6. Your SmailIng :)
ចាប់តាំពីវីរះចូលរៀនមហាវិទ្យាលយ័គេបានប្តូរម៉ូតូមក ប្រើប្រាស់ឡាន នឹង ទៅជួយធ្វើការនៅក្រុមហុ៑នតាមបំណងលោកប៉ារបស់គេ...........។ មិនថាគេរវល់យ៉ាងណា..ធីតានាងបដិសេធយ៉ាងណា....ក៏គេនៅតែទៅយកនាងតាមទម្លាប់គ្មាននរណាអាចឃាត់បាន...................។ ដូចគ្នាថ្ងៃនេះម៉ោង១១ គេនៅតែរង់ចាំនាងនៅមុខសាលា....ចាំបាត់ៗ...កន្លះម៉ោងគេសំរេចចិត្តដើរចូលទៅមើលព្រោះនាងមិនបានលើកទូរសព្ទ័........... វីរះដើរសួរគេ តើអគារមួយណាជាអគារតូរ្យតន្រី្តនោះ?? ទីបំផុតគេបានចំលើយពីអ្នកចាំម៉ូតូ.... គេលឺសំលេងពីថ្នាក់មួយដែរកំពុងហាត់សមសមែ្តងរឿងទុំទាវ......វីរះឈរមើលយ៉ាងស្ងៀមស្ងាត់......! អ្វីដែរគេចាប់អារម្មណ៏គឺធីតាជាតួរឯកទាវ
វីរះកុំនិយាយតែងឯង តើនៅក្នុងឈុតណាចេះ?? ក្នុងឈុតហ្នឹងតិចមានកនែ្លងត្រូវអោបគា្នទៅ.....? ខ្ញុំគួរចូលទៅហៅថាខ្ញុំប្រញាប់ដែរអត់។ ល្ងង់ណាស់វីរះបើគិចបានគឺត្រឹមតែមិនអោយឯងឃើញប៉ុណ្ណោះ....!! ម្សៀរទុំនោះក៏សង្ហារណាស់ដែរ....ថែមទាំងខ្ពស់ជាងខ្ញុំទៀត.... គេយកដៃទះក្បាលខ្លួនឯង ម៉េចបានខ្ញុំគិតលប់បែបនេះ???
..................................
ទាវ៖ ខ្ញុំពិតជាមិនបានក្បត់ហ្នឹងបងទៅរៀបការនឹងមឺុនងួននោះទេ.....អ្វីគ្រប់យ៉ាងជាល្បិចកលរបស់មា្តយអូនប៉ុណ្ណោះ..! នាងយំយ៉ាងសស្រាក សស្រាំ...អង្វរទុំ
ទុំ ៖ ដើម្បីជាស្តែងអោយឃើញការពិតទៅអូនហ៑ានចាក់ស្រាលើបាតដៃអោបបងគ្រេបទេ.....
ទាវដើរទៅយកប៉ានស្រាហើយចាក់លើដៃ...( នាងគ្រាន់តែធ្វើកាយវិការប៉ុណ្ណោះ មិនមានទឺកនៅលើបាតដៃនោះទេ )
ចំនែកទុំក៏ក្រេបស្រា.............................
វីរះធ្វើមុខស្លុង...កុំអោប កុំអោប...!! ទូរសព្ទ័របស់វីរះបានរោដ៍យ៉ាងលឺ.....សិស្សទាំងអស់ដែរកំពុសសម្តែងបែរមកមើលគេ....វីរះក៏លើកទូរសព្ទ័....
អ្នកគ្រូមើលម៉ោង៖ សំរាកចុះកូនៗ....... ទុំ នឹង ទាវសម្តែងបានល្អណាស់..!
សីហាដែរជាទុំបានញញឹមទៅធីតា៖ ធីតាឆាប់ចូរតួណាស់...គួរអោយសរសើរ...
ធីតាបានត្រឹមញញឹម៖ អគុណ....!
ចំនែកវីរះទូរសព័្ទចប់ត្រលប់មកវិញឃើញអ្នកទាំងពីរកំពុងនិយាយគា្ន.... ធីតាម៉េចក៏នាងញញឹមស្រទន់ដាក់គេម្លះ.....កុំពុងតែហេវបាយ លូវបាយលែងចូលទៅហើយ....
ធីតារៀបចំកាតាបហើយដើរមករកវីរះជាមួយសីហា.... ធីតា៖ បងមកយូរហើយរឺ??
វីរះញញឹមស្ងួត ៖ គួរសម...
សីហា៖ នេះបងប្រុសធីតាឬ? ឃើញគាត់តែងតែមកយកជាប្រចាំ..!
ធីតា ៖ គឺ....
វីរះកាត់សម្តីប្រែទឺកមុខមាំ៖ មិនមែនទេ......
ធីតា៖ យើងស្គាល់គា្នជាមិត្តភក្តិតាំងពីកេ្មង.....ហ្នឹងណា
សីហា៖ បែបនេះទេឬ?? ចឹងថ្ងៃក្រោយបើរវល់ខ្ញុំជូនទៅក៏បានព្រោះយើងត្រូវហាត់សមចេញមិនទៀងទាត់ទេ...។
វីរះគិត.....ខ្ញុំនេះចង់តែស្រែកថា មិនបានទេ....ទេ..!! គេសម្រួលអារម្មណ៏ហើយតប៖ ចឹងក៏ម៉្យាងដែរ..! តែខ្ញុំក៏មិនសូវជារវល់..តោះដល់ឡានខ្ញុំលាទៅមុនហើយ....!!
ធីតាញញឹមលាសីហា..... វីរះសម្លឹងមើល... ហេតុអីចាំបាច់ញញឹមបែបនេះ???
ចូលទៅក្នុងឡានពួកមិននិយាយស្តី.....ធីតាគិតតែសម្លឹងមើលមុខមិនប្រក្រតីរបស់វីរះទ្រាំមិនបានក៏សួរ៖
បងខឹងដែរមកចាំយូររឺ..??
គេក្រវីក្បាល៖ មិនមែនទេ...... គឺហាវបាយច្រើនជាង.....!
៖ ចឹងថ្ងៃក្រោយអោយសីហាជូនទៅក៏បាន.....។
៖ ដាដូចជាជិតដឹតហ្នឹងគេណាស់......
៖ មិនប៉ុណ្ណានទេ.....ទើបតែពេលចាប់ដៃគូរក្នុងរឿងនេះប៉ុណ្ណោះ គេងាយស្រួលចុះសំរុងជាងខ្ញុំគិតឆ្ងាយណាស់......រស់រាយ..ចេះទាំងភ្លេងខែ្មរទៀតផង...គេសន្យាថាហ្នឹងបង្រៀនខ្ញុំទៀតផង......។
វីរះនៅស្ងៀម ដានេះមកសរសើរគេមុខខ្ញុំទៀត....ក្រំឈាមហើយខ្ញុំ.....។
ពេលទៅដល់ផ្ទះពួកគេក៏ចែកផ្លូវគ្នាចូលផ្ទះរៀងខ្លួន.............................................។
យាយ៖ វីរះថ្ងៃនេះយាយស្លរ ឆាមាន់រ៉ូទីដែរចៅចូលចិត្ត..ចូលទៅក្នុងទៅផ្ទះបាយទៅ នាងចាន់កំពុងកំដៅ........និយាយទូរសព្ទ័ថាហាវផង ហេ...
វីរះ៖ ញុំាមិនចូលទេយាយ ខ្ញុំទៅសំរាកហើយ.................................
គេចូលទៅក្នុងបន្ទប់សំរាកបិទភែ្នកឃើញតែស្នាមញញឹមធីតាចំពោះសីហា.............ដូចណាស់ដូចកាលនាងញញឹមពេលជួបខ្ញុំដំបូងចឹងតើដឹងទេ......
តើខ្ញុំគួរបញ្ជាក់បែបណាថាខ្ញុំស្រលាញ់នាងទៅ.......................??????
1 Reviews