ការចាកចេញរបស់ធីតាមិនយូរប៉ុន្មានវីរះក៏រៀបការនឹងរីយ៉ា......។ ធីតមិនសូវជាទូរសព្ទ័មកវីរះទេ...ព្រោះមិនចង់អោយរីយ៉ាដឹង...........
តែវីរះតែងតែចេញចូលផ្ទះនាងជាញឹកញាប់សួរសុខទុក្ខក្រុមគ្រួសារនាង..... ហើយក៏បានឃើញរូបថតនាងឡើងឆាកនៅអូស្ត្រាលីដែរ..............។ រយះពេល៣ឆ្នាំកន្លង
នាងសំរេចចិត្តរៀបការនឹង mentos កំលោះខែ្មរ សញ្ជាតិ អូស្ត្រាលី....... ហើយបានធានាគ្រួសារនាងទៅនៅទីនោះ.......។ ផ្ទះចាស់របស់ធីតាទាំងពីរ..
វីរះសំរេចចិត្តទិញយក...។ ចាប់តាំងពីគ្រួសារធីតាធ្វើអន្តោប្រវេសន៏... វីរះក៏ដាច់ទំនាក់ទំនងនឹងធីតា....។ ផ្ទះទាំងមូលធ្វើការជួសជុល... លើកលែងទេបន្ទប់ធីតាមិនកែរប្រែរ
តែត្រូវរៀបចំជាបន្ទប់ធ្វើការរបស់គេ......។ រយះពេល២៥ឆ្នាំកន្លង
លោកប៉ាមានសំបុត្រ.............កំលោះអាយុ២០ឆ្នាំហុចសំបុត្រ
រីយ៉ា៖ តែមរបស់ប្រទេសអូស្ត្រាលីទេតើ
វីរះប្រញាប់ហែកមើល... នោះគ្រាន់តែជាសំបុត្រសម្តែងរបាំប៉ុន្មានសន្លឹកទេតើ... គ្មានសំបុត្រអ្វីជាពិសេសនោះទេ....
សន្យា៖ មើលទៅលោកប៉ាបែបខកចិត្តហើយ
វិចិត្រ៖ តើអ្នកណាទៅ.. ផ្ងើរមកខុសផ្ទះទេដឹង
វីរះ៖ ត្រូវហើយ... អាទិត្យក្រោយបងចង់ទៅមើកការសមែ្តងតើអ្នកទាំងអស់គ្នាចាប់អារម្មណ៏ទេ.......!
រីយ៉ា៖ ល្អតើ............!
............................................................................................
នេះជាការសម្តែងធ្វើឡើងចំរុះជាតិសាសន៏..... មា្នក់ហើយម្នាក់ទៀត ធ្វើអោយវីរះរង់ចាំយ៉ាងងើឆ្ងល់
នេះជាសម្តែងចុងក្រោយ..., ដោយជនជាតិខ្មែរសញ្ជាតិអូស្រ្តាលី......
ម្នាក់ចេញមក..., ក្នុងនោះមាននារីម្នាក់មុខមាត់ដូចធីតាបេះបិទ.. នាងញញឹមរាំយ៉ាងទន់ភ្លន់
សន្យា៖ នាងម្នាក់នោះស្អាតណាស់ចិត្រអើយ......!
វីរះ...៖ ម៉េចក៏ដានៅតែស្អាតដូចមុនចឹង.......................!
ចប់ការសម្តែង...គ្រួសារវីរះនៅរង់ចាំ... នារីម្នាក់នោះ...
ពេលនាងចេញមក.. វីរះហាវ៖ ធីតា...,! នាងដើរមកជិត...ហើយញញឹម.. ៖ មិនមែនទេ.. ខ្ញុំគឺ មនោរា
វីរះស្រម៉ៃដល់ការគេនឹងនាងនៅសមុទ្រ...... ពីឈ្មោះដែរគេប្រាប់នាង......... កូនទី១ ឈ្មោះ ហូរ សន្យា, ទី២ ហូរ វិចិត្រ., កូនស្រី ហូរកែរមនោរា... អោយស្អាតដូចអូន
ពូកែរាំដូចអូន............ ដាមិនភ្លេចបងទេ...!
មនោរា៖ លោកពូ.. ប្រាកដជាមិត្តភក្តិម្តាយខ្ញុំហើយ.....
ខ្ញុំគឺ សន្យា.... សុំណែនាំខ្លូនឯងចុះ ខ្ញុំជាកូនច្បង.... ខ្ញុំកំពុងរៀនពេទ្យឆ្នាំទី៣.....
មនោរា៖ ខ្ញុំដូចជាហឺតទៀតហើយ ជួយនាំខ្ញុំទៅទិញថ្នាំបានទេ.??
សន្យា៖ ប្រាកដហើយ..............................................................
.....................................................................................................................................
មនោរាដូច អូនចឹងទាំងស្អាត.......... ហើយថែមទាំងពូកែទាំងទៀត.........,! បងនឹកអូនណាស់....., បងក៏ចង់បំភ្លេចនូវការចាំទាំងអស់នោះដែរ... តែអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុង
បេះដូងយ៉ាងជ្រៅដែរមិនអាចដកបានមួយនេះទៅហើយ..........................!
វីរះបងបានឃើញមនោរានៅ.. គេដូចអូនណាស់មែនទេ........... អូននឹកបង... តែសូមជាការនឹកដ៏ស្ងប់ស្ងាត់......... ធីតាមិនដែរភ្លេចបងទេ.. បងនៅក្នុងបេះដូនយ៉ាងជ្រៅ
របស់អូន... ដែរមួយជីវិតនេះមិនអាចនឹងដកចេញវិញបាន...!
រាប់សុំនុំឯកសារបានរៀបចំស្រេចបាច់..... សំបុត្រយន្តហោះក៏ទិញរួចរាល់........ រង់ចាំតែពេលវេលាចេញដំនើរ......។
២ថ្ងៃទៀតធីតានឹងចាកចេញ.........., វីរះបានទៅផ្ទះធីតាក្នុងបំណងនាំនាងទៅជប់លៀងជាមួយមិត្តដែររៀននៅវិទ្យាលយ័ជាមួយគ្នា......
ថ្ងៃនេះ....គេជិះម៉ូតូដូចកាលមុន.........។
ធីតា៖ ហេតុបងជិះម៉ូតូ?
៖ វាប្រហែលជាលើកចុងក្រោយដែរ៏កបងបានដឹកដា... ចង់ជិះអោយដូចពីមុន.., ចង់មានអារម្មណ៏ដូចកាលមុន មុនបែកគ្នា
នាងនៅស្ងៀមអោយចង្កះគេ.... ៖ ធីតាពីមុនអោបចង្កះបងចឹងដែរអត់
៖ ប្រាកដហើយព្រោះនាងខ្លាចធ្លាក់...........។
មកដល់ភោជនីដា្ឋយpark cafe
បងម៉ាប់, សំណាង, ពិសី, សត្យា... មិត្តសំឡាញ់នាងប៉ុន្មានសុទ្ធតែមក
បងម៉ាបអោបធីតា៖ ធីតាបងអើយអូនចេញទៅបងប្រាកដជានឹកស្លាប់មិនខាន
សំណាងរកអោបដែរ... មែនហើយ... បងម៉ាបលើកកែង៖ ចង់មកអោបស្អីដែរហ្នឹងត្រូវអាស្វិត
សំណាង៖ បងម៉ាប់កាចបែបនេះបានអត់មានសង្សារនឹងគេ...!
ពិសី៖ អ្នកណាថា... សំណាងអើយគាត់ក៏មានបងម៉ាប់របស់គាត់ដែរ..........
អ្នកទាំងអស់គ្នាសើច.......... , ចំរៀងកំដរអារម្មណ៏បានបន្លឺឡើងនូវបទ.... អារម្មណ៏ពេលបែកគ្នា ដែរជាបទថ្មីរបស់ សុគន្ធនីសា
យើងត្រូវបែកគ្នាហើយ..., បែកគ្នារហូតហើយ... ហូរ......
អ្នកណាខ្លះដឹងថាអូនកំពុងគិតអ្វី.. អ្នកណាខ្លះដឹងថាអូនឈឹចាប់.. ទឺកភ្នែកអូនស្រក់ចុះជំនួសពាក្យរ៉ាយរ៉ាប
ភែ្នកស្រអាប់សម្លឹងមើលបែកផ្សែង អូនចេញទៅទៅកាន់តែទីដែរគ្មានរូបបង... ទីគ្មានបងគឺទីដែរអូននៅតែឯង..............
ធីតា នឹង វីរះ ទំលាក់ទឺកមុខស្លុងស្តាប់ចំរៀងដែរហាក់ដូចជារឿងរបស់គេទាំងពីរ...............
បងម៉ាប់ដឹងដូចេ្ឆះក៏និយាយ៖ យ៉ាប់ខ្លាំងណាស់មិនដឹង.. អារម្មណ៏ពេលបែកអីទេខូចអារម្មណ៏អស់.. សំណាងទៅប្តូរបទ.. អាស្ទីលកូរ៉េ ញាក់ៗមើល...
សត្យា៖ មែនហ្នឹង... ហើយម្ហូបអីយូរម្លះ......!
ម្ហូបមកដល់ពួកគេនាំគ្នាទទួលទាន... បងម៉ាប នឹង សំណាងនៅដូចដើមតែងតែចូលចិត្តដណ្តើមគ្នា.. ពួកគេទាំងពីរតែងធ្វើអោយបរិកាសរីករាយរហូត.....,
បងម៉ាប៖ សែ្អកដាចេញម៉ោងប៉ុន្មាន?
៖ លា្ងចម៉ោង ៧
៖ ចាំបងទៅជូនហើយអ្នកណាទៅទេ ចាំបងទៅយក
សត្យា សំណាង នឹង ពិសី លើកដៃ..
បងម៉ាប់៖ ល្អចាំបងទៅយក
ពួកគេលាគ្នាទៅផ្ទះ................. នៅតាមផ្លូវ
ធីតា៖ បងទៅណា
៖ ទៅមាត់ទនេ្លមួយជុំចាំទៅផ្ទះ
៖ ល្អ
៖ ចង់ពេលនេះពេលវេលាហ្នឹងឈប់មួយកនែ្លងដ៏ហើយ...., ទៅដល់អូស្ត្រាលីត្រូវចេះថែរខ្លួនដឹងទេ..
៖ ដឹងហើយ.., បងនៅទីនេះដូចគ្នា... ត្រូវមានសុភមង្គលនឹងរីយ៉ា.......។
ធីតាផ្តែកក្បាល..., អូនក៏ចង់អោយផ្លូវដែរយើងកំពុងជិះនេះគ្មានទីបញ្ចាប់ដែរ........!
...................................................................................................................................
ពេលវេហាក់ដូចជាដើរសែនលឿនសំរាប់មនុស្សដែរមិនចង់បែកគ្នា.....
មនុស្សគ្រប់គ្នាបានមកជុំគា្ន......... លើកលែងតែវីរះ...ធីតាស្ទាក់ស្ទើរដើរចូលក្នុង.....
លោកសុថា៖ ដល់ម៉ោងហើយ...
សំណាង៖ ចាំបន្តិចទៅម្សិលខរះនេះ...គេប្រាកជាមក
ទីបំផុតគេមកហើយ............ គេកាន់កុលាបក្រហមមួយបាចយ៉ាងធំ គេយកខែ្សករដែរមានបន្តោងរូបគេ នឹង នាង នៅពីក្មេង... ចងជាមួយកុឡាប
វីរះហុចផ្កាកុឡាប... ហើយចាប់នាងអោប..... ហើយនិយាយ ត្រូវតែមានសុភមង្គលធីតារបស់បង............. មិនថានៅទីណាបងនឹងមិនភេ្លចដាទេ....,
ចាំថែរក្សារខ្លួន
ធីតាស្រក់ទឺកភ្នែកដោយមិនដឹងខ្លួនតែវីរះបានជូតវាចេញ៖ ក្មេងល្ងង់កុំយំ,.....
នាងតប៖ បងដូចគ្នា បងរះរបស់ដា.. រស់នៅមានសុភមង្គល.... នាងថើបលាគ្នានឹងគេ..............
This is the last kiss for me........... U know nothing u taken ,but my heart
ធីតាដើរចូលក្នុងទាំងអាលយ័ងាកហើយងាកទៀត... វីរះតាមមើលនាងរហូតដល់កនែ្លងដែលមិនអាចមើលឃើញ.............!
វីរះបានដឹងរឿងដែរធីតាចង់ទៅរៀនបន្តនៅអូស្រ្តាលីក្នុង............ គេមិនដឹងប្រើហេតុផលបែបណាក្នុងការឃាត់នាងនោះទេ....., គេបានត្រឹមជួយនូវអ្វីដែរនាងត្រូវការ...។
វីរះបានជួបmentos នៅហាងការហ្វេរមួយ ពេលដែរគេមកណាត់ជួបភ្ងៀវ.... តែវីរះមិនដឹងថាធីតាក៏មកជាមួយទេ.. តែនាងបានចូលបន្ទប់ទឹក
វីរះ៖ ខ្ញុំមានរឿងខ្លះចង់ផ្តាំផ្ងើរលោក...!
៖ លោកចង់អោយខ្ញុំជួយមើលថែធីតាខ្ញុំដឹង......។
៖ បានជាលោកដឹងទៅហើយខ្ញុំក៏មិននិយាយអីច្រើនដែរ.....
៖ នាងអូសារភ្លេចណាស់... ពិសេសថ្នាំនាង..លោកអូសារដាស់តឿននាងផង...,។ នាង និយាយថាមិនអី តែមិនមែនមិនអីដូចនាងប្រាប់ទេ..., នាងក៏ចាញ់រងារណាស់ដែរ ទៅណាមកណាកុំភ្លេចអោយនាងយកអាវក្រៅទៅជាមួយ.....
៖ ខ្ញុំនឹងដាស់តឿននាង.......
នៅក្រោយជញ្ចាំងម្ខាងធីតាបានស្តាប់លឺពាក្យសន្ទនាគ្នារបស់វីរះ.....នាងខ្ទប់មាត់..... ៖ អស់ពីបងអូននឹងចេះថែរក្សាខ្លួន.. បងដូចគ្នា..!
វីរះ៖ ខ្ញុំសង្ឃឹមថាលោកនឹងមើលថែអោយបានល្អ......., ដាជានារីល្អម្នាក់....។
៖ ខ្ញុំដឹងហើយ... .ហើយខ្ញុំក៏ដឹងថាលោកស្រលាញ់នាងខ្លាំងណាស់ដែរ....ឈប់ខូចចិត្តទៅ.., ប្រលែងដៃនាង.., នាងនឹងចេះមើលថែខ្លួនឯង.... ខ្ញុំក៏ជាពេទ្យខ្ញុំដឹងថាគួរមើលនាង
បែបណាល្អ.... , នាងមិនប្រាកដថាទទួលខ្ញុំតែខ្ញុំនៅល្អជាមួយនាង លោកកុំបារម្ភអី
៖ ល្អហើយចឹង...., អរគុណលោកខ្លាំងណាស់.......!
និយាយចប់វីរះបានលាmentosទៅ........។ ធីតាក៏ត្រលប់មកវិញ....
mentos: អ្នកទាំងពីរស្រលាញ់គ្នាប៉ុន្មានឆ្នាំហើយ
៖ មិនដឹងដែរ.... ខ្ញុំស្គាល់គាត់កាលអាយុ៨ឆ្នាំ.... នាងទំលាក់ទឺកមុខ.... សុខៗស្រាប់តែត្រូវបែកគ្នាកខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបានរឺអត់ទេ?
៖ នាងស្រលាញ់គេបែបនេះប្រាកដជាអាច......។
ប៉ុនា្មនថ្ងៃក្រោយmentosបានចាកចេញពីប្រទេសកម្ពុជា... ទុកអោយធីតាចាកចេញតាមក្រោយ...............។
ថ្ងៃនេះមេឃស្រលះល្អមានទាំងព្រះខែដ៏មូលក្រលង់.... ផ្គាយរាប់ពាន់កំពុងប្រជែងគា្នបញ្ចេញពន្លឺតែដុំពពកខ្មៅនៅតែមាននៅក្នុងចិត្តរបស់អ្នកទាំងពីរ.... វីរះត្រលប់ពីជប់លៀងវិញទាំងសភាពស្រវឹងជោគជាំដែរមិនមែនជាចារឹករបស់គេ.......។
ធីតាសម្លឹងមើលតាមរានហាននាងចង់ទៅសួរនាំ.... ចង់ទៅនិយាយតែនាងមិនហ៊ាននាងបានត្រឹមចូលក្នុងបន្ទប់សំងំគេង...
តែវីរះត្រលប់មកវិញចាក់សោរចេញរានហាល............គេបែបមុខទៅរានហាលម្ខាងទៀត...គេនិយាយទាំងស្រវឹង... ជាមួយទឺកភែ្នកដែរមិនអាចហាមឃាត់បាន
ដា បងចង់និយាយថា បងនឹកអូន... បងចង់ឃាត់អូន... , ចង់និយាយថាកុំទៅ... តែបងមិនអាច..............ហេតុអីទៅ?
បងខ្លាច ខ្លាចមួយជីវិតនេះមិនអាចជួបអូន............., ឯណាទៅពាក្យសន្យាគ្រប់យ៉ាងបងមិនអាចបំពេញអោយអូន....!
បងមិនចង់អោយអូនភេ្លចបង.... បងអាត្មានិយមណាស់មែនទេ.......... តែបំភ្លេចមា្នក់នេះទៅ.... ត្រូវរឹងមាំពេលអូនៅម្នាក់ឯង..., កុំលាក់រឿងក្នុងចិត្តជាច្រើន.... បែបនេះដឹងទេ?
ជារៀងរាល់យប់បងតែមើលបង្អួចអូនចង់និយាយថារាត្រីសួស្តីធីតារបស់បង.., ពាក្យបែបនេះក៏បងមិនអាចនិយាយ... គេអង្គុយចុះ... ក្តោបមុខ
ខ្ញុំស្អប់ខ្លួនឯង....., ស្អប់ដែរធ្វើអោយដាយំ..., ធ្វើអោយដាមិនហ៊ាននឹងចងចាំបង...! ជាតិក្រោយសុំអង្វរអ្វីក៏ខ្ញុំមិនត្រូវការ.. តែសុំតែធីតាតែម្នាក់គត់...។
គ្រប់ម៉ាត់ដែរវីរះនិយាយធីតាបានលឺទាំងអស់នាងយំអោយខ្មើយ.., ខ្ញុំចង់ចេញទៅអោបបង..., ចង់ទៅនិយាយថាអូនមិនដែរស្តាយក្រោយ...., ចង់និយាយថាកន្លងមកអូនមានសុភមង្គល
ណាស់.....! បងដឹងទេ..អរគុណសំរាប់រឿងកន្លង.... អ្វីៗក៏អូនយកទៅដែរ....តែបេះដូងមួយនេះ.. ទុកនឹងបងរហូត... .. . បងវីរះកុំយំ,,... ចង់និយាយថាបើមានជាតិ
ក្រោយចង់ធ្វើជាប្រពន្ធបង..................
........................................................................................................................................។
ពិធីភ្ជាប់ពាក្យបានកំណត់... វីរះមិនហ៊ានទៅហាវធីតានោះទេ..... គ្រាន់់តែផ្ងើរសំបុត្រជូនគ្រួសារនាងប៉ុណោ្ណះ....!
វីឡាដ៏ស្កឹមស្កៃ.. បានតុបតែងលំអទៅផ្កាស្រល់អស់រាប់ពាន់ដុល្លា... ទាំងក្នុងនឹងក្រៅផ្ទះ..វីរះបង្ខំចិត្តសើចដាក់ភ្ងៀវគ្រប់គ្នា.... គេមិនសង្ឃឹមថាធីតានឹងមកនោះទេ... តែផ្ទុយទៅវិញ
នាងបែរជាមកក្នុងសំលៀកបំពាក់ប្រពៃណីខែ្មរពណ៌ផ្កាឈូក..., សក់រួញមួយ.... ពិតជាស្អាត.....តែនាងក៏វត្តមានmentos មកជាមួយធ្វើអោយមនុស្សគ្រប់គ្នាភ្ងាក់ផ្អើរ
ពិសេសវីរះ.....!
ធីតាអង្គុយបត់ជើងមើលវិរះពាក់ចិញ្ចៀនអោយរីយ៉ា...... នាងបានត្រឹមញញឹមបន្លំភាពខូចចិត្ត
បងរះបងនឹងមានសេចក្តីសុខ....., ដាជូនពរបង................!
វីរះ...សម្លឹងមើលនាង., តទៅខ្ញុំគ្មានសិទ្ធនឹងប្រចណ្ឌ.... , តទៅខ្ញុំជាមនុស្សមានគូដណ្តឹងហើយ..... សង្ឃឹមគេម្នាក់នោះនឹងធ្វើអោយអូនរីរករាយ.....!
mestos: បងធំខ្ញុំក៏នៅទីនេះដែរ....!
៖ មែនហ...!
៖ គាត់ដើរមកហើយ.....
លោកវិសាល៖ យីចេះប្អូនប្រុស.. ជាសង្សារឯងរឺ
ធីតាជំរាបសួរគាត់.....!
៖ទេ ជាមនុស្សស្រីដែរខ្ញុំធ្លាប់បុកកាលពី២ខែមុនហ្នឹងណាបង....
៖ អូ ... ! ចឹងទេ.. លូវយ៉ាងម៉េចហើយជំងឺប្អូនស្រី?
៖ អន់ខ្លះហើយ....,!
៖ សំណាងហើយដែរមិនអី...... ។.. បងមានការនៅបងទៅមុនហើយនៅជជែកគា្នចុះណា.......!
ត្រលប់មកតាមផ្លូវ.....
ធីតា៖ កាលពីលើកមុនលោកនិយាយពិតទេ...?
៖ ពាក្យណាក៏ពិតដែរ...មួយណាទៅ??
៖ ខ្ញុំចង់អូស្ត្រលីដែរ... ទៅរៀនជាអ្នករបាំបន្ត។។
៖ ចុះពិចារណាធ្វើសង្សារខ្ញុំដែរអត់?
៖ តែខ្ញុំនៅតែស្រលាញ់បងវីរះ
៖ ខ្ញុំក៏នៅស្រលាញ់សង្សារចាស់ខ្ញុំដូចគ្នា..., តែនាងបានសា្លប់កាល២ឆ្នាំមុនដោយគ្រោះថ្នាក់ចរាចរណ៏ ថ្ងៃនោះខ្ញុំពិតជាភ័យខ្លាំងណាខ្លាចនាងចេញពីវីរះដូច... អាតីចេញពីខ្ញុំ
៖ ចឹងលោកស្រលាញ់ខ្ញុំធ្វើអី.....,
៖ ខ្ញុំមានអារម្មណ៏ល្អជាមួយនាងពិតមែន ... សាកល្បងសេពកប់គ្នាទៅ.., ប៉ាម៉ាក់ខ្ញុំនៅអូស្ត្រលី.... ក៏ចង់អោយខ្ញុំមានប្រពន្ធដូចគ្នា.... ខ្ញុំអាយុ២៨ទៅហើយក៏សមល្មមដែរ
៖ តើខ្ញុំគួរជឿបានលោកដែរទេ..?
៖ អោយស្បថក៏ហ៊ាន..!
៖ ការចាកចេញប្រហែលជារឿងល្អសំរាប់ខ្ញុំនឹងគាត់.... ឯ លោកនឹងខ្ញុំ..... ទុកពេលបន្តិចទៅ.......
mentos ញញឹម... ស្រេចតែនាង...ចុះ
ត្រលប់ទៅដល់ផ្ទះវិញនាងនិយាយរឿងទៅអូស្ត្រាលីប្រាប់ម្តាយនាង....គាត់ក៏យល់ថាmentos ជាមនុស្សល្អគួរសម....!
ចំនែកលោកសុថា... តាមចិត្តកូនស្រីត្បឹតតែគាត់ដឹងថានាងក្លែងជាបាត់ការចងចាំប៉ុណ្ណោះ........!
ក្រោយពីធីតាចេញពីពេទ្យរយះពេលជិត២ខែ.... វីរះមិនសូវបានជាជួបមុខធីតា នៅជិតគ្នាបង្កើយតែសេចក្តីនឹករលឹករបស់គេចំពោះនាងហាក់ដូចជាឆ្ងាយដូចជើងមេឃពិបាកដឹងផ្ងើរមក
អោយនាងដឹង..... ពួកគេគ្រាន់តែសើចដាក់គ្នានៅ ជួបមុខគ្នាម្តងម្កាលប៉ុណ្ណោះ...............។ ចំនែក mentos បែរជាអូសារមកលេងនាង... ហើយនាំនាងចេញទៅក្រៅ.។
២៨ ខែ សីហា.. ជាថ្ងៃកំនើតរបស់វីរះ.... សំរាប់គេគឺហាក់ដូចជាអស់ន័យទៅហើយ.... ព្រោះធីតាជាមនុស្សតែម្នាក់ដែរតែងតែរំលឹកវាចំពោះមុខគេ.....។ ល្ងាចឡើងអារហារល្ងាច
តុកៗ... សំលេងគោះទ្វារ..... មីងចាន់ដើរទៅបើកទ្វារ.... គឺធីតាទេតើ...!
នាងយកមីមួយចានមកអោយ.....។
ធីតា៖ លោកយាយភ្លក់ទៅមើល ស្នាដៃខ្ញុំទើបតែរៀនធ្វើណា......។
យាយ៖ ទំនងដល់ហើយ!
វីរះទាញកៅអី៖ ធីតាញុំាបាយជាមួយគ្នាទៅ..!
ធីតា៖ ល្អការពិតប៉ា ម៉ាក់ខ្ញុំក៏ទៅការអស់ទៅហើយ..!
វីរះមើលមុខនាងញញឹមញញែមហើយគិត.. នាងច្រមក់ទីបំផុតអូននៅតែកំដរបងថ្ងៃកំនើត
ក្រោយអាហារល្ងាចចប់..នាយជួយរៀបចំទុកតុ ហើយក៏លាលោកយាយ.., លោកវីរា នឹង អ្នកស្រីភួងទៅផ្ទះ...វីរះ៖ បងជូនទៅផ្ទះ.., នាងញញឹមងក់ក្បាល
វីរះ៖ ដានៅឈឺក្បាលទៀតអត់?
៖ មិនសូវទេ.. តែនៅតែមិនចាំរឿងបងនឹងខ្ញុំសោះ
៖ តាមសម្រួលចុះ..
៖ ដល់ផ្ទះហើយ.... អរគុណ...
៖ ធីតា បង អរគុណចំពោះមី១ចាននោះ....បងប្រាកដជាមានអាយុវែងដូចមីដាចឹង.... ថ្ងៃនេះជាថ្ងៃកំនើតរបស់បង
៖ អូ...ហេតុអីខ្ញុំមិនចាំចឹង..! រីករាយថ្ងៃកំនើត...! សំណាងណាល្អណាបងរះ... ខ្ញុំចូលក្នុងហើយ....!
វីរះត្រលប់មកវិញទាំងសប្បាយចិត្ត..., ដារបស់ម៉េចនឹងភ្លេចខ្ញុំទៅ..... !
ជិត៣ខែក្រុមហ៊ុមរបស់លោកវិរាហាក់ដូចជាជិតវិលមកសភាពដើមវិញហើយ... ហើយក៏ដល់ពេលដែរត្រូវគោរពពាក្យសន្យា.... លោកវឌ្ឍនះបានជូនពាក្យទៅលោកវីរាដោយចង់ភ្ជាប់
ពាក្យក្នុងពេលឆាប់ៗនេះ....។ វីរះពិតជាមិនសប្បាយចិត្តតែអ្វីៗមិនមែនអោយតែគេប្រកែកគឺចប់រឿងនោះទេ...
អ្នកស្រីភួង បានអោយវីរះណាត់រីយ៉ាទៅជ្រើសរើសចិញ្ចៀនភ្ជាប់ពាក្យ...............។
...................................................................................
mentosបានណាត់ធីតាទៅក្រៅដោយតែងយកលេសថាគេជិតត្រលប់ទៅអូស្ត្រាលីវិញហើយ....
នៅក្នុងឡានពេលស្ទះផ្លូវ..... ធីតាបានក្រលេកឃើញវីរះរើសចិញ្ចៀនបង្ហាញរីយ៉ាដោយចៃដន្យ.. នាងខំទប់ទឺកភែ្នកលាក់បាំងចំពោះមុខMentos
mestosក៏បានឃើញវីរះដូចគ្នា... គេហុចក្រដាស..ជូតមាត់...
៖ ចង់យំក៏យំទៅ....។ ខ្ញុំពិតជាសរសើរនាងខ្លាំងណាស់...... ខំកុហកយ៉ាងនេះ..., តែកែវភែ្នកធីតាសោ្នះត្រង់ណាស់..,
៖ ម៉េចបានជាលោកដឹង....!
៖ ខ្ញុំក៏ធ្លាប់ស្រលាញ់គ្នា.... កែវភ្នែកនាងមើលចំពោះវីរះគឺខុសពីអ្នកដទៃ.......។
៖ ចឹង ខ្ញុំមិនសម្តែងអន់ណាស់ទៅហើយ...., នាងដកដង្ហើមបន្ធូរអារម្មណ៏
៖ មិនដឹងដែរ... តោះខ្ញុំនាំនាងទោះស្រែកអោយធូរចិត្ត.....
៖ ទៅណា......
៖ ទៅ dream land ជិះទូកអាកាសស្រែកអោយណាណីម្តង....
៖ នេះលោកជាគ្រូពេទ្យមិនមែនហ្នឹង ម៉េចក៏កេ្នងខ្ចីម្លះ..
៖ ហក..!ហេតុអីទៅ ខ្ញុំជាគ្រូពេទ្យកុមារ.. បន្តិចបន្តួចគឺឆ្លងតាមពួកគេចឹងហើយ.... ១ខែទៀតខ្ញុំត្រលប់ទៅវិញហើយ... ខ្ញុំប្រាកដជានឹកនាងស្លាប់មិនខាន
៖ ១ខែទៀតឯនោះ ពេលនិយាយទូរស័ព្ទតែងតែប្រាប់ថាជិតទៅហើយ... មកជួបមុនបែក.... ពូកែកុហកមែន
mentosសើច... ៖ មិនមែនកុហកទេ ជាការពាក្យពិត.., គ្រាន់តែបំផ្លើសបន្តិច.....! តើនាងហ្នឹងលាក់វីរះដល់ពេលណា?
៖ លាក់រហូត..... !
៖ ហត់ ហើយថែមទាំងឈឺចិត្តទៀតផង.... !
៖ ខ្ញុំគ្មានជំរើសទេ...............!
៖ ពិចារណាទៅអូស្ត្រាលីជាមួយខ្ញុំទៅ...! គេនិយាយសំលេងមួយៗ
៖ ទៅធ្វើអី..... ទៅលេង, នៅតែត្រលប់មកវិញ.... ទៅរៀនរបាំបន្ត..ឬ
mestos និយាយខ្សឹប៖ ទៅធ្វើប្រពន្ធខ្ញុំទៅ...!
៖ កុំមកនិយាយលេខាយខ្ញុំនោះ...!
៖ បើធីតាពិចារណាវានឹងក្លាយជាការពិត....! ដល់ហើយ......ស្រែកអោយខ្លាំងៗលឺនៅ.............
...................................................................................................!
គ្រូពេទ្យបានមកពិនិត្យអស់រយះពេលជាច្រើនម៉ោង...ហើយបានឃើញថាមានឈាមកកក្នុងខួរក្បាលអាចអោយនាងបាត់ការចងចាំមួយចំនែក...
លោកសុថា៖ តើកូនយ៉ាងម៉េចហើយ?
៖ ដូចជានៅឈឺត្រង់ក្បាលតូកៗ..
អ្នកស្រីម្លះ៖ កូនឃ្លានទេ...
៖ ឃ្លាន.....
វីរះ៖ បងទៅទិញបបរសាមជោកដែរអូនចូលចិត្តបានទេ.....
៖ ខ្ញុំខំប្រឹងចំនាំណាស់តែ ខ្ញុំពិតជាមិនចាំថាបងជាអ្នកណាទេ..... តើបងជាអ្នកណា?
៖ ដាកុំលលេងបែបនេះ......
៖ មិនបានលលេងទេ បងជាមនុស្សមា្នក់តែខំនឹកយ៉ាងណានៅតែមិនដឹងសោះ ថែមទាំងឈឺក្បាលទៀតផង
អ្នកស្រីម្លះ៖ ចឹងកុំនឹកអីឆាប់សំរាក ទៅ វីរះជា អ្នកជិតខាងយើងដែលស្កាល់គ្នាកាលពីក្មេងប៉ុណ្ណោះ.....
៖ អូ.....! ចឹងទេ...
....................... ធីតាគេងលក់ពួកគេក៏ដើរចេញពីបន្ទប់
លោកសុថា៖ គ្រូពេទ្យនិយាយថា នាងបាត់ការចងចាំមួយចំនែក...... អាចចងចាំវិញក្នុងពេលឆាប់ៗ ក៏អាចបាត់បង់មួយជីវិត
វីរះ៖ តើនាងពិតជាភេ្លចខ្ញុំរហូតរឺ??
អ្នកស្រីម្លះ៖ វីរះការភេ្លចការមិនបាត់បងការចងចាំមែនជារឿងមិនល្អទេ.....ផ្តល់ការចងចាំជាបងប្រុសល្អដ៏នាងទៅ..នាងប្រហែលជាមិនសូវជាសោកសៅនៅពេលដែរបាត់បង់ក្មួយ!
លោកសុថា៖ បើអូនបានជាគិតដូចបងបែបនេះទៅហើយ... ពូគិតថានឹងរៀបចំអតីតកាលថ្មីអោយនាង... វីរះ ជួយពូចូលក្នុងបន្ទប់នាងប្រមូលយកអនុស្សាវរីយ៏មួយចំនួនដែរឯងទាំងពីរទិញជាមួយគា្ន សង្ឃឹថានាងនឹងមិន ឈឺក្បាលទៅគិតនឹងរបស់ជុំវិញខ្លួនទេ............។
វីរះយល់ព្រមទាំងសោកសៅ......។ ហេតុបងជាមនុស្សតែម្នាក់ដែរអូនមិនចាំ.......? បងមិនចង់អោយឈឹចាប់តែបងក៏មិនចង់កា្លយជាដទៃក្នុងបេះដូនអូនដែរ.....!
ព្រះជាម្ចាស់ខ្ញុំអើយតើពេលណាឈប់លេងសើចនឹងខ្ញុំបែបនេះទៅ..... !
ត្រលប់ទៅផ្ទះវិញបាន២ថ្ងៃវីរះឆ្លៀតទៅក្រុមហ៊ុនហើយ..... ទៅផ្ទះធីតារើយករបស់មួយចំនួន
Pooh ខួបកំនើតអាយុ១៥ឆ្នាំ.... Tiger ខួបកំនើតអាយុ១៦ឆ្នាំ្ Pigletខួបកំនើតអាយុ១៧ឆ្នាំ
ប្រមូលម៉េចនឹងអស់លោកអើយ.... នៅមានកាដូរជាច្រើនបុណ្យកំណើត បុណ្យសង្សារ, បុណ្យណូអែ....... ប្រមូលតែអាធំៗបាន
គេបើថតតុនាងឃើញរូបថតនាងហ្នឹងគេ តាំងពីក្នេង...
គេរលឺរលោងទឹកភែ្នក៖ ទុកនៅទីនេះបានទេធីតា.....!! សុំជាចំនែក បន្តិចក្នុងការចងចាំផងបានទេ...... វីរះបានដករូបថតមួយចំនួនដែរគេស្និទស្នាលនឹងគ្នាប៉ុណ្ណោះ..........
នៅមានសៀវភៅកំណត់ហេតុទៀត....... គេបើកមើលទំព័រចុងក្រោយ...... ២៣.០៨.២០១០
យប់នេះមេឃងងឹតឈ្លប់លោកខែ នឹងផ្គាយមិនដឹងជាទៅណា...... ដូចជារូបខ្ញុំនឹងគេ.....
យើងគេចមុខគ្នា២សបា្តហ៏ហើយ.... ខ្ញុំនឹកគេណាស់........ តើបងមាននឹកខ្ញុំដែរអត់...,
ល្ងង់ណាស់ធីតាថ្ងៃមួយដែរឯងសុំបែកពីគាត់ឯងគួរតែដឹងថាមានលទ្ធផលបែបនេះហើយ.............។ បន្ទប់គាត់ងងឹតទៀតហើយ... នៅក្រុមហ៊ុនកំពុងធ្វើការឬ?
កំពុងតែអានស្រាប់តែម្តាយនាងចូលមក..
អ្នកស្រីម្លះ៖ នេះឡាំងទុកដាក់អីវ៉ាន់..... ឆាប់ប្រមូលទៅ....!
៖ ពេលណានាងចេញពីពេទ្យ?
៖ មួយអាទិត្យទៀត!
៖ តើខ្ញុំអាចអូសារទៅមើលនាងបានទេ.....!
៖ បាន, ប៉ុនែ្តកុំព្យាយាមរលឹករឿងចាស់អី..... ។
៖ បាទ... ខ្ញុំដឹងហើយ......!
រៀបចំអីវ៉ាន់មួយគំនរចប់...វីរះងូតទឺកទៅមើលធីតា
ថ្ងៃនេះបុរសដែរបុកធីតាក៏ទៅសួរសុខទុក្ខនាងដែរ.........គេបានទិញផ្លែឈើមួយកន្រ្តកទៅអោយនាង
សួស្តី..!
៖ សួស្តី...! តើលោកជាអ្នកណា...?
៖ ខ្ញុំជាបុរសដែរនាងដើរចូលឡានខ្ញុំ... នាងដឹងទេ... បើនាងយ៉ាងម៉េចយ៉ាងម៉ា... ខ្ញុំប្រាកដជា............
៖ សុំទោស ដែរខ្ញុំមិនបានប្រយ័ត្ន......
៖ អរគុណព្រះជាម្ចាស់ហើយដែរនាងមិនអី...... គេលើកដៃសំពះ
ធីតាសើច....៖ តើលោកឈ្មោះអី..?
អ្នកគ្រប់គា្នហៅខ្ញុំថា Mentos
៖ bran name របស់ស្ករគ្រាប់នឹង?
គេងក់ក្បាល.... លាដៃមក.....!
ធីតាលាដៃគេចាក់ស្ករគ្រាប់អោយនាង......
៖ លោកចូលចិត្តវា?
៖ មិនជាប៉ុន្មានទេ..... ទាយទៅមើលខ្ញុំប្រកបរបបអ្វី?
៖ ពាក់វែនតា តែទាំងតឺនុយ ចឹង. ធ្វើការក្រុមហ៊ុនរឺ?
៖ មិនមែនទេ.. ខ្ញុំជាគ្រូពេទ្យកុមារ ទើបតែចប់មកពីអូស្ត្រាលី ខ្ញុំតែងមានស្ករគ្រាប់mentos តាមខ្លួនទុកលួងពួកគេ....
៖ តែខ្ញុំមិនមែនជាកេ្មងទាំងនោះទេ....! មិនមែន២ តែ២០ឆ្នាំហើយ....
mentos សើច..... តែនាងអ្នកជំងឺ... ! ខ្ញុំភយ័ខ្លាំងណាស់នៅពេលដែរបុកនាង.... មិនដែរភយ័បែបនេះទេ..., កំពុងតែគិតថាចប់ហើយអណាគត Doctor
ថែមទាំងខ្លាចនាងស្លាប់ដោយសារខ្ញុំទៀត ខ្យល់ចាបជិត២អាទិត្យហើយទើបហ៊ានអើតក្បាលមកមើល
ធីតាញញឹមស្ងួត...........................
នៅជ្រុងម្ខាងអ្នកកំលោះវិរះយើងកំពុង.. ស្ទាក់ស្ទើរមិនហ៊ានចូលក្នុងដៃកាន់ផ្កាកូលាបផ្កាឈូកមួយបាច់យ៉ាងធំ.... ពេលឃើញមានគេនិយាយជាមួយនាង..
Mentos ក្រលេកឃើញវីរះក៏ ញញឹមដាក់... បានជាជ្រុលឃើញទៅហើយ.. វីរះក៏ដើរចូល
វីរះ៖ នេះផ្កា........
ធីតាទទួលយកមកហឹត....
Mentos: សង្សារនាងស្រលាញ់នាងណាស់នរ
វីរះ៖ ប្រកែកទាំងស្ទាក់ស្ទើរ ខ្ញុំមិនមែនជាសង្សារនាងទេ....
៖ តែថ្ងៃនោះលោកវីសតែដាល់ខ្ញុំទៅហើយ..... ហើយថែមទាំងអង្គុយយំទៀត.....
វីរះអង្អែលក្បាលធីតា៖ ព្រោះខ្ញុំជាបងប្រុសល្អរបស់នាង...
ធីតា៖ តែសោកស្តាយណាស់ ខ្ញុំភ្លេចគាត់ទៅវិញ គួរអោយស្អប់ណាស់
mentos: មិនអីទេនាងនឹងចាំគេក្នុងពេលឆាប់ៗនេះ..... អូនិយាយយ៉ាងយូរតើនាងឈ្មោះអី្វ។
៖ គុណ កែវទេពធីតា.....។
វីរះគិត..... អូនមិនបានប្តូរចរឹកសូម្បីបន្តិច.... នៅតែចូលចិត្តប្រាប់ទាំងឈ្មោះនឹងត្រកូល............ !
mentos: ពេលទំនេរខ្ញុំនឹងអូរសាមកលេងនាង..... ព្រោះនៅទីនេះខ្ញុំមិនមានមិត្តភក្តិផង....... !
.....................................................................................................
បងម៉ាប់បានទូរសព័្ទទៅធីតា៖ អាឡូ.. ធីតា។!
៖ ចា បង....!
៖ យើងដូចជាខានជួបគ្នាយូរហើយ ថ្ងៃអាទិត្យនេះធីតាទំនេរទេ យើងទៅមើលគុន3dទើបបើកនៅសូរីយ៉ា តើល្អទេ?
៖ ល្អតើ... តែបងវីរះបែបមិនបានទៅទេ...!
៖ មិនអីទេ..... អោយធីតាបានទៅបានគ្នាហ្នឹងបង.....! អូខេ ចឹងជួបគ្នានៅសូរីយ៉ា ម៉ោង៣ ណា...!
៖ ចា បង....!
............................
ថ្ងៃអាទិត្យបានមកដល់...............
អ្នកស្រីភួង៖ វីរះមិនចេញក្រៅទេរឺ?
៖ អត់ទេ....!
៖ កូនទៅបបួលរីយ៉ាទៅក្រៅទៅ.......
គេមើលមុខចង់ប្រកែក.......... !!
៖ កូនអ្វីៗវាកើតឡើងទៅហើយ...ហេតុអីមិនប្រឹងប្រែងយល់ចិត្តគ្នាខ្លះទៅ........?
៖ ម៉ាក់ដឹងទេ.. ៣អាទិត្យខ្ញុំមិនទៅជួបធីតា......... ៣អាទិត្យហើយខ្ញុំនឹកនាង ដោយគ្រាន់តែសម្លឹងមើលតែបង្អួច... ខ្ញុំកំពុងតែកាត់ចិត្តអោយខ្ញុំស្ងប់ស្ងាត់ខ្លះទៅបានទេ??
លោកវីរាតប៖ ហេតុហ្នឹងហើយទើបត្រូវទៅស្និទស្នាលជាមួយលរីយ៉ា ដើម្បីបំភ្លេចនាង........! ទូរសព័្ទរបស់គេរោដ៏ឡើង... គឺលេខរបស់រីយ៉ា គេស្ទាក់ស្ទើរមិនចង់ទទួលតែម្តាយគេចុច ទទួលហើយហុចអោយគេ...
រីយ៉ា៖ អាឡូ...វីរះ
៖ បាទ...
៖ ថ្ងៃនេះទំនេរទេ? គេនៅស្ងៀមមួយសន្ទុះសម្លឹងមើលមុខប៉ាគេ
៖ ទំនេរ....!
៖ ទៅជួយរើសអាវ ប្រុសអោយខ្ញុំបន្តិចមកទុកអោយកថ្ងៃនើតបងជីដូនមួយខ្ញុំណា....
៖ អូខេ ម៉ោងប៉ុន្មានយើងទៅ? ចាំខ្ញុំទៅយក
៖ ម៉ោង២៖៣០ នៅសូរីយ៉ា
៖ បាទ...........!
ថ្ងៃនេះមេឃស្រទំ..... រកកលនឹងភ្លៀង... រសៀលម៉ោង២ ៣០ វីរះ បានទៅយក រីយ៉ា... ពួកគេបានចូលមើលហាងជាច្រើនតែមិនត្រូវចិត្ត.... ទីបំផុត រីយ៉ា មើលទៅអាវមួយដែរនាង ពេញចិត្តនៅកែ្បជណ្តើរយន្តឡើង..... ចៃដន្យធីតាក៏ឡើងតាមជណ្តើរនោះ..... នាងបានឃើញ វីរះ នឹង រីយ៉ា កំពុងមើលអាវ... រីយ៉ាយកអាវទៅវាស់ទំហំខ្នងរបស់វីរះក្នុងកាយវិការដូចជាស្និទស្នាល.... នាងឈរមើល ទៅរីយ៉ា ៖ គេទំាងពីរពិតជាសមគ្នាណាស់........ នាងពិតជាស្អាត... ។ តែបេះដូងហាក់ដូចលោតញាប់ឡើងៗ ........... ពេលដែរវីរះងាកមកក្រៅធីតា ក៏រត់ចេញ ព្រោះនាងខ្លាចអ្នកទាំងពីរទាស់ទល់ហ្នឹងគ្នា.... នាងរត់យ៉ាងលឿងសំដៅចុះទៅក្រោមវិញ........ ! ទៅដល់ក្រោមក៏ឈប់រត់តែបែរជាដើរកដោយគ្មានទិសដៅនៅក្រោមផៃ្ទមេឃដែរកំពុងភ្លៀងផង ផ្គរលាន់ផង.... នាងដើរទៅជំហៀងផ្សារ.... ហើយឆ្លងថ្នល់ដោយគ្មានព្រលឹងជាប់ខ្លួន បើទោះជាមានសីផ្លេឡានដែរសឹងហ្នឹងខ្ទរពេញផ្លូវក៏នាងនៅតែសំដៅទៅមុខ....... ប្រាំងមិនទាន់ទីបំផុតនាងត្រូវឡានបុក......., បុរសវ័យប្រហែល២០ក្រាស់ពាក់វែនតាស្តើង...ម្នាក់ប្រញាប់ប្រញាល់ចុះពីលើឡានមើលអារការះនាង....លើសំលៀកបំពាក់ដ៏សក្បុសបែរជាប្រលាក់ដោយឈាម...ជាពិសេសក្បាលនាងបានបោកនឹងថ្នល់ ទឺកភ្លៀងបានហូរជាមួយឈាមដែរចេញពីរបួសយ៉ាងឆ្អិនឆ្អៅ....... មិនបង្អង់យូរអ្នកកំលោះប្រញាប់ទូរស័ព្ទទៅមន្ទីពេទ្យ...
.... និយាយពីម៉ាប់វិញព្យាយាមទូរស័ព្ទទៅធីតាយ៉ាងណាក៏ មិនមានការឆ្លើយតប... តេទៅម្តាយនាង...តែគាត់ប្រាប់នាងចេញពីផ្ទះហើយ.. នៅមិនសុខបង ម៉ាប់ នឹង សំណាង សំរេចចិត្តចុះមក តែបានជួបនឹងវីរះ..... វីរះភ្ងាក់ផ្អើរ..... ៖ បងម៉ាប់..ឯណាធីតា??
បងម៉ាប់៖ បងដឹងពីហេតុផលដែរនាងបាត់ខ្លួនហើយ...... ម៉ាប់បានរៀបរាប់ប្រាប់វីរះ .....ហើយពួកគេចែកផ្លូវគ្នារក.............
មានអ្នកដំនើរដែរដើរកាត់ជជែកគ្នា..........
៖ នាងម្នាក់អំបាញ់ហេតុអីក៏ឆ្លងថ្នល់មិនមើលចឹង.. នេះឡានសីផ្លេចង់ផ្ទុះទៅហើយ......! វីរះលឺហើយ... ជ្រុះថង់យួរពីក្នុងដៃ.... ម្នាម្នីទៅសួរអង្រួរស្មារអ្នកដំនើរនោះ
៖ តើនាងនោះ អាយុប៉ុន្មាន? ស្អាតដែរទេ? ស្លៀកសំលៀកបំពាក់បែបណា... តើនាងត្រូវធ្ងន់....?\
អ្នកដំនើរបុរសម្នាក់ទៀតតប៖ អាយុប្រហែល២០ឆ្នាំជាង.... ស្អាតមិនស្អាតខ្ញុំមិនដឹងទេព្រោះមុខប្រលាក់ឈាម.... ពេលនេះគេបញ្ចូនទៅមន្ទីពេទ្យហើយ...។
វីរះរត់ដូចមនុស្សមនុស្សឆ្គួត មិនខ្វល់ពីអ្នកណា... គេទូរសព័្ទទៅគ្រប់មន្ទីពេទ្យបន់ស្រន់សុំកុំអោយជាធីតា...........................!!
ពួកគេត្រលប់ចូលផ្ទះសុំទោសអ្នកមានគុណទាំងសងខាង.... តែពុំមានគ្រួសារខាងណាយកទោសប្រកាន់ខឹងនោះឡើយ..........
វីរះទៅមើលលោកវីរា.. ហើយត្រលប់ទៅគ្រប់គ្រងក្រុមហ៊ុន ដោយយល់ព្រមនឹងសំនើររបស់លោកម្ចាស់វឌ្ឍន .ហើយរៀបចំការណាត់ជួបជាមួយចៅស្រី
នៅពេលដែរលោកប៉ាគេជាសះស្បើយ..!
អ្នកទាំងពីរសុទ្ធតែយកការងារ និង ការសិក្សារ មកបន្លំការនឹកនា គ្រប់យ៉ាង...។ វីរះបានយកលេសរវល់កិច្ចការមិនទៅទទួលធីតា.... គេទាំងត្រលប់មកផ្ទះនៅក្រោយម៉ោងដែរធីតាគេងលក់.។ ចំនែកធីតាតែងហាត់សមនៅសាលា ធ្វើដូចជាគ្មានអ្វីគ្រប់យ៉ាង... នាងតែងយកលេសថាជិតដល់ថ្ងៃសម្តែងត្រូវប្រឹងសមបន្តិច ទោះជាមានកាឃាត់យ៉ាងណាក៏ដោយ.... ថ្ងៃណាក៏នាងសម្លឹងមើលបន្ទប់ដ៏ងងឹតរបស់វីរះ..... !!
អ្វីដែរវីរះមិនទន្ទឹងរង់ចាំបានមកដល់ លោកម្ចាស់វឌ្ឍន បានណាត់ក្រុមគ្រួសារគេ អោយទៅទទួលទានអាហារល្ងាចនៅវីឡារបស់គាត់........។
ទឹកមុខដ៏មុះមុត ដំនើរយ៉ាងស្វាហាប់ ញញឹមញញែម តើមានមនុស្សប៉ុន្មាននាក់ដែរដឹងថាគេ ឯកការប៉ុណ្ណា??ខ្លាចប៉ុណា្ណ??
នារីដ៏ស្រល់ស្អាតសក់ខ្លីប្រះស្មា កំពស់សមល្មម នឹងវីរះ ដំនើរពោពេញដោយភាពជឿជាក់បានចុះពីជណ្តើរ....... ជាមួយរ៉ូបផ្កាសាមញ្ញ.....
លោកវឌ្ឍន ៖ នេះ រីយ៉ា ចៅស្រីខ្ញុំ....!
រីយ៉ាជំរាបសួរចាស់ទុំនឹង សួស្តី វីរះផងដែរ.......................!!
អារហារលា្ងចដ៏បរីបូណ៍ បានបញ្ចាប់ជាមួយការសន្ទនាដែរសីុចង្វាក់............ ។ ទោះជានេះការជួបគ្នាលើកទីមួយតែរីយ៉ា នឹង វីរះ និយាយត្រូវគ្នាគួរសម.. ព្រោះពួកគេសុទ្ធតែពូកែខាងពាណិជ្ជកម្ម............ ។
លោកវឌ្ឍន៖ មើលទៅអ្នកទាំងពីរនិយាយសីចង្វាក់គ្នា មែនកំរបានអ្នកណានិយាយត្រូវជាមួយចៅណាស់មែនទេ...
រីយ៉ា៖ មែនហើយ ១០មាន៧និយាយមិនឈ្នះទៀតផងតែមើលទៅវីរះអាចតបតហ្នឹងខ្ញុំបានណាលោកតា...!
វីរះញញឹម៖ ប្រហែលជាមិនទាន់ដល់កនែ្លងទេដឹង....
លោកវឌ្ឍន៖ ដាក់ខ្លួនមែនវីរះនេះ...! បើទំនេរ អូសារមកលេងរីយ៉ាផង....... !
អ្នកស្រីភួង៖ មែនហើយទំនេរៗ នាំប្អូនទៅដើរលេងខ្លះទៅមើលទៅកូនទាំងពីរ ដូចជា stress ក្នុងការងារដូចគា្ន......!
........................................... ដោយយប់កាន់តែជ្រៅពួកគេបាននាំគ្នាត្រលប់ទៅវិញ.... ក្នុងឡាន..
អ្នកស្រីភួង៖ មើលទៅរីយ៉ា ស្អាតហើយ ឆ្លាតគួរសម មិនចាញ់ធីតាប៉ុណ្ណាទេ...........
លោកវីរា៖ មែនហើយ ប្រហែលនេះជាសំណាងកូនហើយ.........។
រីរះ៖ អ្នកទាំងពីរឈប់និយាយទៅបានទេ........ ! គេបើចំរៀងស្តាប់...........
គេត្រលប់ទៅដល់ផ្ទះនៅតែឃើញភ្លើងបន្ទប់ធីតាបើក.... គេបិទសម្លឹងមើលស្រមោលតាមវាំងនង ដឹងថានាងកំពុងសម.... បងចង់និយាយថា៖ កុំហាត់ខ្លាំងពេក.... អូនពូកែស្រាប់ហើយ
ចូលគេងទៅ... តើដាដឹងទេ??????????
No matter how I wait I cant go
like a dummy crying, next to you
Only gave me pain, without you noticing
Are you telling me to leave?
I miss you, I miss you (or I want to see you, I want to see you)
To the point where I hate myself
I want to cry..I want to kneel down
If only everything didnt happen..
Searching the memories where I loved you crazily..
Those memories haunt me
But i cant hide from this love any longer
I shouldnt do this
But i miss you (I want to see you) to death x2
ព្រះទិនកររះយ៉ាងត្រចះត្រចង់ ផៃ្ទមេឃខៀវស្រងាត់បើ ទោះជានេះរដូវវស្សារក្តី..............។ វីរះបានចេញពីផ្ទះដើម្បីទៅហៅគេមកតភ្លើង...ធីតានៅក្នុងផ្ទះតែឯង.....ដោយក្តីព្រួយបារម្ភនាងដាច់ចិត្តបើកទូរសព្ទទៅមា្តយ........ សំលេងនាងនិយាយឡើងញរ័ព្រោះខ្លាចម្តាយបន្ទោស....។
ធីតា៖ ម៉ាក់ខ្ញុំ.....សុំទោស។ ម្តាយនាងនិយាយដោយសំដីត្រេអរព្រោះបានដណ្តឹងពីកូនស្រី..
៖ កូនសុខសប្បាយជាតិទេ?
៖ ចា មិនអីទេ....! ចុះម៉ាក់, ប៉ា និង គ្រួសារបងវីរះ?
៖ គ្រួសារយើងសុខទុក្ខធម្មតាទេ....! តែខាងគ្រួសារវីរះ....., ប៉ារបស់គេចូលមន្ទីពេទ្យហើយ.....
៖ គាត់កើតអី? ជំងឺលើសឈាមគាត់រើឡើងព្រោះខឹងនឹងយើងមែនទេ......??
៖ ធីតា... កូនគួរតែដឹងថានឹងអាចមានរឿងនេះកើតឡើងនៅពេលកូនសំរេចចិត្តចាកចេញទៅ...., ម៉ាក់មិនបន្ទោសកូនទេ..., តែកូនត្រូវត្រៀមចិត្តអោយក្លាហាន ពុះពារ រឿងហេតុគ្រប់យ៉ាងនឹងកើតមានឡើងដោយយើងស្មានមិនដល់.... តើកូននៅផ្ទះចាស់យើងរឺ?
៖ ចា...!
៖ ល្អម៉្យងដែរ...ថែរក្សារខ្លួនណាកូន ប៉ាកូនក៏តែឈៀងទៅមើលលោកវីរាដែរ......គាត់មកដល់ហើយ ម៉ាក់ឈប់និយាយហើយ..ក្រែងលគាត់ដឹង..។ អ្នកស្រីម្លះដាក់ទូរសព្ទ័ចុះ....!
ធីតាដាក់ទូរសព្ទ័ចុះដោយសេចក្តីខ្វល់ខ្វាយពីជំងីប៉ាវីរះ........... នាងនិយាយតែងឯង.., តើគាត់យ៉ាងម៉េចហើយ....? ក្រុមហ៊ុនបានអ្នកណាជំហរ.......រឿងរ៉ាវវល់ៗនៅក្នុងខួរក្បាលរបស់នាង..............! ថ្ងៃត្រង់បន្តិចវីរះនាំខាងភ្លើងមកត........ ឯ នាងនៅដាំបាយធម្មតា......។
ក្នុងអាហារថៃ្ងត្រង់នាងនៅស្ងៀម.... ធ្វើអោយវីរះឆ្ងល់...
វីរះ៖ ជំងឺដារើរទៀតហើយរឺ....?
នាងក្រវីក្បាល៖ មិនអីទេ....... បងឆាប់ញុំាបាយទៅ..., តើល្ងាចនេះយើងអាចទៅលេងសមុទ្រទៀតបានទេ?
៖ ប្រាកដហើយ....ដើរលេងអោយហើយសែ្អកបងទៅរកការងារធ្វើហើយ.....!
.......................................................................................................................
រសៀលឡើងពួកគេនាំគ្នាទៅលេងសមុទ្រម្តងទៀត.....
ធីតាពាក់សំពត់ផ្កាវែងរំភើយៗ......... ទំលាក់សក់វែងខ្មៅរលោង... ពេលដែរត្រូវខ្យល់ពិតជាគួរអោយស្រលាញ់...
វីរះដើរបែរខ្នងទៅមុខហើយមើលធីតា៖ ថៃ្ងនេះធីតាស្អាតណាស់......! ចេះមកពាក់សំពត់អីណា.......!!
នាងញញឹម..៖ ពាក់មិនបានទេឬយ៉ាងម៉េច?
៖ មិនបានទេ..... នៅតាមផ្លូវអ្នកណាក៏សម្លឹងមើលដែរតិចធ្វើអោយមានគ្រោះថា្នក់ចរាចរណ៍ទៅ?? គេសើច.....។។
នាងគិត ថ្ងៃក្រោយនៅតែអាចសើចបែបេនះតើបានដែរមានទេ?????
ធីតា៖ បងចូលចិត្តនិយាយបំផ្លើសការពិតណាស់.......................
ទីបំផុតពួកគេដើរដល់ឆ្នេរ............!
ធីតា៖ បងអាចអៀវអូនដល់ចុងឆ្នេរនោះអត់?
៖ ប្រាកដហើយ...................., ឡើងមក....។ ធីតាអោកក....ហើយបងផ្តែកក្បាលលើខ្នងគេ...
វីរះ៖ ដានៅតែមិនធ្ងន់ដូចមុនចឹង........ គេសើច....,?
៖ បើសិនជាយើងមិនអាចស្រលាញ់គា្នតើបងគិតបែបណាទៅ?
៖ បងមិនដឹង! ព្រោះមិនធ្លាប់គិតហើយមិនចង់គិតវា.........., ចុះអូន?
៖ អូននឹងរៀបការជាអ្នកផ្សេង.. ហើងសង្ឃឹមបងនឹងមានក្តីសុខ....!!! បងអាចធ្វើដូចអូនដែរអត់?
គេនៅស្ងៀម....... ៖ ម៉េចបានសួរចឹងមានរឿងអី?
៖ អត់អីទេ...គ្រាន់តែគិតលេងៗ..... ទោះយ៉ាងណាក៏ចង់អោយបងមានក្តីសុខទោះនារីនោះមិនមែនជារូបអូន.....!!
៖ កុំល្ងង់...... យ៉ាងយូរ៣ឆ្នាំយើងនិងរៀបការ... បងចង់បានកូន៣នាក់... ប្រុស២ ស្រី១បានហើយ...... បងមិន
ចង់មានកូនប្រុសតែម្នាក់ ទំនួលខុសត្រូវ នឹងត្រូវធ្លាក់លើគេម្នាក់ឯង..........។
ធីតាសើច៖ បងគិតវែងឆ្ងាយម្លះ???
៖ កូនទី១ឈ្មោះ ហូរ សន្យា ទី២ ហូរ វិចិត្រ កូនស្រី ហូរ កែវមនោរា.. អោយស្អាតដូចអូន ..... អោយចេះរាំដូចអូនចឹង...
ធីតាមានត្រឹមតែ ទឺកភែ្នកដែរដក់មិនអាចហូរ នៅស្ងៀមស្ងាត់ សម្រួលអាម្មណ៌ដែរ នឹង បេះដូងដែរកំពុងចង់លោតចេញពីទ្រូង.... នាងប្រឹងនិយាយលេងតបត។
៖ បងឯងនេះសូម្បីតែឈ្មោះក៏រកនឹកឃើហអស់ ដូចចៅចាក់ស្មុកចឹង.........!ដាក់ខ្ញុំចង់អូនមានរឿងចង់និយាយ
នាងបែខ្នង៖ បងចាំស្តាប់ណា ( នាងសម្រួលអារម្មណ៏ដកដង្ហើមធំៗ ) យើងបែកគ្នាទៅ.....
វីរះបែខ្លួននាងមកខាងមុខ៖ អូននិយាយលេងទេមែនទេ?
ទឹកភែ្នកដែរប្រឹងទប់ហូរមកដូចទឹកបាក់ទំនុក......៖ មិនបាននិយាយលេងទេ....., លោកពូឈឺហើយ.... គាត់លើសឈាមកំពុងសម្រាកនៅមន្ទីពេទ្យ.., ក្រុមហ៊ុនកំពុងតែវឺកវ..... ។ វីរះរលឺងរលោងទឺកភែ្នក កំពុងរៀបនឹងស្រក់តែធីតាយកដៃជូត៖ បងត្រូវតែរឹងមាំ មួយជីវិតនេះមានរឿងម៉្យងដែរអូនមិនស្តាយ
ស្តាយក្រោយគឺស្រលាញ់គ្នា ជាមួយ ហូរ វីរះ យើងត្រលប់ទៅផ្ទះវិញ... បងត្រូវរៀបការជាមួយចៅស្រីម្ចាស់ធនាគា....នោះ.., ចាំយើងត្រូវតែរស់នៅ
ដោយមានសុភមង្គល យើងមិនអាចអាត្មានិយមបានទេ....!
៖ ដាប្រាកដហើយថា ដារឹងមាំ ... មិនឈឹចាប់??
៖ អ្វីដែរអូនប្រាកដជាងគេគឺ ខ្ញុំស្រលាញ់បង...., អូនមិនអាចទ្រាំមើលគ្រួសារមិនពិបាកចិត្ត.... បងក៏មិនស្រណុកចិត្ត បើការចាកចេញរបស់ខ្ញុំធ្វើអោយអ្វីៗបាន
ប្រសើរ ខ្ញុំរីករាយនឹងធ្វើ.... បងទទួលយកទៅ...!
វីរះអោបធីតាហើយនិយាយទាំងស្រងូតស្រងាត់៖ បើមានជាតិក្រោយ ខ្ញុំចង់ធ្វើអ្នកមាន..... គ្រាន់តែចង់កាន់ដៃធីតាអស់មួយជីវិត........។ ពួកគេអង្គុយមើលថៃ្ងលិចយ៉ាងស្ងៀមស្ងាត់..... ។ ត្រលប់ទៅផ្ទះពួកគេនាំគា្នរៀបចំអីវ៉ាន់ត្រលប់ទៅផ្ទះវិញ.........។ ថ្ងៃនេះមានភ្លើងប្រើប្រោស់ហេតុនេះពួកគេងក្នុងបន្ទប់រៀងខ្លួន....។ ធីតាគោះទ្វារបន្ទប់វីរះ..... នាងទាញដៃគេទៅកណ្តាលផ្ទះ... គឺនាងបានរៀបកន្ទេ ភួយ
ដូចពីយប់មិញ....៖ នេះប្រហែលជាពេលចុងក្រោយផងមិនដឹង គេងកំដរអូនទៅ
វីរះសើច៖ អូខេ! ប្រពន្ធសំឡាញ់...........! ពួកគេគេងកាន់ដៃគ្នា ប្រឹងធ្វើជាគេងលក់ដើម្បីលាក់បាំងពីអារម្មណ៏ដែរ ខូចចិត្តរបស់គ្នាទៅវិញទៅមក....។
ព្រលឹមឡើងធីតាងើបឡើង ហើយសម្លឹងមើលវីរះ,... នាងបានថើបថ្ងាសរបស់គេហើយដើរទៅបន្ទប់ទឹក...។
ពួកគេបានចាក់សោរផ្ទះហើយ ចាកចេញទាំងអាលោះអាលយ័.......។ នៅលើឡានក្រុងពួកគេកាន់ដៃគ្នាជាប់ហាក់ដូចខ្លាចអ្វីមកបំបែក..
វីរះ៖ យប់មិញបងសុបិនល្អណាស់
៖ ឃើញអី?
៖ ឃើញថាដាភ្ងាក់ឡើងហើយថើបបង....គេសើច....
៖ បើដឹងហើយនៅលេងសើចជាមួយខ្ញុំទៀត....... អស់ពីសើច នាងចាប់ផ្តើមស្រងូតស្រងាត់
ថ្ងៃក្រោយបងធ្វើជាបងប្រុសរបស់ខ្ញុំទៅ........!
វីរះនៅស្ងៀម៖ អូខេ សុំការពារឋានះជាបងប្រុស................! ធីតាផ្អែកក្បាលលើស្មាគេ.................!
.............................................................

ប្រហែលជាម៉ោង៩ព្រឹក វីរះ និង ធីតាបាន ទៅដល់ ក្រុងព្រះសីហនុ ដែនដីសមុទ្រធម្មជាតិដ៏ស្រល់ស្អាត................។ ពួកគេបានទៅដល់ផ្ទះចាស់របស់ធីតាដែររំលងប៉ុន្មានផ្លូវ គឺអាចដើរទៅដល់ឆ្នេរ.....។
វីរះ៖ ផ្ទះនេះតែស្អាតគួរសម...។
ធីតា៖ បា្រកដហើយតែបែបគ្មានទឹកនិងភ្លើងប្រើទេ.......... តែមានអណ្តូងមួយនៅក្រោយផ្ទះ... យើងគួរតែទៅផ្សារទិញអីវ៉ាន់មកប្រើសិនទើបបាន...។
៖ បងក៏គិតចឹងដែរ......ហើយសែ្អកចាំបងទៅហៅគេមកតភ្លើង......ងងឹតមួយយប់សិនចុះ...តោះដាក់អីវ៉ាន់ចុះយើងទៅផ្សារ។
សំរេចគ្នារួចពួកគេបានទៅផ្សារ....... ទិញធុងទឹង...កន្ទេល ខ្នើយភួយ..ចាន ឆ្នាំង......ល.
ត្រលប់មកវិញពួកគេនាំគ្នាសំអាតផ្ទះ វីរះទៅដងទឹកមកដាក់ពេញពាងក្នុងផ្ទះ..... ធីតាបោសសំអាត...........!
កនែ្សងបានជូតលើថ្ងាសនាងនៅពេលនាងកំពុងជូតផ្ទះ.........
វីរះ៖ អូនហត់ហើយសំរាកសិនទៅ អ្នកស្រីហូរ......!
ធីតាសម្លឹងមើលមុខ ហើយសើច អ្នកណាយល់ព្រមធ្វើអ្នកស្រីហូរ?
៖ ចឹងមែនរឺ? មិនដឹងទេ......អីលូវលោកហូរ.... ហេវបាយហើយ...សូមអ្នកស្រីហូរទៅធ្វើ ទុកហ្នឹងអោយបងជូតបន្ត......
៖ អូ..! ខ្ញុំដូចជាភ្លេចយកថ្នាំមកជាមួយ.....!
៖ ក្មេងល្ងង់ អូននេះហេតុអីបងស្រលាញ់អូនយ៉ាងនេះ....! លើកណាក៏ភ្លេចដែរ...បងប្រាកដជាស្លាប់ដោយគាំងបេះដូងភយ័មិនខានទេ.......! ធីតាសម្លក់វីរះ.....
វីរះ ៖ តែដឹងព្រោះតែអូនភ្លេចទើបទេវតាបកញ្ចូន អង់ចងចាំវីរះមកការពារអូន...... ថ្នាំរបស់អូនទាំងប៉ុន្មានបងទិញពីម្សិលមិញអស់ហើយ..... អ្នកស្រីអើយ!
ធីតាដាក់វីរះមួយដៃ...ខ្ពើមណាស់បងឯងនេះ.....! ខ្ញុំទៅដាំបាយវិញ..............!! បាយថ្ងៃត្រង់ចប់ពួកគេបន្តសំអាតក្នុងបន្ទប់....រៀបចំខោអាវចូលក្នុងបន្ទប់រៀងខ្លួន.....!
វីរះពត់ខ្លួន ទីបំផុតចប់ហើយ..ល្ងាចយើងអាចទៅញុំាបាយនៅខាងក្រៅទៅល្អទេ?
៖ ចំនាយច្រើនពេកទេដឹង? វីរះវ៉ៃក្បាលនាងរបៀបខ្នាញ់....
៖ ពីមុនមិនដឹងថាអូនកំណាញ់បែននេះសោះ..... កុំបារម្ភអ្នកស្រីហូរ.... លុយបងយកមក១ខែអត់ធ្វើការក៏មិនអត់ស្លាប់ដែរ....
៖ ចឹងស្រេចចិត្តបងចុះ...យើងទៅញុំាបាយនៅមាត់សមុទ្រទៅ...........
៖ គំនិតល្អ............! រសៀលបន្តិចពួកគេនាំគ្នានៅតាមមាត់ឆ្នេរ............. លេងដីខ្សាច់......បន្តដល់យប់ក៏ញុំាបាយរបៀបសាច់អាំង.........
យប់បន្តិចពួកគេដើរត្រលប់មកផ្ទះ....ក្នុងផ្ទះមានសភាពងងឹត
វីរះអុជទៀនជាច្រើនដើមបំភ្លឺក្នុងផ្ទះព្រោះតែដឹងថានាងខ្លាចងងឹត ឯធីតាឡើងទៅងូតទឹក......។ វីរះគោះទា្វរបន្ទប់៖ ហើយរឺនៅ?
៖ ហើយ ហើយ....! នាងចេញមក តែវីរះយកដៃបិទភ្នែកនាង...........
៖ បងលេងអីទៀតហើយ?...... .គេលាដៃចេញ...គឺគេរៀបទៀនរូបបេះដូងគេនាំនាងទៅឈរកកណ្តាល......! គេយកប្រអប់ចិញ្ចៀនចេញពីខោប៉ៅ...., វាត្រឹមតែជាចិញ្ចៀនកងបា្លទីនធម្មតាមានអក្សរ 4ever ធីតានៅស្ងៀមមុខក្រហម.......។ វីរះពាក់ចិញ្ចៀនអោយនាង..៖ សុំទោសវាត្រឹមតែជាចិញ្ចៀនធម្មតា..... សន្យាបងហ្នឹងបងប្រាកដជាទិញអាល្អជាងនេះ..... អីលូវអាមួយនេះសុំភ្ជាប់និស្សយ័សិន..., ១ទៀតប្រាកដជាសុំភ្ជាប់ជីវិតមិនខាន...គេសើច...!
ធីតាញញឹម៖ ចិញ្ចៀនផ្កាស្មៅក៍ខ្ញុំនៅតែទទួល..., សំខាន់គឺមនុស្សមា្នក់នេះជាអ្នកអោយ... នាងអោបវីរះយ៉ាងរំភើប....!
៖ សុំទោសដែរនាំអូនលំបាក, សុំទោសដែរនាំមកមអោយអូនខូចកិត្តិយស, សុំទោសព្រោះបងស្រលាញ់អូន.....។
៖ តើបងតែងតែមើលរឿងប្រលោមលោករឺ ទើបចេះនិយាយពាក្យផ្អែម ឡើងល្វីងបែបនេះ......?
ពួកគេនាំគា្នអង្គុយចុះជុំវិញភ្លើងទាន........ វីរះឆ្លើយៈ អ្នកណានិយាយ., សម្តីនេះមិនចម្លងពីគេទេ..... no copy right ទៀតផង សំរាប់តែមនុស្សមា្នក់ទេ...!
ដាចេញមកគេងក្រៅជាមួយបង មក កុំគេងក្នុងប្រាកដជាហបខ្លាំងណាស់ មកខាងក្រៅមានបង្អួចច្រើន......។ នាងនៅស្ងៀមគិតមួយសន្ទុះ...!
វីរះលួចគិតអស់សំនើច៖ អោដាខ្ញុំអើយ......បែបខ្លាចខ្ញុំធ្វើស្អីផ្តេសផ្តាសមិនខាន......, សុខៗគេក៏សើច.....!
ធីតា៖ បងសើចអី
វីរះ៖ សើចលេង.......អូនមករឺអត់....។
៖ ខ្ញុំៗ.... វីរះកាត់៖ បងទៅខ្នើយ ភួយសិនមិនបាច់ខ្ញុំស្អីទេ........គេ ងើបដើររុយទៅយក..........!
ធីតាអង្គុយគិត៖ គេកំពុងស្អី ហេតុអីបានជាសើច.. មិនមែន..............!!
វីរះយកកន្ទេលកមក្រាល រៀបចំខ្នើយ ភួយ... ហើយដាក់ខ្នើយអោបមួយនៅកណា្តល........!
វីរះ៖ ប៉ុណ្ណឹងបានដែរអត់.....។ ធីតាយល់ពីនយ័ដែរគេរៀបបែបនេះ.... ក៏ងក់ក្បាល។
ពេញមួយយប់ពួកគេគេងយ៉ាងស្កប់ស្កល់.............។ ព្រលឹមឡើង...... នៅពេលដែរធីតាបើកភ្នែកឡើង.....ភ្ងាក់អោយព្រឺតព្រោះតែវីរះកំពុងមើលមុខនាង......!
៖ បងភ្ងាក់យូរហើយរឺ?
៖ កន្លះម៉ោងហើយ...........យប់មិញមានធ្វើអោយដាភយ័អត់.?
៖ អត់ទេ..., ! ខ្ញុំដឹងថាបងចូលចិត្តធ្វើអោយខ្ញុំភយ័បែបនេះ ណាស់ ឈប់ចាញ់បោកខ្មាំងហើយ......!
វីរះងើបឡើងហើយដូចជាចង់អោបនាងដែរកំពុងគេង...... ធីតាហាក់ដូចជារីភេ្លច....៖ បងធ្វើអី?
វីរះសើច...ល្ងង់ៗដូចមុនចឹង........! គេងើបចេញ...ហើយសើចឌឺដង អោយនាង........,
ធីតាគិត ចាប់បោកអោយទល់តែបាន................><"
ពេញមួយថ្ងៃធីតាព្រលឹងមិននៅក្នុងខ្លួន..... នាងមានអារម្មណ៏ភយ័ខ្លាច ។ មួយពព្រិចភែ្នកសោះយប់បានដល់ ពេលវេលាហាក់ដូចជាដើរសែនលឿនសំរាប់មនុស្សដែរមិនទាន់បាន
សំរេចចិត្តដូចជារូបនាង។ វីរះ ចេញពីបន្ទប់មករានហាលខាងក្រៅដើម្បីមកយកចម្លើយពីនាង..............។
វីរះ៖ ដាសំរេចចិត្តនៅ?
៖ ខ្ញុំ ខ្ញុំ............ វល់ វល់ អស់ហើយ...., នាងឈ្ងោកមុខចុះ...! បងដឹងទេ យើងសុទ្ធតែជាកូនទោល.... ក្នុងគ្រួសារ តើយើងនឹងសមអីមកធ្វើបែបនេះ?
៖ យើងមិនបានទៅមិនត្រលប់មកវិញ ឯណា យ៉ាងច្រើនបីឆ្នាំ រឿងហ្នឹងចប់សពគ្រប់......បងជឿថាពួកគាត់នឹងឈប់គិតពីរឿងកន្លង
៖ ចុះ ក្រុមហ៊ុន?
៖ ចុះ អូនស្រលាញ់បងរឺអត់?
៖ ស្រលាញ់...........!! តែ??
៖ ក្រុមហ៊ុនតាមយថាកម្មទៅចុះ.. ឬ ដាប្រកាន់បើគ្រួសារបងក្រ..
៖ មិនមែនទេ............ បង
៖ ស្អែកឡើងពេលព្រឹកម៉ោង៥ បងចាំអូននៅច្រកផ្លូវ មិនជួបមិនបែក....ណាដាព្រមទៅ យើងមិនត្រូវអោយអូបសកមិនរារាំងយើងទេ.....
នាងនៅស្ងៀម......អូនគិតមើលយប់នេះទៀតសិន..នាងចូលទៅក្នុងបន្ទប់វិញទាំងស្រពោន.......។
ចៃដន្យម្តាយនាងចូលមកបន្ទប់នាង៖ នេះកូនមានរឿងអី?
ធីតាយំអោបម្តាយ៖ គ្រួសារ បងវីរះចង់អោយគាត់រៀបការជាមួយចៅម្ចាស់ធនាគា..... តើអោយខ្ញុំធ្វើបែបណាទៅ?
មា្តយនាងយកដៃអងែ្អលក្បាល..៖ នេះប្រហែលមកជាកំហុសម៉ាក់ដូចគ្នា.....ហេតុម៉ាក់តែងតែបណោ្តយអោយកូនទាំងពីរសិទ្ធស្នាលគ្នាយ៉ាងនេះ...ម្លះកូនហ្នឹងមិនសូវឈឺចាប់..
ម៉ាក់ពិតជាមិនដឹងជួយកូនដោយរបៀបណា?? កាត់ចិត្តទៅកូនស្រី....! ប៉ាកូនសំរេចចិត្តថាហ្នឹងលក់ផ្ទះនេះ ផ្លាស់ទៅផ្ទះផ្សេងដើម្បីកុំអោយអ្នកទាំពីរសិទ្ធសា្នលគ្នា,...
៖ ចុះបើយើងទាំងពីរពិតជាមិនអាចបែកគា្ន....!
៖ បញ្ហគឺស្ថិតនៅលើគ្រួសារវីរះ.. ម៉ាក់មិនប្រកាន់គ្រប់យ៉ាងសំរាប់សេចក្តីសុខរបស់កូន។
៖ ម៉ាក់កូនសុំទោស....!!
៖ កូនល្ងង់ ឆាប់គេងទៅ ថៃ្ងសែ្អក ប្រហែលជានឹងមានអភិនហាសំរាប់កូនទាំងពីរ....។
...................................................................................................
ព្រលឹមស្រាង ស្រាង ជាមួយនឹង ភ្លៀងរលឹមតក់ៗ នៃដើមរដូវស្សា...... វីរះបាំងឆត្រ័រង់ចាំគូរស្នេហ៍យ៉ាងអន្ទះសារ..ស្រមោលមនុស្សប៉ុន្មាននាក់បានឆ្លងកាត់តែងធ្វើអោយគេមានសង្ឃឹម
តែក៏កែភ្នែកក៏ ចង់រលឺងរលោង ពេលដឹងថាមិនមែនជាមនុស្សដែលខ្លួនរង់ចាំ........! ម្នាក់ហើយម្នាក់ទៀត.... ទីបំផុត... នារីដែរគេរង់ចាំបានដល់ គេញញឹមជាកាន់កាបូបនាង....
ធីតា៖ តើយើងហ្នឹងទៅទីណា?
៖ ទៅសៀមរាបល្អទេ?
៖ យើងគ្មានប្រាក់ឯណាដ៏ច្រើនទៅជួលផ្ទះទៅ?
៖ បងបានបោកកូនជ្រុក យកលុយទុកដណ្តឺងប្រពន្ធមកអស់ហើយ សញ្ញាបត្រ័ស្អីក៏យកមកអស់ដែរ.... គេនិយាយបណ្តើរសើចបណ្តើរ...
៖ ម៉េចបានបងមាអារម្មណ៏សើចចឹង?? យ៉ាប់មែនបងនេះ មើលតែកំពុងធ្វើរឿងត្រឹមត្រូវចឹង!
៖ អូខេ.... ចឹងតើយើងគួរទៅទីណា?
៖ ទៅកំពង់សោមទៅ... លោកពូ អ្នកមីង មិនធ្លាប់ដឹងទេថាអូនមានផ្ទះនៅទីនោះ.....!
៖ ចុះកូនសោរ ...., ខ្ញុំក៏យកវាមកដែរ.......,។
ពួកគេសំរេចចិត្តជិះតាក់សី តាំងពីព្រលឺម ស្រាងៗ ចាកចេញពីភ្នំពេញ............., នៅតាមផ្លូវធីតាតែងមើលទេសភាពនៅតាមផ្លូវ.... វីរះសម្លឹងឃើញកែវភ្នែកដែរពោលពេញដោយពី ភយ័ព្រួយរបស់នាង..... គេចាប់ដៃនាងគេគិតក្នុងចិត្ត តាំងពីដើម វីរះស្រលាញ់ដា.... ថ្ងៃមុន ថ្ងៃនេះ.. ថ្ងៃស្អែក... បងសន្យាមិនអោយអូនពិបាកចិត្តជាងនេះទេ.......!!
........................................
ថ្ងៃកាន់តែរះ........អ្នកស្រីម្លះបានឡើងទៅមើលធីតា...ក្រែងលនាងឈឺព្រោះវាខុសប្រក្រតីពីសពដង.....គាត់បានឡើងទៅគោះទា្វបន្ទប់តែគ្មានសំលេងត គាត់ក៍សំរេចចិត្តចូលតែមិន
ឃើញមនុស្ស ឃើញតែពាក្យសុំទោសក្រដាសមួយសន្លឹក...... អ្នកស្រីម្លះនិង លោកសុថា ភយ័ស្លន់ស្លោ ហើយទៅរកផ្ទះវីរះ..ដើម្បីអោយគេជួយរក.....!
ពេលទៅដល់ផ្ទះវីរះហើយបានរៀបរាប់បា្រប់អ្នកស្រីភួង....ភ្លាមៗលោកវីរាបានអោយមីងចាន់ទៅរកគេនៅក្នុងបន្ទប់ព្រោះតែគាត់មានអារម្មណ៏មិនសូវស្រួលដូចគ្នា.......
មីងចាន់ត្រលប់វិញជាមួយសុំបុត្រមួយច្បាប់...លោកវីរាអាន៖ សុំទោសអ្នកមានគុណ...សុំទោសលោកយាយ, អ្នកមីងម្លះ លោកពូសុថា.. ខ្ញុំដឹងថាវាមិនមែនជាទង្វើរដែរត្រឹមត្រូវ តែយើងពិតជាស្រលាញ់គ្នាពិតមែន....... ! លោកប៉ាអ្វីៗក៏កូនអាចធ្វើបានតែបែកពីនាង ជារឿងដែរមួយជីវិតនេះកូនធ្វើមិនបាន......! សុំទោស!
លោកវីរាអានចប់ក្តាប់សំបុត្រទាំងកំហឹង..៖ អាល្ងង់ ហេតុអ្វីក៏ឯងបបួលគ្នារត់បែបនេះ.....??
អ្នកស្រីភូង៖ បានហើយ បង...... កុំខឹងខ្លាំងពេកតិចជំងឺលើសឈាមរើ ឡើង.....
មិនទាន់និយាយចប់ លោកវីរាហាក់ដូចងងឹត ភ្នែក... លោកសុថា ម្នីម្នាមើលលោកវីរា...... ចាក់ថ្នាំ នឹង ភ្ចួរសឺរូម................។
លោកសុថា នឹង អ្នកស្រីម្លះត្រលប់មកផ្ទះវិញ.....
លោកសុថា៖ ម៉ាក់វាតិចធីតាទៅ ផ្ទះចាស់យើងទៅ?
៖ អូនសុំអង្វរ! កុំលូកដៃក្នុងរឿងនេះ....... យប់មិញធីតានាងយំ បងដឹងទេខ្ញុំអាណិតនាងខ្លាំងណាស់.....នាងឈឺតាំងពីក្មេងបងក៏ដឹង..... ខ្ញុំពិតជាមិនដឹងថានាងឈឺចាប់បែបណា
ពេលបាត់បង់វីរះ.............។ បងដឹងហើង វិរះពិតជាអាចមើលថែនាង..............!
លោកសុថា៖ តែ............
៖ គ្រប់យ៉ាងសុំបណ្តោយតាមព្រេងវាសនា....យើងមានតែនាងតែម្នាក់ក្តីសុខនាងពិតជាក្តីសុខខ្ញុំ..........
លោកសុថាបានត្រឹមនៅស្ងៀម អាណិតកូនស្រី...............................................