៨. ចុះគូរសេ្នហ៏គេដទៃ?
ក្រុមហ៊ុនទស្សនាវដ្តី កប់ហ្មង
ដេវីតបានបញ្ចូលរូបថតចូលក្នុងកំព្យូទរ័ ។ សុថាច្រត់ចង្កះមើលពីក្រោយរួចក្រវីក្បាល ។
" នេះថតបានប៉ុន្មានសន្លឹក "
" ជិត ២០០ សន្លឹក ! "
" តែនេះចុះផ្សាយត្រឹមតែ ៣ ៤ សន្លឹកប៉ុនណ្ណោះ ឃើញស្រីមិនបាន !!"
" បង ដាលីងជាក្មេងស្រីក្នុងហ្វេសប៊ុកម្នាក់នោះ "
" ក្រែងឯងប្រកាន់នាងគ ហើងថ្លង់ រឺ ? "
" តែនាង ស្អាតហើយ ទន់ភ្លន់ ធ្វើនំក៏ឆ្ងាញ់ ពិសេសបេះដូងនេះវា លោតមិនឈប់ពេលឃើញគេ "
ដេវីតទំលាក់ទឹកមុខ ស្រពោន
" ឃ្លានឆ្ងាញ់ស្រឡាញ់ល្អហើយ !!ស្រីស្អាតនេះជាការងារខែក្រោយទេ នាងម៉ៅខាងនោះទើបជារូបដែលឯងត្រូវកែ ឆាប់ធ្វើទៅ "
" ខ្ញុំថតចំលងចេញសិន "
" មនុស្សស្រីគ យំឬសើច សុទ្ធតែស្ងប់ស្ងាត់ ។ ចុះបើមានកូនហើយ សែនកាត់ម្តាយ"
ដេវីតដកដង្ហើមធំ......ហើយមានសំនួរក្នុងចិត្ត " ចុះគូរសេ្នហ៏ដទៃ ? "
ចេញពីធ្វើការ ដាវីត បានទៅហាត់ប្រាណ នៅសួនច្បារតាមទម្លាប់ ។ រត់ហត់គេអង្គុយសម្រាកផឹកទឹក តែម្នាក់ឯង ។ ចៃដន្យគេបានជួបមិត្តភក្តិ និង ប្រពន្ធដែលមានទំងន់ នៅវិទ្យាលយ័ក៏ដើរទៅរាក់ទាក់។
" អេ ! អាកន នៅចាំគ្នាបានទេ " កនធ្វើមុខភ្ងាក់ផ្អើរព្រោះបានជូបនឹងសម្លាញ់ដែលស្រឡាញ់ស្រីតែមួយកាលនៅរៀនជាមួយគ្នា !
" ដេវីត !! "
" អើ! នេះការពីអង្កល់អត់ហៅអញសោះ "
" អូ! នេះ កល្យាណ ប្រពន្ធគ្នា " កល្យាណ ញញឹម រាក់ទាក់ ...
កន បន្ត " នាង គ ហើយថ្លង់ ទេ !! "
ដេវីតភ្ងាក់ផ្អើរ ។ កល្យាណបានធ្វើកាយវិការប្រាប់ប្តីថានាងចង់ទៅបន្ទប់ទឹក ដោយអោយគេនៅនិយាយគ្នា បន្តសិនចុះ ! ដេវីត និង កនក៏ទៅអង្គុង នៅបង់ បន្តការសន្ទនា
" សុំសួរបន្តិចបានទេ ! តើស្រឡាញ់គ្នាជាមួយមនុស្ស បែបនេះពិបាកដែរទេ "
" ដំបូង យើងព្យាយាមហាមចិត្តគ្នាទៅវិញទៅមកដែរ តែពេលដែលស្រឡាញ់បេះដូង វារត់រកគ្នា ។ នាងគួរអោយស្រឡាញ់ណាស់ រស់រាយ ទន់ភ្លន់ ចិត្តល្អ ដូនមនុស្សស្រីដ៏ទៃចឹង ពេលខ្លះដូចជាស្ងប់ស្ងាត់បន្តិច តែយូរៗទៅក៏ធ្លាប់ "
" ចុះអ្នកផ្ទះឯង មិនប្រកាន់ទេឬ ? "
" ពួកគេ ស្រឡាញ់ ហើយអាណិតនាង ណាស់ ទង្វើរល្អគឺអាចជំនួស បាននូវភាពខ្វះខាតរបស់នាង ហើយភាពខ្វះខាតរបស់នាងគឺខ្ញុំរីករាយនឹងបំពេញ។ នេះឯង មកចាប់អារម្មណ៏តែប្រពន្ធគ្នាសោះ ចឹង ! "
" មិនលាក់បាំងទេ គ្នាចាប់អារម្មណ៏នឹងនារីគម្នាក់ រារែកនឹងតាមស្រឡាញ់នាងហ្នឹងណា ។ "
កនសើច " ឯងនេះ ! មិនហ៊ានតាំងពីវិទ្យាល័យបើក្លាហានជឿជាក់បន្តិច ម្លះឆវីនឹងតាមឯងមិនខាន "
" ខ្ញុំបានជួបនាងកាលពីប៉ុន្មានខែមុន នាងរៀបការជិតទៅនៅអាមេរិចហើយ ។ "
" ល្អហើយ ! ចឹងគួរដ៏វេនសម្លាញ់តាមរកសុភមង្គលហើយ ។ " មេឃចាប់ផ្តើមងងឹង កល្យាណត្រលប់មកវិញល្មម ។ ពួកគេលាគ្នា ព្រោះខ្លាចមេឃភ្លៀង ។