់ដែរ.....
សំណាង៖ មនុស្សគេ ៩,៥០ទៅហើយ..... បា្រកដជាមានមនុស្សស្រីជាច្រើនតាមគេហើយ...។
នីតា៖ បន្តិចបន្តួចដែរ មើលទៅគាត់ដូចជាមិនចាប់អារម្មណ៏សោះ.......ធីតាដឹងដែរអត់គាត់មានលួចស្រលាញ់អ្នកណា??
ធីតាសើចញឹមៗ៖ គាត់មិនដែរនិយាយរឿងចឹងៗប្រាប់ខ្ញុំទេ..ប្រហែលជាចូលចិត្តរៀនច្រើនជាង....! (ការពិតខ្ញុំក៏ចង់ដឹងដូចគ្នាដែរ.........)
អ្នកអត្ថាធិប្បាយចាប់ផ្តើមនិយាយ៖ នេះជាការប្រកួតបាល់ទាត់មិត្តភាពដែរធ្វើឡើងដោយសកវិទ្យាលយ័នានាទីក្រុងភ្នំពេញ
ចន្ថា៖ លោកមករាក្រុមដែរត្រូវប្រកួតបន្តមាន ឈ្មោះអីដែ??
មករា៖ គឺក្រុម ខ្លារខិន និង តោខាងត្បូង
ចន្ថា៖ យីមានខ្លាផង មាន តោផង តើខាងជាអ្នកឈ្នះ?? មើលទៅកីឡាករមាឌ មិនចាញ់គ្នាទេ ...នេះជាជុំផ្តាច់ព្រត្យ័ហើយ...ចឹងកុំចាំយូរមកតែហ្មងសៅចាប់ផ្តើម....។
សំណាង៖ ខាងណាក្រុមវីរះ សួរអោយហើយខ្លាចហូរ...ខុសទិសដៅ ហាសហា.....
តារា៖ គឺតោខាងត្បូង...... ក្រុមខ្លារខិននឹង ធ្លាប់មានទំនាស់ជាមួយគា្នម្តងដែរពេលដែរពួកគេទាត់បាល់លេង.លេង ......ជាមួយគ្នា។ សង្ឃឹងថាពួកគេមិនយករឿងពីមុនមកទុកក្នុងចិត្តទេ
ពិសេសគឺលេខ១១ ពូកែទាត់គួរសមតែនៅចាញ់វីរះ ......។
បងម៉ាប់៖ មើលទៅគេគឿងវីរះរហូត......!
មករា៖ អីយ៉ា ខ្សែប្រយុទ្ធ លេខ៧ ហូរ វីរះ...សុ៑តហើយៗ តែគួរ.សោកស្តាយ...លេខ១១ ហេង ពិទូរ ទប់បាល់ទាន់..........អ្នកទាំងពីរកំពុងប្រគៀតគ្នាទៀតហើយ......
ចំហើយៗ...តែគឺជើងមិនមែនបាល់.... ហេង ពិទូរ ទាត់ចំកំភួនជើង....យ៉ាងម៉េចទៅហើយ......អាជ្ញាកណា្តលពិនយ័កាតក្រហម...ដកចេញពីការប្រកួត......
ចន្ថា..៖ ដល់ម៉ោងល្មម ចប់តង់ទី១ សំរាក២០នាទី.....។
មិត្តភក្តិរបស់វិរះនាំគ្នាចុះទៅក្រោមដើម្បីមើលអាការះរបស់គេ.......
ធីតាកំពុងដើរយកទឹកទៅអោយវីរះ តែ នីតាបានហុចមុនទៅហើយ...
នីតា៖ បងរះ ជើងម៉េចទៅហើយ..
វីរះ៖ មិនអីទេ...!
ធីតា៖ ហុច ថ្នាំសសៃ.....នេះ មិនប្រយ័ត្នសោះ....!
វីរះ៖ កុំភយ័មើល ក្មេងល្ងង់.. គេយកដៃញឺសក់របស់នាង.....ហើយបង្វិលខ្លួនមួយជុំអោយនាងមើល....!
ធីតា៖ អោយតែពូកែចឹង....សូ៑..ៗៗ
វីរះយកថ្នាំហើយរឺតកំភួនជើងគេដែលមានសា្នមជាំ...........។
ចន្ថា ៖ ដល់ម៉ោងហើយ....ចូលតង់ទី២.....។..........
ចិន្តា៖ នេះសំណាងហើយដែរធីតាជាប់ថាំ្នមក....!
សំណាងសើច៖ ពួកគេចំលែកៗ.........ពួកគេមានទំលាក់ទុកថាំ្នអោយគ្នាតែចឹង.....វីរះចូលចិត្តលេងកីឡា.. អាសារដួល តិច ថ្លោស...តិច ក្រិច.... ចឹងនាងមានថ្នាំមកជាមួយមិនមែនមានសំណាងទេ.............។
មករា៖ តង់ទី២មើលទៅរឹតតែមានសភាពតានតឹងជាងមុនទៅទៀត...................នៅសល់តែ២០នាទីចុងក្រោយទេ...តើក្រុមទំាពីស្មើគ្នារឺយ៉ាងណា???
ម្នាក់កំពុងសំរុកទៅរកបាល់ហើយ....កីឡាករលេខ៧ មើលទៅពូកែរត់ណាស់.......គេទទួលបាល់បានហើយ......សុ៑តហើយ.....ចូលរឺ មិនចូល.....??
លោកចន្ថា៖ ចូលហើយ........!! ^,^
មិត្តភក្តិរបស់គេនាំគ្នាហូរ................ ចំនែកឯមិត្តរួមក្រុមក៏ចាប់គេបោះឡើង.....-_-V
ចប់ការប្រកួត....... ក្រោយពីពិធីចែករង្វន់ចប់សព្វគ្រប់.....ពួកគេចុះទៅក្រោមម្តងទៀតដើម្បីអបអរសារទរ.................!
នីតា៖ បងរះនេះពូកែដល់ហើយ..!
វីរះ៖ បាទ អគុណ!!! អេធីតា ការពិតមកពីថ្នាំដាទេ...ទើបឆាប់ជារត់បានលឿន.......!
សំណាង៖ ខ្ពើមណាស់ ម្សៀលរះ តើអ្នកណាមិនដឹងថាឯងពូកែរត់នោះ...... នេះបានចំ ពួកម៉ាកខ្ញុំមែន.....!!
ឆាយាដែរជាមិត្តរួមក្រុម៖ វីរះចេញទៅលោកគ្រូហៅទៅជប់លៀងណា......
វីរះ៖ បាទ!
តារា៖ អេល្ងាចដែរហើយពួកគ្នាទៅមុនហើយជប់លៀងអោយសប្បាយចុះណា.....! តារា វុទ្ធី និតា និង ចិន្តាក៏ចេញទៅមុន??
វីរះ៖ បងម៉ាប
បងម៉ាប់៖ ពឹងជួយជូនធីតាទៅផ្ទះផង....មែនទេ....
វីរះសើច.៖ នេះបានជាបងខ្ញុំ.....
ធីតា៖ ជប់លៀងអោយសប្បាយណា....!
វីរះ៖ ចឹងខ្ញុំទៅប្តូរខោអាវសិន....លាសិនហើយ.....
បងម៉ាប៖ តើមានអ្នកខ្លះចង់ជិះម៉ូតូឌុបទៅវិញទេ..
សំណាងសើចស្ងួត៖ និយាយលេងតើ....ចាំខ្ញុំចេញថ្លៃសំបុត្រឡានចុះ........!!
..............................................................................................................
៨ ឆ្នាំកន្លងមក
ទីបំផុតថ្ងៃដែលសិស្សគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់.......ទិដ្ឋិភាពក្នុងវិទ្យាលយ័មានសភាពអូអរខុសពីធម្មតា.......... មានមនុស្សជាច្រើនប្រឹងប្រជ្រឿត គ្នាមើលលទ្ធផលបាក់ឌុប។ អ្នកខ្លះចេញមកវិញទាំងទឹកមុខញញឹមញញែម...ឯអ្នកខ្លះក៏ចេញមកមិននិយាយស្តី......ព្រោះចម្លើយហួសពីក្តីរំពឺង......!
មិត្តភក្តិមួយក្រុមកំពុង...កំពុងចាំមិត្តភក្តិដែរទៅមើលលទ្ធផល ដោយក្តីអន្ទះសារ.......
ធីតា៖ បងម៉ាប ម៉េចហើយ?
ម៉ាប៖ ខំតែភយ័ពីរនាក់សំណាង..ធីតាអើយ..!
សំណាង៖ អ្នកទាំងអស់គ្នាដឹងទេ អាលើ អាក្រោម ឆូតទាំងអស់.... សំណាងអាសំណាងខ្ញុំនៅកណ្តាល....អួយបាស់សក់...តែបាន ត្រឹម D
ម៉ាប៖ បានD វាល្អពេកហើយ....ណាងអើយ...........។
ពិសី៖ ចុះនេះសត្យា នឹង វីរៈយូរម្លះ??
ម៉ាប៖ ល្បីថាថ្នាក់វីរៈកែពិសេសផង.....
សំណាង៖ បងទៅភយ័អាម្សៀររៈ ហ្នឹងធ្វើអី......គេលែងរាប់ទៅហើយមនុស្សស្អី៩.៥០ទៅហើយ.....!!
ថាចប់វីរៈ នឹង សត្យា ត្រលប់មកវិញទាំងទឹកមុខស្រពោន.........!
ធីតារត់ទៅសួរ៖ ម៉េចហ្នឹង??
សត្យា៖ បន្ទប់គេកែពិសេស អ្នកធ្លាក់ច្រើនណាស់ ហឺយ....
វីរៈ៖ ធីតាមើលទៅខ្ញុំបែបត្រូវព្យួរកុំអោយខ្មាស់គេហើយ....!!
ធីតា៖ ខ្ញុំមិនជឿ......បងមើលច្រលំឈ្មោះទេដឹង?? ថាហើយនាងក៏ដើរសំដៅទៅតារាងឈ្មោះដែលមានមនុស្សកុះករ....
វីរៈទាញដៃធីតា....ឈប់សិនជាប់ងហើយបងនិយាយលេងទេ.....ជាប់ហើយ.....តែបានត្រឹមតែB..
ធីតា៖ ចូលចិត្តនិយាយលេងខុសរបៀបបងរៈលប់............!
សំណាង៖ តោះឈប់គិតទៅ...នាំគ្នាទៅជប់លៀងវិញប្រសើរជាជាង.....
បងម៉ាប់៖ តាំងពីដើមមកមានតែរឿងហ្នឹងទេដែលឯងនិយាយត្រូវគ្នាជាមួយបង....
អ្នកទាំងអស់គ្នានំាគ្នាផ្ទុះសំនើច....តោះទៅយើង.......!!